• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

អគ្គិសនីស្រុកទីវកឹង និងស្រុកថ្កូវបូកសរុបកម្មវិធី “គ្រួសារប្រិតសំចៃអគ្គិសនី” និង “ទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ” ឆ្នាំ ២០២០

11/12/2020 09:51

កាលពីថ្ងៃទី ០៤ ធ្នូ អគ្គិសនីស្រុកទីវកឹងចាត់ តាំងសន្និបាតបូកសរុបស្ងើចសរសើរ “គ្រួសារប្រិតសំចៃអគ្គិសនី” និង “ទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ” ឆ្នាំ ២០២០។

​​​​                         ស្ងើចសរសើរដល់បុគ្គលឆ្នើម។ រូបថត៖ ខាក់លឿង   
   តាមរបាយការណ៍របស់អគ្គិសនីស្រុកទីវកឹង ១០ ខែឆ្នាំ ២០២០ ស្ថានភាពផ្គត់ផ្គង់អគ្គិសនីលើ ភូមិសាស្រ្ដស្រុកបន្តបានលំនឹង ធានាផ្គត់ផ្គង់អគ្គិសនីគ្រប់សម្រាប់បម្រើឲ្យការពង្រីកសេដ្ឋកិច្ចសង្គមនិងជីវភាពរបស់ប្រជាជន។ អគ្គិសនីពាណិជ្ជផលអនុវត្តសម្រេច ៧៥,៨៨ លានគីឡូវ៉ាតសម្រេច ៨៧,៧៣% ប្រៀបនឹងផែនការឆ្នាំ ២០២០ (៨៦,៥ លានគីឡូវ៉ាត) កើន ៧,៧៦% ប្រៀបនឹងពេលជាមួយនៃឆ្នាំ ២០១៩។ ប្រិតសំចៃអគ្គិសនីបាន ១,៦៦ លានគីឡូវ៉ាតសម្រេច ១០៩,៣៣% ប្រៀបជាមួយនឹងផែនការប្រគល់ឲ្យក្នុង ១០ ខែ និងសម្រេច ៩១,៦៤% នៃផែនការប្រគល់ឲ្យក្នុងទូទាំងឆ្នាំ ២០២០។ ការងារសហការផ្សព្វផ្សាយចលនាប្រើប្រាស់អគ្គិសនីសុវត្ថិភាពប្រិតសំចៃនិងមានប្រសិទ្ធភាពរវាងអគ្គិសនីទីវកឹងជាមួយនឹងបណ្ដាអង្គការមហាជនសម្រេចបានលទ្ធផលល្អ។ អគ្គិសនីបានផ្សព្វផ្សាយដល់គ្រួសារ ២.៨៧០ គ្រួចុះឈ្មោះអនុវត្តកម្មវិធីគ្រួសារប្រិតសំចៃអគ្គិសនីនៅ ០៧ ភូមិ អនុសង្កាត់លើភូមិសាស្រ្ដស្រុកសម្រេចអត្រា ៩៨,៦២% (ចំនួនគ្រួ សារប្រជាជនរួម ២.៩១០ គ្រួ)។ លទ្ធផលមាន ៩៤២ គ្រួសារប្រើអគ្គិសនីថយចុះបើប្រៀបជាមួយនឹងពេលជាមួយគ្នានៃឆ្នាំ ២០១៩ ជាមួយបរិមាណអគ្គិសនីថយចុះ ៧៤.៧៧៧ គីឡូវ៉ាត។
   ឆ្លងរយៈការងារនេះ មានអតិថិជនប្រើអគ្គិសនីជាច្រើនបានសកម្មអនុវត្តបណ្ដាវិធីសាស្រ្ដប្រិតសំចៃអគ្គិសនីដោយការផ្លាស់ប្ដូរអាកប្បកិរិយាទម្លាប់ផ្គុំដាក់ថ្មីបណ្ដាឧបករណ៍មានប្រសិទ្ធភាពខ្ពស់ឧបករណ៍ប្រិតសំចៃអគ្គិសនី។ ក្នុងដំណាក់កាលសហការ អគ្គិសនីរួមជាមួយបណ្ដាអង្គការមហាជនឧស្សាហ៍ចាត់តាំងផ្សព្វផ្សាយអំពីច្បាប់ចំណេះដឹងអំពីការប្រើប្រាស់អគ្គិសនីប្រិតសំចៃ សុវត្ថិភាពមានប្រសិទ្ធភាពចំពោះបណ្ដាឧបករណ៍អគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងការប្រជុំជីវភាពផលិតធ្វើអាជីវកម្ម។ល។ នៅពេលខាងមុខអគ្គិ សនីទីវកឹង​ នឹងសហការជាមួយបណ្ដាអង្គការមហាជនបន្តផ្សព្វផ្សាយ ចលនាប្រជាជនឲ្យប្រើអគ្គិសនីប្រិតសំចៃសុវត្ថិភាព មានប្រសិទ្ធភាពពិនិត្យអង្កេតនិងធ្វើវិវេចនាកម្មក្នុងវិស័យផ្គត់ផ្គង់អគ្គិសនីរបស់ផ្នែកអគ្គិសនី។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយពង្រីកទូលាយបណ្ដាទម្រង់៖ គ្រួសារប្រិតសំចៃអគ្គិសនីប្រិតសំចៃអគ្គិសនីក្នុងសាលារៀនជ្រោមជ្រែងម៉ោងផែនដីកម្មវិធីបិទផ្លាកថាមពលកម្មវិធីផ្គុំដាក់បន្ទះអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ។ល។
   ក្នុងអង្គសន្និបាតតំណាងអគ្គិសនីស្រុកទីវកឹង ផ្សព្វផ្សាយខ្លឹមសារបណ្ដាសេវាអំពីអគ្គិសនីថែទាំអតិថិជនតាមបណ្ដាញហ្សាឡូរបស់អគ្គក្រុមហ៊ុន អគ្គិសនីភាគខាងត្បូង ដើម្បីទទួលបានដំណឹងពីផ្នែកអគ្គិសនី។ ទន្ទឹមនឹងនោះប្រកាសលទ្ធផលអនុវត្តការងារទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខដល់ខែតុលាឆ្នាំ ២០២០។ អំពីវិក្កយបត្រទូទាត់ប្រមាណ ១៣.២៨៣/១៤.៣៧៩ ច្បាប់ សម្រេច ៩២,៣៨% ទទួលប្រភពចំណូលអំពីប្រាក់អគ្គិសនី ១៣,១១/១៣,៥៩៧ ពាន់លានដុង សម្រេច ៩៦,៤២%។
  នាឱកាសនេះ អគ្គិសនីទីវកឹងជូនលិខិតទទួលស្គាល់ដល់គ្រួសារឆ្នើម ២០ គ្រួនិងភូមិតឹងថាញ់តីឃុំតឹងហ្វាមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍កម្មវិធី “គ្រួសារប្រិតសំចៃអគ្គិសនី” ឆ្នាំ ២០២០៕

             ជូនលិខិតសរសើរដល់គ្រួសារប្រិតសំចៃអគ្គិសនី។  រូបថត៖ ខាក់លឿង

  *សប្ដាហ៍កន្លងហើយ អគ្គិសនីស្រុកថ្កូវក៏បាន ចាត់តាំងសន្និបាតបូកសរុបកម្មវិធី “គ្រួសារប្រិតសំចៃអគ្គិសនី” និងទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ” ឆ្នាំ ២០២០។ អញ្ជើញចូលរួម និងចង្អុលការសន្និបាត មានលោកវិញជីហាយនាយកក្រុមហ៊ុនអគ្គិសនីត្រាវិញ លោកស្រីតាំងធីធឹម សមាជិកអចិន្រ្តៃយ៍បក្សអនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវ។
   ឆ្នាំ ២០២០ អគ្គិសនីស្រុកថ្កូវបានសហការជាមួយបណ្ដាគណៈ ផ្នែក អង្គការមហាជនស្រុក គណៈកម្មាធិការប្រជាជនបណ្ដាឃុំ ទីប្រជុំជនអនុវត្តល្អការផ្សព្វផ្សាយចលនាប្រជាជនប្រិតសំចៃអគ្គិសនី។ ជាលទ្ធផល មានគ្រួសារ ៥.៤៤៥ គ្រួ ចុះឈ្មោះចូលរួមកម្មវិធី ក្នុងនោះ មាន ៤.៨៧០ គ្រួសារប្រជុំជីវភាពនិង ៦៤៦ គ្រួសារ ក្រៅ ពីប្រជុំជីវភាព។ អំពីភូមិ អនុសង្កាត់ចូលរួមកម្ម វិធីមាន ៤៦ ភូមិ អនុសង្កាត់បានចុះឈ្មោះរួចសហការអនុវត្តល្អការប្រើប្រាស់អគ្គិសនីប្រិតសំចៃ។ តាមតួលេខបូកសរុប បរិមាណអគ្គិសនីប្រើប្រាស់ចាប់តាំងពីខែមិថុនាដល់ខែតុលា ឆ្នាំ ២០២០ ប្រិតសំចៃបានជាង ១០% ក្នុងចំនួន អគ្គិសនីប្រើប្រាស់ប្រៀបនឹងពេលជាមួយនៃឆ្នាំ ២០១៩ របស់ ៥.៤៤៥ គ្រួសារដែលបានចុះឈ្មោះចូលរួមកម្មវិធី បង្កើនចំនួនក្នុង ១០ ខែដើមឆ្នាំ ២០២០ អគ្គិសនីថ្កូវប្រិតសំចៃអគ្គិសនីបាន ២.០១១.៧១០ គីឡូវ៉ាត សម្រេច ១០៨,២៤% បើប្រៀបជាមួយនឹងផែនការឆ្នាំ។ ភូមិស្លែងចាស់ ឃុំតឹបស៊ើងជាភូមិមានគ្រួសារប្រជាជន ១០០% ចុះឈ្មោះចូលរួមកម្មវិធី។ ពិនិត្យរួមគ្រួសារប្រជាជនទាំងនោះមានស្មារតីប្រិតសំចៃអគ្គិសនី រួមចំណែកកាត់បន្ថយប្រាក់ចំណាយក្នុងគ្រួសារផ្លាស់អំពូលភ្លើង Led, Compact ឧស្សាហ៍ អនាម័យម៉ាស៊ីនត្រជាក់ កង្ហា ផ្លាស់ឧបរណ៍អគ្គិសនីចាស់ដើម្បីប្រើឧបរណ៍ថ្មីមានបិទផ្លាកប្រិតសំចៃអគ្គិសនី។ ឆ្លងតាមការជម្រើស ក្រុមហ៊ុនអគ្គិសនីត្រាវិញបានជូនលិខិតទទួលស្គាល់ដល់សមូហភាពភូមិស្លែងចាស់សម្រេចកិត្តិនាមភូមិ ប្រិតសំចៃអគ្គិសនីនិងបុគ្គល ២០ រូបសម្រេចកិត្តិនាម “គ្រួសារប្រិតសំចៃអគ្គិសនី”។ ការអនុវត្តន៍ទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខបច្ចុប្បន្នមានទីប្រជុំជន ០២ ឃុំ ០៤ អនុវត្ត ដោយមានអតិថិជន ១៣.៣២៩ នាក់ចូលរួម​អនុវត្តកម្មវិធីនេះ។
   បណ្ដាកម្មវិធីបានបង្កកម្លាំងរាលដាលយ៉ាងពូកែក្នុងសហគមន៍ឆ្ពោះទៅដល់ទម្រង់ “គ្រួសារ​ នីមួយៗ បុគ្គលម្នាក់ៗ ប្រិតសំចៃអគ្គិសនី” ទន្ទឹម នឹងនោះ បង្កើនការយល់ដឹងនិងទម្លាប់ប្រិតសំចៃអគ្គិសនីដល់ប្រជាជនជួយឲ្យកាត់បន្ថយប្រាក់ចំណាយពីការប្រើអគ្គិសនីរួមចំណែកប្រិតសំចៃ​ថវិកាគ្រួសារនិងភោគផលជាតិ។ ទន្ទឹមនឹងនោះ យល់ដឹងនិងចូលរួមអនុវត្តការទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ៕ 
   

 ហ្វីហ្វាង-ខាក់លឿង-ថាច់ហ្វាង

 

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.