18/04/2022 16:32
លោកង៉ូជីកឿង លេខាគណៈកម្មាធិការបក្សខេត្តបានសង្កត់ធ្ងន់ថា៖ ជាអ្នកតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ទោះបីឋិតក្នុងតួនាទីការងារណាក៏ត្រូវមានការយល់ដឹងអំពីសិទ្ធិអំណាច និងបន្ទុករបស់អ្នកតំណាងប្រជាជន។ អនុវត្តល្អកម្មវិធីសកម្មភាព មានទំនាក់ទំនងជានិច្ចកាលជាមួយម្ចាស់ឆ្នោតស្តាប់ រួចលាតត្រដាងដោយត្រង់ៗនូវយោបល់សំណើរបស់ម្ចាស់ឆ្នោត ក្រោមការត្រួតពិនិត្យរបស់ម្ចាស់ឆ្នោត លើកកម្ពស់អត្តចរិត សីលធម៌ ធ្វើជាគំរូក្នុងការសិក្សា ហាត់ពត់ បង្កើនសមត្ថភាព ចំណេះដឹងក្នុងការងារ សកម្ម ម្ចាស់ការរួមបំពេញកម្លាំងកាយ បញ្ញា រួមចំណែកបង្កើនគុណភាព ប្រសិទ្ធភាពសកម្មភាព អ្នកតំណាងប្រជាជនរបស់ស្ថាប័នដែលប្រជាជនបោះឆ្នោត។
អធិបតីសម័យប្រជុំលើកទី ០១ ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០។ រូបថត៖ កីមឡង
អ្នកស្រីយឿងធីង៉ុកធើ សមាជិកាគណៈ អចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តឱ្យដឹង៖ ឆ្នាំ ២០២១ ក្រុមប្រឹក្សាប្រជាជនខេត្តធ្វើសកម្មភាពក្នុងលក្ខណៈនៅជួបនឹងការលំបាកមួយចំនួន។ ប៉ុន្តែអចិន្ត្រៃយ៍ បណ្តាគណៈក្រុមប្រឹក្សាប្រជាជនខេត្តធ្វើសកម្មភាពច្បាមជាប់កម្មវិធី ផែនការដាក់ចេញ រវៀសរវៃ រៀបចំពេលវេលា អនុវត្ត ការងារមានប្រសិទ្ធភាព។
ក្នុងឆ្នាំ ២០២១ ជាឆ្នាំដំបូងរបស់អាណត្តិកាល ២០២១‑២០២៦ ក្នុងសម័យប្រជុំលើកទី ១ ‑ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ (ប្រព្រឹត្តឡើងក្នុងរយៈកាល ០២ ថ្ងៃ ទី ២៤‑២៥ មិថុនាឆ្នាំ ២០២១) ក្រុមប្រឹក្សាប្រជាជនខេត្ត បានពិនិត្យបោះឆ្នោតតែងតាំងតួនាទីស្នូលរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ប្រធាន អនុប្រធានបណ្ដាគណៈនៃក្រុមប្រឹក្សាប្រជាជនខេត្ត បោះឆ្នោតតែងតាំងក្រុមប្រឹក្សាចៅក្រមប្រជាជនរបស់តុលាការប្រជាជនខេត្ត ពិនិត្យសម្រេចការបង្កើតគណៈជនជាតិ និងចំនួនសមាជិកគណៈកម្មាធិការប្រជាជនខេត្ត សមាជិកបណ្តាគណៈក្រុមប្រឹក្សាប្រជាជនខេត្តតាមសេចក្តីកំណត់របស់ច្បាប់។
អំពីសកម្មភាពរបស់បណ្តាគណៈក្រុមប្រឹក្សាប្រជាជនខេត្ត ចាត់តាំងការពិនិត្យ អង្កេតបាន ០៥ លើក និងធ្វើការពិនិត្យ ០២ លើកចំពោះ ២១ អង្គភាពមូលដ្ឋាន។ ឆ្លងតាមការពិនិត្យអង្កេតបណ្តាគណៈក្រុមប្រឹក្សាប្រជាជនខេត្ត ទទួលបានយោបល់ស្នើ ៩៣ យោបល់ របស់ ២៤ អង្គភាព មូលដ្ឋានស្តីពីបណ្តាបញ្ហាទាក់ទង ក្នុងនោះមានសំណើ ០៣ យ៉ាងស្នើដល់កម្មាភិបាល ផ្នែកមជ្ឈិម។
លោកគឹមង៉ុកថាយ ជូនបាច់ផ្កាដល់បណ្តាប្រធាន អនុប្រធានគណៈក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ រូបថត៖ កីមឡង
លោកង្វៀងវ៉ាំងឃីម ប្រធានគណៈវប្បធម៌‑សង្គមក្រុមប្រឹក្សាប្រជាជនខេត្តឱ្យដឹងថា៖ ឆ្នាំ ២០២១ ដើម្បីអនុវត្ត សម្រេចភារកិច្ច គណៈបានម្ចាស់ការកសាង និងអនុវត្តល្អកម្មវិធី ផែនការសកម្មភាព ធានាសមស្របនឹងតម្រូវការជាក់ស្តែងដែលបានដាក់ចេញ។ ក្នុងនោះអនុវត្តល្អតួនាទីធ្វើសេនាធិការឲ្យអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ក្នុងវិស័យនីមួយៗ អនុវត្តល្អការងាររក្សាទំនាក់ទំនង និងសហការជាមួយបណ្តាគណៈនៃក្រុមប្រឹក្សាប្រជាជនខេត្ត អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនខេត្តថ្នាក់ស្រុក និងមូលដ្ឋានក្នុងការ ចាត់តាំងផ្សព្វផ្សាយបណ្តាសកម្មភាព ជាពិសេសគឺសកម្មភាពពិនិត្យអង្កេត។ល។
ក្នុងឆ្នាំ ២០២១ ក្រៅពីការពិនិត្យ អង្កេតការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១‑២០២៦ គណៈវប្បធម៌‑សង្គមនៃក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងពិនិត្យ អង្កេតបធានបទ សេចក្តីសម្រេចចិត្តលេខ ៦៨/NĐ-CP ចុះថ្ងៃទី ០១ កក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល “ស្តីពីការអនុវត្តគោលនយោបាយមួយចំនួនឧបត្ថម្ភ និងប្រើប្រាស់ពលករជួបការលំបាកដោយសារអាសន្នរោគកូវីដ‑១៩” នៅលើភូមិ សាស្ត្រខេត្ត។ ឆ្លងតាមការពិនិត្យអង្កេត គណៈវប្បធម៌‑សង្គមនៃក្រុមប្រឹក្សាប្រជាជនខេត្ត មាន ២៦ សំណើចំពោះបណ្តាអង្គភាព ផ្តើមពីនោះបង្កបានសញ្ញាសកម្មសម្រាប់ការបន្តពិនិត្យឡើងវិញ បើកទូលាយមុខសញ្ញាបានឧបត្ថម្ភអាស្រ័យរងឥទ្ធិពលអាសន្នរោគកូវីដ‑១៩ តាមកំណត់ បង្កក្តីរីករាយរួមចំណែកចែករំលែកការលំបាកជូនប្រជាជន អាជីវកម្មនៅលើភូមិសាស្ត្រខេត្ត។
លោក ថាច់យ៉ាវ ប្រធានគណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្តឱ្យដឹង៖ ក្នុងឆ្នាំ២០២១ គណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្ត អនុវត្តសម្រេចកម្មវិធី ផែនការដាក់ចេញ អនុវត្តល្អបណ្តាខ្លឹមសារបម្រើបណ្តាសម័យប្រជុំ ក្រុម ប្រឹក្សាប្រជាជនខេត្ត សកម្មភាពពិនិត្យ អង្កេតក្នុងវិស័យជនជាតិ។ ឆ្លងតាមការពិនិត្យអង្កេត មានសំណើ ១៦ យ៉ាងចំ ពោះបណ្តាអង្គភាព ដែលត្រូវពិនិត្យអង្កេត និងមន្ទីរអប់រំ និងបណ្តុះបណ្តាលអំពីបណ្តាបញ្ហាដែលជាប់ទាក់ទង។ អនុវត្តល្អការងារជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត រក្សាការទំនាក់ទំនងសហការសកម្មភាពជាមួយអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនស្រុក។
ថ្លែងយោបល់ក្នុងសម័យប្រជុំលើកទីមួយ‑សម័យប្រជុំដំបូងបង្អស់របស់អាណត្តិកាល លោក ង៉ូជីកឿង‑សមាជិក គណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ស្នើឲ្យក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ យកចិត្តទុកដាក់កសាង និងអនុវត្តសម្រេចអង្គការយន្តការ។ យកចិត្តទុកដាក់ផ្លាស់ថ្មី បង្កើនគុណភាព ប្រសិទ្ធភាពធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន របស់អចិន្ត្រៃយ៍ បណ្តាគណៈក្រុមប្រឹក្សាប្រជាជនខេត្ត ក្នុងការងារចាត់តាំងសម័យប្រជុំ ពិនិត្យអង្កេត ចោទសួរ ជួប សំណេះសំណាលជាមួយម្ចាស់ឆ្នោត ទទួលសាវនាការពលរដ្ឋ ឆ្លើយតបតម្រូវការភារកិច្ចរបស់បក្ខភាគ សក្តិសមជា មួយតួនាទី ជាស្ថាប័នសិទ្ធិអំណាចរបស់រដ្ឋនៅមូលដ្ឋាន តំណាងឱ្យឆន្ទៈ គោលបំណង និងសិទ្ធិធ្វើម្ចាស់របស់ប្រជាជន។ ផ្តុំកម្លាំងកសាង រួចផ្សាយបណ្តារចនាច្បាប់ គោលនយោបាយ ធានាឲ្យមានការឯកភាព ប្រសិទ្ធភាព ក្នុងនោះផ្តុំទៅលើបណ្តា វិស័យ៖ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ឧបត្ថម្ភវិនិយោគ ធ្វើអាជីវកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា គោលនយោបាយជនជាតិសាសនា។ល។ ឆ្លងតាមនោះ រក្សាស្ថិរភាពនយោបាយពង្រីកសេដ្ឋកិច្ច‑សង្គម បង្កើនកិច្ចការពារប្រទេស‑សន្តិសុខ កសាង ប្រព័ន្ធនយោបាយឲ្យកាន់តែជ្រះ ស្អាត រឹងមាំ ខិតខំអនុវត្តសម្រេចលក្ខឋានខេត្តជនបទថ្មីមុនឆ្នាំ ២០២៥ និងក្លាយជាខេត្តអភិវឌ្ឍន៍ក្នុងតំបន់វាលទំនាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០។
កំណត់ច្បាស់សំណូមពរកសាង និងពង្រីកសេដ្ឋកិច្ចសង្គមរបស់ខេត្តក្នុងដំណាក់កាលថ្មីកំពុងដាក់ចេញចំពោះមុខក្រុមប្រឹក្សាប្រជាជនខេត្ត និងបណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាល ទី ១០ នូវបណ្តាភារកិច្ចយ៉ាងធ្ងន់។ ម្ចាស់ឆ្នោត ក្នុងខេត្តសង្ឈឹមថា ក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាលថ្មីបន្តមានវិធីសាស្រ្តជាច្រើនប្រកបដោយភាពទម្លុះទម្លាយទៅមុខ ផ្លាស់ថ្មីខ្លឹមសារ និងរបៀបធ្វើសកម្មភាព ដើម្បីបង្កើនសុពលភាព ប្រសិទ្ធភាពធ្វើសកម្មភាព។ សង្ឃឹមថា ក្រុមប្រឹក្សា ប្រជាជនខេត្ត នីតិកាលទី ១០ ប្រកបដោយស្មារតី “ប្រជាធិបតេយ្យ សាមគ្គី ទទួលបន្ទុក” នឹងអនុវត្តសម្រេចជោគជ័យ ភារកិច្ចរបស់ខ្លួន បន្តការរួមចំណែកយ៉ាងសំខាន់ក្នុងភារកិច្ចពង្រីកសេដ្ឋកិច្ច‑សង្គមរបស់ខេត្តក្នុងពេលអនាគត៕
ប្រែសម្រួល៖ សុខា