• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

សហជីពអគ្គិសនីវៀតណាមបិទស្លាកផ្ទះសុខដុមសហជីពជូនសមាជិកសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ

25/09/2020 08:52

ពិធីជូនផ្ទះសុខដុមដល់សមាជិកសហជីពផាមវុាំងភឿង។

​         កាលពីថ្ងៃទី ១៦ កញ្ញា សហជីពអគ្គិសនីវៀតណាមចាត់តាំងពិធីបិទស្លាកផ្ទះសុខដុមសហជីពជូនសមាជិកសហជីពផាមវុាំងភឿង បុគ្គលិកអគ្គិសនីកូវកែ។ ចូលរួមពិធីនេះមានលោកអួងក្វាងហ្វីសមាជិកអចិន្រ្ដៃយ៍ ប្រធានគណៈគោលនយោបាយ - ច្បាប់នៃសហជីពអគ្គិសនីវៀតណាម លោកឡេស្វឹងថាយប្រធានសហជីពអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង លោកវិញជីហាយ នាយកក្រុមហ៊ុនអគ្គិសនីត្រាវិញ គណៈអចិន្រ្ដៃយ៍​សហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ និងអគ្គិសនី​កូវកែ។
             បងផាមវុាំងភឿង កើតឆ្នាំ ១៩៨៣ ជាកម្មករ ក្រុមគ្រប់គ្រងបញ្ជាការចរន្តអគ្គិសនីនិងដំណាក់បំបែរថាមពលអគ្គិសនីកូវកែ ក្រុមហ៊ុនអគ្គិសនីត្រាវិញ មានពេលវេលាបំពេញការងារក្នុងផ្នែកអគ្គិសនីជាង ១១ ឆ្នាំកន្លង (ពីខែកក្កដាឆ្នាំ ២០០៩ មកទល់ពេលនេះ)។ បងភឿងជាពលករសំខាន់ ក្នុងគ្រួសារ អាស្រ័យទំនុកបម្រុងឪពុកម្ដាយមានវ័យចាស់អស់កម្លាំងពលកម្ម និងព្យាបាលជំងឺ ម៉្លោះហើយសេដ្ឋកិច្ចគ្រួសារជួបការលំបាកច្រើន មិនគ្រប់លទ្ធភាពសាងសង់ផ្ទះថ្មីរឹងមាំ។ បានការឧបត្ថម្ភពីសំណាក់សហជីពអគ្គិសនីវៀតណាម ផ្ទះរបស់បងផាមវុាំងភឿងបើកការដ្ឋាន សាងសង់នៅថ្ងៃទី ២៨ មេសា​ ឆ្នាំ ២០២០ បច្ចុ​ប្បន្នបានសាងសង់សម្រេចសរុបថវិកាសាងសង់ ១៨២ លានដុងក្នុងនោះ ចំណែកឧបត្ថម្ភ ពីកម្មវិធី “ផ្ទះសុខដុមសហជីព” ៦០ លានដុង ក្រៅពីនោះ អាស្រ័យឪពុកម្ដាយទាំងសងខាងឧបត្ថម្ភ។ ផ្ទះសង់លើដីធារ ១៥០ ម៉ែត្រក្រឡា (ទទឹង ០៥ ម៉ែត្រ បណ្ដោយ ៣០ ម៉ែត្រ) សសរបេតុង ធារក្រាលថ្ម ជញ្ជាំងឥដ្ឋ ដំបូលប្រក់ សង្កសី។
          ថ្លែងយោបល់ក្នុងពីធីនេះ លោកអួងក្វាងហ្វីជំនួសមុខឲ្យគណៈអចិន្រ្ដៃយ៍សហជីពអគ្គិសនីវៀតណាមជូនពរដល់បងផាមវុាំងភឿងមានលំនៅឋានថ្មីរឹងមាំសម្រាប់ស្នាក់អាស្រ័យ​ ហើយសង្ឃឹមថាបងនឹងបន្តខិតខំឈានឡើង ក្នុងជីវភាព លើកទឹកចិត្តឲ្យបងសម្រេចល្អការងារមុខ ជំនាញ ដើម្បីមិនឲ្យខកចិត្តកម្មករនិយោជិតពលករផ្នែកអគ្គិសនីដែលរួមវិភាគទានឧបត្ថម្ភ។
               បណ្ដាឆ្នាំកន្លង សហជីពមូលដ្ឋានក្រុមហ៊ុនអគ្គិសនីត្រាវិញ តែងយកចិត្តទុកដាក់ចង្អុលការដល់បណ្ដាក្រុមសហជីពតាមដានក្ដាប់ស្ថានភាព រួចស្នើឡើងទាន់ពេលដល់សហជីពអគ្គិសនីភាគខាងត្បូង ដោះស្រាយទុក្ខលំបាកទាន់ពេលជូន ពលករអំពីលំនៅឋាន។ តាមសំដីរបស់លោកដាំងហ្វីហ្វាង អនុប្រធានសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ៖ នេះជាផ្ទះទី ៥០ ដែលសហជីព អគ្គិសនីវៀតណាម​ចាត់តាំងប្រគល់ជូនដល់សមាជិកសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ៕

 ហ្វីហ្វាង-ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.