• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

អនុវត្តសារាចរលេខ ១៥៖ ជួយឱ្យបរិស្ថានជនបទបានស្រស់ស្អាតជាង

02/03/2021 09:19

សារាចរលេខ ១៥-CT/TU ចុះថ្ងៃទី ២៨ ធ្នូឆ្នាំ ២០១៦ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត “ស្តីពីការបង្កើនការងារគ្រប់គ្រងសណ្តាប់ធ្នាប់សាងសង់ និងអនាម័យសុវត្ថិភាពគ្រឿងបរិភោគ” និងផែនការលេខ ០១/KH-UBND ចុះថ្ងៃទី ១១ មករា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការប្រជាជនខេត្ត “ស្តីពីសកម្មភាពកែប្រែទិដ្ឋភាព​បរិស្ថាន កែលម្អទីក្រុង អនាម័យសុវត្ថិភពគ្រឿងបរិភោគ” បានបណ្តាមូលដ្ឋានផ្សព្វផ្សាយអនុវត្តល្អ។ ផ្តើមពីនោះ​រួមចំណែកធ្វើឱ្យសម្រស់ជនបទ ជាក់ស្តែងគឺបណ្តាដងផ្លូវលើភូមិសាស្រ្តអាសយជនមានព៌ណបៃតង-ជ្រះ-ស្អាត កាត់បន្ថយដល់កម្រិតទាបបំផុតស្ថានភាពសំរាម បង្កកខ្វក់ដល់បរិស្ថាន។

         ឃុំតឹបស៊ើង ស្រុកថ្កូវ ជាឃុំមួយក្នុងចំណោមឃុំដែលអនុវត្តល្អសារាចរលេខ ១៥ និងផែនការលេខ ០១។ គិតដោយឡែកតែក្នុងឆ្នាំ ២០២០ មូលដ្ឋានចាត់តាំងផ្សព្វផ្សាយគួបផ្សំបានជាង ៤០០ លើក ដោយមានប្រជាជនជាង ១៦.០០០ លើកនាក់ចូលរួម។ ឆ្លងតាមរយៈការផ្សព្វផ្សាយ​ បានជួយឱ្យប្រជាជនលើកកម្ពស់ស្មារតីក្នុងការកសាងបណ្តាសំណង់ កែលម្អផ្ទះសម្បែង​ តំបន់អាសយជន អនាម័យបរិស្ថាន។ល។ ទន្ទឹមនឹងនោះ បណ្តាអង្គការមហាជនឃុំតឹបស៊ើងបានចេញទ័ពប្រមូលសំរាមម្តងក្នុងមួយសប្តាហ៍ ប្រមូលសំរាមបានជិត ១០ តោន ដោះស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម ផ្ទាំងរបាំងទៅលើចិញ្ចើមថ្នល់ បាំងប្រយោលភ្នែក រៀបចំឡើងវិញសណ្តាប់ធ្នាប់នៅបណ្តាតំបន់អាសយជន។ ក្រៅពីនោះ បណ្តាអង្គការមហាជននៅទាំងបំផុសចលនាបណ្តាគ្រួសារប្រជាជនដាំផ្កាកណ្តឹងលឿង និងឈើបៃតងបណ្តាប្រភេទបានជាង ៨០០ ដើមប្របតាមផ្លូវជាតិ ផ្លូវជនបទលើភូមិសាស្រ្ត បង្កសម្រស់ឲ្យបណ្តាដងផ្លូវ។

តំណាងបណ្តាអង្គការមហាជនចូលរួមដាំផ្កា។

         លោកស្រីង្វៀងធីថាញ់ថាវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹបស៊ើងបានឱ្យដឹង៖ សារាចរលេខ ១៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងផែនការលេខ ០១ របស់គណៈកម្មាធិការប្រជាជនខេត្តដោះស្រាយបានក្តីតប់ប្រមល់ ការលាតត្រដាងរបស់ប្រជាជនស្តីពីសណ្តាប់ធ្នាប់សាងសង់ ក៏ដូចជាបញ្ហាសំរាម។ កាលពីមុន ស្មារតីយល់ដឹងក្នុងកិច្ចការពារបរិស្ថានរបស់ប្រជាជនមិនទាន់ខ្ពស់ ម៉្លោះហើយសំរាមច្រើនចាក់ចោលតែពាសធ្វើឱ្យឥទ្ធិពលដល់បរិស្ថានផង ជាប្រភពបង្កពន្លកជំងឺផង។ ឆ្លងតាមរយៈការអនុវត្តន៍សារាចរលេខ ១៥ នោះ បណ្តាអង្គការមហាជនគឺជាកងកម្លាំងឈានមុខ ជារៀងរាល់សប្តាហ៍កងកម្លាំងនេះដាក់ចេញផែនការធ្វើអនាម័យបណ្តាដងផ្លូវដោយរបៀបដើរប្រមូលបណ្តាថង់ជ័រ ដបជ័រ។ល។ កាត់រំលស់ជាញឹកញាប់បណ្តាមែកឈើលើបណ្តាដងផ្លូវធ្វើឱ្យបាំងប្រយោលភ្នែក។ ឃើញបានពីទង្វើជាក់ស្តែងរបស់បណ្តាអង្គការមហាជននោះ ប្រជាជនក៏ផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនជាបណ្តើរៗ ចេះប្រមូលសំរាមចាក់នៅកន្លែងដែលបានកំណត់ កាត់បន្ថយដល់កម្រិតទាបបំផុតពីការឥទ្ធិពលដល់បរិស្ថាន។

         ភ្ជាប់ជាមួយការអនុវត្តន៍សារាចរលេខ ១៥ និងផែនការលេខ ០១ បណ្តាអង្គការមហាជន ក្នុងនោះមានសមាគមសហព័ន្ធនារីបានបំផុសចលនាបណ្តាបងប្អូននារីអនុវត្តល្អទម្រង់ “គ្មាន ៥ យ៉ាង ជ្រះ ៣ យ៉ាង” ជួយឱ្យការគ្រប់គ្រងគ្រួសារ និងរបៀបរៀបរយប្រជុំជីវភាពក្នុងបងប្អូននារីកាន់តែបានល្អប្រសើរជាង។ ជាក់ស្តែង សាខាសមាគមនារីភូមិស្លែងចាស់បានបំផុសចលនាគ្រួសារបងប្អូននារីជាង ២០០ គ្រួអនុវត្តល្អទម្រង់ “គ្មាន៥យ៉ាង ជ្រះ ៣ យ៉ាង” បានគណៈចង្អុលការកសាងជនបទថ្មីឃុំវាយតម្លៃខ្ពស់។

        បងស្រីសឺនធីយ្វៀង សមាជិកាសាខាសមាគមភូមិស្លែងចាស់បានឱ្យដឹងថា៖ ​ចូលរួមជាមួយចលនានារីទើបកំណត់ដឹងបានពីសិទ្ធិប្រយោជន៍សម្រាប់គ្រួសារនិងសហគមន៍អាសយជន។ កាលពីមុន បងប្អូននារីជាច្រើនបានត្រឹមតែរំពឹងគិត ការងារអ្នកណាអ្នកនោះធ្វើ កូនអ្នកណាអ្នកនោះគ្រប់គ្រង ប្រជុំជីវភាពគ្រួសារអ្នកណាអ្នកនោះគិត។ល។ អាស្រ័យហេតុនោះជួនកាលបណ្តាទង្វើរបស់ខ្លួនឯងប៉ះពាល់ដល់បណ្តាគ្រួសារជិតខាង​ បង្កជាក្តីតប់ប្រមល់ដល់ប្រជាជនជាច្រើន។ ពេលចូលរួមជាមួយចលនា បងប្អូននារីរៀនសូត្រពីគ្នាទៅវិញទៅមកអំពីបទពិសោធន៍ក្នុងជីវភាព​ ចេះចែករំលែកភាពលំបាក ងាយស្រួលដល់គ្នីគ្នា។ ផ្តើមពីនោះបងប្អូននារីកាន់តែមានភាពជឿនលឿនលើបណ្តាវិស័យ ក្នុងនោះមានភាពសកម្មអនុវត្តសារាចរលេខ ១៥ និងផែនការលេខ ០១ ជួយឱ្យភូមិរក្សាបានបណ្តាលក្ខឋានស្តីពីគ្រួសារវប្បធម៌ ជនបទជនបទថ្មីដែលបានទទួលស្គាល់។

         រួមសកម្មភាពជាមួយបងប្អូននារី បណ្តាសមាជិក-សមាជិកាអង្គការមហាជនភូមិស្លែងចាស់ដូចជា៖ សាខាសមាគមកសិករ សាខាសមាគមអតីតយុទ្ធជន សាខាសម្ព័ន្ធយុវជនភូមិក៏កសាងផែនការចេញទ័ពប្រមូលសំរាមជារៀងរាល់សប្តាហ៍ ដោយការប្រមូលសំរាមក្នុងមួយលើកៗគិតជាមធ្យមប្រមាណ ៤០ គីឡូក្រាម បង្កបានជារូបភាពស្អាតក្នុងភ្នែកប្រជាជនដើម្បីប្រជាជនត្រាបតាមអំពីការប្រមូលសំរាមនៅលើភូមិសាស្រ្តភូមិ៕   

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.