06/01/2022 16:03
ជួសជុលអគ្គិសនី។ រូបថត៖ ហ្វីហ្វាង
យោងតាមនោះ ក្រុមហ៊ុនអគ្គិសនីត្រាវិញផ្សព្វផ្សាយធ្វើអនាម័យឧស្សាហកម្មដំណាក់បំបែរថាមពល ដោយឥតគិតថ្លៃជូនអតិថិជន ២៧ នាក់ជាបណ្ដាអាជីវកម្មប្រើអគ្គិសនីច្រើននៅលើភូមិសាស្រ្តខេត្តត្រាវិញ គិតជាតម្លៃ ៤០,៥ លានដុង (ស្រុក ទីផ្សាររួមខេត្ត ទីក្រុងនីមួយៗ មានអតិថិជន ០៣ នាក់បាន ជ្រើសអនាម័យឧស្សាហកម្មជាមួយតម្លៃ ១,៥ លានដុងសម្រាប់អតិថិជន ម្នាក់)។ ផ្នែកអគ្គិសនីចាត់ឲ្យបុគ្គលិកទៅកាន់មូលដ្ឋានផលិតធ្វើអាជីវកម្មរបស់អតិថិជនឧបត្ថម្ភ អនាម័យ ជួសជុលដំណាក់បំបែរថាមពលនិងបណ្ដាឧបករណ៍របស់អតិថិជន ទន្ទឹមនឹងនោះណែនាំអតិថិជនប្រើប្រាស់អគ្គិសនីប្រកបដោយ សុវត្ថិភាព ប្រិតសំចៃ និងមានប្រសិទ្ធភាព។
ជាអង្គភាពមួយក្នុងបណ្ដាអង្គភាពស្ថិតក្រោមឱវាទអនុវត្តការងារនេះ កាលពីថ្ងៃទី ២៨ ធ្នូឆ្នាំ ២០២១ អគ្គិសនីកូវង៉ាងដំណើរការអនាម័យឧស្សាហកម្ម ជួសជុលបណ្ដាដំណាក់បំបែរថាមពលអគ្គិសនីបម្រើការចិញ្ចឹមជលផលរួមមាន៖ អតិថិជន វ៉ូវុាំងយ៉ាញ់នៅភូមិលេខ ៥ ឃុំម៉ីឡុងណាម ថាមពលរបស់ដំណាក់ ៣*៥០ kVA អតិថិជនឡេថាញ់វ៉ូ នៅភូមិឡាកថាញ់ (អា) ឃុំថាញ់ហ្វាស៊ើង ដំណាក់បំបែរអគ្គិសនីមានថាមពល ៧៥kVA និងអតិថិជនឡេវុាំងហុក នៅភូមិឡាកថាញ់ (អា) ឃុំថាញ់ហ្វាស៊ើង ដំណាក់បំបែរថាមពល ៤០០ kVA។ នេះជាអគ្គិសនីស្ថិតនៅតំបន់សមុទ្រខេត្តត្រាវិញ បណ្ដាឧបករណ៍ បណ្ដាញអគ្គិសនីត្រូវការជួសជុលញឹកញាប់ដើម្បីធានាធ្វើសកម្មភាពលំនឹង។ លោកត្រឹងដាំងខ្វា នាយកអគ្គិសនីកូវង៉ាងចែករំលែក៖ ការងារធ្វើអនាម័យបណ្ដាញ ដំណាក់បំបែរថាមពលអគ្គិសនី បំផុតនៅតំបន់ជ្រាបទឹកប្រៃត្រូវជួសជុលញឹកញាប់តាមពេលកំណត់ដើម្បីនាំមកលទ្ធផលក្នុងការកាត់បន្ថយនិន្នាការ កើតហានិភ័យដំណាក់បំបែរថាមពល ធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព បន្តបន្ទាប់ ឆ្លើយតបតម្រូវការប្រើ អគ្គិសនីរបស់អតិថិជន។
អតិថិជនវ៉ូវវុាំងយ៉្វាញ់ ម្ចាស់មូលដ្ឋានចិញ្ចឹមជលផលនៅភូមិលេខ ៥ ឃុំម៉ីឡុងណាមចែករំលែក៖ អគ្គិសនីសម្រាប់បម្រើក្នុងការចិញ្ចឹមជលផលរបស់មូលដ្ឋាននាពេលកន្លងបានផ្នែកអគ្គិសនី ផ្គត់ផ្គង់គ្រប់គ្រាន់ បង្កភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម។ បណ្ដាកម្មវិធីដែលអគ្គិសនីអនុវត្តជួយឲ្យការប្រើប្រាស់អគ្គិស នីប្រកបដោយសុវត្ថិភាព ប្រិតសំចៃ និងមានប្រសិទ្ធភាព រួមចំណែកបង្កើន ប្រភពចំណូល និងប្រាក់ចំណេញ។ ការងារអនាម័យដំណាក់បំបែរថាមពលអគ្គិសនីដោយឥតគិតថ្លៃ ខ្ញុំសប្បាយចិត្តណាស់។
នេះជាសកម្មភាពមួយក្នុងបណ្ដាសកម្មភាពក្នុងខែ “រំលឹកគុណអតិថិជន” បានអនុវត្តរាល់ឆ្នាំ។ ការធ្វើអនាម័យឧស្សាហកម្មដំណាក់បំបែរថាមពលអគ្គិសនីឲ្យអតិថិជនធំៗជាសកម្មភាពមួយក្នុងបណ្ដាសកម្មភាពជាក់ស្ដែងដែលក្រុមហ៊ុន អគ្គិសនីត្រាវិញបានអនុវត្តច្រើនឆ្នាំកន្លង នាំមកនូវការជឿជាក់ជូនអតិថិជន ប្រើអគ្គិសនី បង្កការផ្សារភ្ជាប់ស្ថិរភាពរវាងផ្នែកអគ្គិសនីជាមួយនឹងអតិថិជនប្រើប្រាស់អគ្គិសនី៕ ហ្វីហ្វាង-ថាច់ហ្វាង