• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

អតីតយុទ្ធជនគំរូ

21/09/2020 09:49

      

   លោកមាថាច់ជុង​ នៅអនុសង្កាត់លេខ១ ទីប្រជុំជនឡុងថាញ់ ស្រុកយ្វៀងហាយ​ មិនត្រឹមតែជាប្រធានសាខាសមាគមអតីតយុទ្ធជនអនុសង្កាត់លេខ១ដែលមនុស្សជាច្រើនបានស្គាល់ដោយរូបលោកមាមានភាពសកម្មក្នុងការងារសង្គមនោះទេ គាត់នៅទាំងជាគំរូក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារនៅមូលដ្ឋាន។

ជាមួយតួនាទីជាប្រធានសាខាសមាគមអតីតយុទ្ធជនកាលពីឆ្នាំ២០១៦ លោកមាថាច់ជុងបានទទួលរ៉ាប់រងអនុវត្តល្អក្លឹបបរិស្ថានរបស់អនុសង្កាត់។ បច្ចុប្បន្ន ក្លឹបមាន សមាជិកចំនួន១៦រូបចូលរួម។ លោកមាតែងបំផុសចលនាបណ្តាសមាជិកសមាគមអតីតយុទ្ធជន​​ និងសមាជិកបណ្តាអង្គការមហាជនដូចជា៖ កសិករ នារីសម្អាតអនាម័យដងផ្លូវលើភូមិសាស្រ្តជិត០៤គីឡូម៉ែត្រ ធានាដងផ្លូវភ្លឺ-បៃតង-ជ្រះ-ស្អាត។ លោកមាថាច់ជុងសំណេះសំណាលថា៖ រស់នៅជាមួយស្មារតីស្នេហាមាតុភូមិ ម៉្លោះហើយពេលនៅមានសុខភាព អ្វីៗដែលខ្លួនមាននោះខ្ញុំស័្មគ្រចិត្តរួមជាមួយរដ្ឋអំណាចមូលដ្ឋានដើម្បី

ចលនាបណ្តាគ្រួសារធ្វើល្អបណ្តាចលនានៅមូលដ្ឋាន។

      បច្ចុប្បន្ន អនុសង្កាត់លេខ ១​ មានគ្រួសារប្រជាជន ២៤៩ គ្រួ ក្នុងនោះមានគ្រួសារជនរួមជាតិខ្មែរ ១៣៩ គ្រួ​។ដើម្បីផ្តើមឱ្យចលនាលោកមាជុងតែងជាអ្នកឈានមុខធ្វើល្អការងារផ្សព្វផ្សាយនិងអនុវត្ត។ ផ្តើមពីនោះ​ បណ្តាអបាយមុខលើភូមិសាស្រ្តអនុសង្កាត់កាន់តែបានកាត់បន្ថយ ប្រជាជនកាន់តែពង្រីកល្អស្មារតីសាមគ្គីដើម្បីឈានឡើងធ្វើមានស្របច្បាប់។ លោកគាងហ្គាដា ប្រធានគណៈកម្មការប្រជាជនអនុសង្កាត់លេខ ១ បានឱ្យដឹង៖ លោកមាថាច់ជុងតែងសកម្មក្នុងការងារ។ ទោះបីមានការរវល់ច្រើនក្នុងការងារក៏ដោយ លោកមាតែងលៃលកពេលវេលាចូលរួមរាល់ចលនាបដិវត្តន៍មូលដ្ឋាន។ ក្នុងជីវភាពលោកតែងសំដែងតួនាទីជាអ្នកមានប្រជាប្រិយភាព ចេះជួយឧបត្ថម្ភដល់ស្ថានភាពលំបាក។ អាស្រ័យហេតុនោះ លោកមាតែងបានមនុស្សជាច្រើនគោរពស្រឡាញ់។

   ដោយឧស្សាហ៍ព្យាយាមក្នុងពលកម្មផលិត ប្រិតសំចៃក្នុងការចាយប្រើ​ ម៉្លោះហើយជីវភាពគ្រួសាររបស់លោកមាជុងមិនបង្អង់បានកែលម្អ។ លោកគាងហ្គាដាបានឱ្យដឹងបន្ថែមទៀតថា៖ កាលពីមុន គ្រួសារលោកមាជុងគឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលមានជីវភាពលំបាក។ ប៉ុន្តែជាមួយស្មារតីពុះពារការលំបាក គ្រួសារលោកមាមានកម្មសិទ្ធិដីធ្លីដល់ទៅរាប់សិបកុង។ ផ្តើមពីដីចិញ្ចឹមជលផលអន់ប្រសិទ្ធភាព ទៅជាដីសម្រាប់ចិញ្ចឹមបង្កង ក្តាមដោយទទួលបានប្រភពចំណូលជារៀងរាល់ឆ្នាំដល់ទៅរាប់រយលានដុង។ អាស្រ័យហេតុនោះ​គ្រួសារលោកមាសាងសង់បានផ្ទះស្កឹមស្កៃ បរិបូណ៌ដោយផាសុកភាព។

      បច្ចុប្បន្ន ក្រោយពេលចែកដីឱ្យកូនៗទាំង ០៣ រូបរបស់លោកមារួច គ្រួសារនៅមានដីចំនួន ១,២ ហិកតា។ ចំនួនផ្ទៃដីខាងលើ បានលោកមា ចិញ្ចឹមបង្គា​​ បង្កង ក្តាម តាមបែបធម្មជាតិ ក្នុងមួយរដូវៗ(ពី០៧-០៨ខែ) គិតលើផ្ទៃដី ១.០០០ ម៉ែត្រក្រឡាទទួលបានប្រាក់ចំណេញប្រមាណ ១៥ លានដុង។

            ទទួលនាទីជាប្រធានសាខាសមាគមអតីតយុទ្ធជនអនុសង្កាត់លេខ១ លោកមានៅទាំងទទួលបន្ទុកបន្ថែមកិច្ចការសមាគមអ្នកមានវ័យចាស់ទៀតផង។ ជាមួយតួនាទីនេះលោកមា ចលនាលោកយាយលោកតា អនុវត្តល្អ «វ័យចាស់គំល្អ»។ ទន្ទឹមនឹងនោះ លោកមានៅទាំងលៃពេលចូលរួមក្នុងគណៈអារាមាភិបាលវត្តព្រៃជាប់ ទទួលបង្រៀនវិញ្ញាសាផ្នែកពុទ្ធិកសិក្សាដល់ព្រះសង្ឃនៅក្នុងវត្តនោះទៀតផង។ ប្រការនោះ កាន់តែជួយឱ្យលោកមាមានលក្ខណៈសហការជាមួយព្រះចៅអធិការបង្កើនការផ្សព្វផ្សាយដល់ជនរួមជាតិខ្មែរឱ្យប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ លោកមាថាច់ជុងបានគណៈជនជាតិខេត្តស្ងើចសរសើរជាមួយស្នាដៃ ​«រួមចំណែកអនុវត្តល្អគោលនយោបាយជនជាតិ» ដំណាក់កាល២០១៧-២០១៩ និងលិខិតសរសើជាច្រើនទៀត៕     អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.