• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

សមាគមកសិករទីផ្សាររួមខេត្តយ្វៀងហាយ៖ ដាំដំណាំតាមវិធីសាស្ត្រពង្រាយរដូវ

13/03/2022 07:41

ការដាំដំណាំចំពោះមាមីងកសិករនៅបណ្ដាភូមិជិតឆ្នេរសមុទ្ររបស់ទីផ្សាររួមខេត្តយ្វៀងហាយមិនមែនជារឿងថ្មី។ កសិករស្ទើរតែទាំងអស់ក្តាប់បានតម្រូវការទីផ្សារលេចធ្លោបំផុត នៅបណ្តាឆ្នាំជិតៗនេះ មាមីងកសិករនៅទីរួមខេត្តយ្វៀងហាយ អនុវត្តរបៀបផលិតពង្រាយរដូវ ជ្រើសពូជដំណាំសម្បូរបែប ចៀសវាងបានការលក់ដំណាំសល់នៅទីផ្សារ។ ទន្ទឹមនឹងនោះ ឆ្លៀតយកសក្តានុពលរបស់ភូមិសាស្ត្រ លក្ខណៈប្រភពទុន ដីធ្លីរបស់គ្រួសារដើម្បីផលិត។ ផ្តើមពីនោះ វិស័យដាំដំណាំបាននាំមកលទ្ធផលខ្ពស់ ជំនួយឱ្យកសិករកាត់បន្ថយភាពក្រីក្រចីរភាព។

សំណេះសំណាលជាមួយយើងខ្ញុំ លោក ហ្វិញវ៉ាំងម៉ៅ ប្រធានការិយាល័យសេដ្ឋកិច្ចទីផ្សាររួមខេត្តយ្វៀងហាយឲ្យដឹងថា៖​ ក្នុង ០២​ ខែដើមឆ្នាំ ២០២២ កសិករទីផ្សាររួមខេត្តបានចុះពូជស្រូវ ១.១៧៩ ហិកតា ដំណាំគ្រប់ប្រភេទ៖ ដំឡូងជ្វា ១២ ហិកតា ដំឡូងមី ២,៥ ហិកតា ពោត ៦,៧ ហិកតា ម្ទេស ៤៧,២ ហិកតា ឪឡឹក ៤៦៩,៦ ​ហិកតា ល្ពៅ ១៨៨,៨ ហិកតា។ល។ ទន្ទឹមនឹងនោះប្រមូលផលបាន ៣៧៧,៦ ហិក តា៖ ពោត ០,៦ ហិកតា ម្ទេស ៣០ ហិកតា ឪឡឹក ១២,៨ ហិកតា ។ល។ (មានដំណាំផ្សេងមួយចំនួនទៀត មិនទាន់ដល់ពេលប្រមូលផល)។ យោងតាមនោះ បរិមាណផលសម្រេចបាន ៩.៦៥១ តោន ពោត ៤,៦ តោន ​ម្ទេស ៧៨០ តោន ឪឡឹក ៤២៨,៨ តោន ល្ពៅ ១.៥០០ តោន ខ្ទឹមក្រហម ១.៩៩៥ តោន បន្លែ ផ្លែឈើ ផ្កាគ្រប់ប្រភេទ ៤.៤៩៣ តោន។ ក្នុងនោះមានកសិផលមួយចំនួនមានផ្ទៃដីផលិត និងបរិមាណផលច្រើន ភាគច្រើនបម្រើអ្នកប្រើប្រាស់ក្នុងឱកាសបុណ្យតេតឆ្នាំ ២០២២។

កសិករថែទាំដំណាំ។ រូបថត៖ រតនា

ក្រៅពីផ្ទៃដីដាំដំណាំតាមទម្លាប់ចាស់ បានដាំពង្រាយរដូវខួបឆ្នាំនោះ មាមីងកសិករនៅទីផ្សាររួមខេត្តយ្វៀងហាយនៅមាន “ផ្ទៃដីដាំដំណាំខែមីនា” ភាគច្រើនគឺឪឡឹក។ ដោយមានផ្ទៃដីផ្នោរខ្សាច់នៅភូមិញ៉ាម៉ាក ឃុំត្រឿងឡុងហ្វា ក្នុងបណ្តាឆ្នាំកន្លង មីងឡេធីហុងតែងដាំឪឡឹក ។ តាមប្រសាសន៍របស់មីងហុង រដូវកន្លងហើយ មីងដាំឪឡឹកដែរ សម្រាប់លក់រដូវបុណ្យតេតឆ្នាំ ២០២២ ជាមួយតម្លៃក្នុងមួយគីឡូក្រាមជាង ១០.០០០​ ដុង ។ មីងសង្ឃឹមថា រដូវឪឡឹកខែមីនានេះនឹងមានតម្លៃខ្ពស់។

ការដាំដំណាំឱ្យបានសម្បូរបែប បានរួមចំណែកបង្កើនតម្លៃ ប្រភពចំណូលជូនប្រជាជន​បានអនុវត្តច្រើនចាប់តាំងពីផ្លូវគមនាគមន៍ក្នុងទីផ្សារបានកសាងសម្រេច។ ជាពិសេសគឺផ្លូវជាតិលេខ ៥៣​ ពីទីក្រុងត្រាវិញដល់ទីផ្សាររួមខេត្តយ្វៀងហាយបានកសាងសម្រេច និងដាក់ឱ្យប្រើប្រាស់ និងផ្លូវជាតិលេខ ៥៣B នៅលើទីផ្សាររួមខេត្តយ្វៀងហាយបានកសាងសម្រេច រួមជាមួយនោះ ការដឹកជញ្ជូនមុខទំនិញ លក់ដូររវាងឈ្មួញ និងកសិករមានការងាយស្រួលជាងមុន កាត់បន្ថយបានប្រាក់ចំណាយ មានច្រកចេញលំនឹង។ នោះជាលក្ខណៈមានតួនាទីសំខាន់ ដើម្បីបើកទូលាយផ្ទៃដីដាំដំណាំលើគ្រប់វិស័យ ជំនួយឱ្យកសិករទទួលបានប្រភពចំណូលពីការដាំដំណាំ។

ធ្វើដំណើទៅទីផ្សាររួមខេត្តយ្វៀងហាយ ឃើញស្ទើរតែទាំងអស់នៅភូមិណាក៏មានដាំដំណាំ វៀរលែងតែតំបន់ដែលឡើងគម្រោងផែនការ ចិញ្ចឹមជលផល។ ក្នុងនោះ ឃុំត្រឿងឡុងហ្វាមានផ្ទៃដីដាំដំណាំច្រើនបំផុត បើប្រៀបជាមួយបណ្តាភូមិសាស្ត្រផ្សេងរបស់ទីផ្សាររួមខេត្ត។ តាមប្រសាសន៍របស់ថ្នាក់ដឹកនាំគណៈ កម្មាធិការឃុំត្រឿងឡុងហ្វា ក្នុង ០២ ខែដើម ឆ្នាំ ២០២២ កសិករចុះពូជជាង ១៥៩ ហិកតា ខ្ទឹមក្រហម  ៩៥ ហិកតា ដាំដំណាំផ្សេងដូចជា៖ ដំឡូងជ្វា ១៣ ហិកតា​ ឪឡឹក ២០៥ ហិកតា។ បានប្រមូលផលដំណាំគ្រប់ប្រភេទ ៣០ ហិកតាបរិមាណផលសម្រេចជាង ២៥០ តោន ខ្ទឹមក្រហម ៣៣ ហិកតា បរិមាណផល ៣៩៦ តោន ឪឡឹកកំពុងចេញផ្លែ។

លោកហ្វិញវ៉ាំងម៉ៅឱ្យដឹងបន្ថែម ដើម្បីញ៉ាំងឱ្យផ្ទៃដីដាំដំណាំរបស់កសិករទទួលបានលទ្ធផលខ្ពស់ មានច្រកចេញងាយស្រួល និងលំនឹង មកដល់បច្ចុប្បន្នទីផ្សាររួមខេត្តមានសហករណ៍ ១៣ កន្លែង ដោយមានសមាជិក ២.០៣៦ នាក់ ទុនលក្ខន្តិកៈ ១៩,៦​ ពាន់លានដុង មានក្រុមសហការ ១២០ កន្លែង ដោយមានសមាជិក ១.៥៣៥ នាក់។

ដើម្បីជំនួយឱ្យកសិករសម្រេចបានលទ្ធផលខ្ពស់ក្នុងវិស័យផលិតដំណាំ ការិយាល័យសេដ្ឋកិច្ចទីផ្សាររួមខេត្តយ្វៀងហាយ បន្តតាមដានល្បឿនចុះពូជ និងពិនិត្យស្ថានភាពជំងឺដង្កូវ បំផុសចលនាកសិករឲ្យបង្វែរដីផលិតស្រូវមានទិន្នផលទាប មកដាំដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់។ សហការជាមួយភូមិសាស្ត្រជ្រើសគ្រួសារ និងកន្លែងផ្សព្វផ្សាយបណ្តាកន្លែងដាំដំណាំនិយាយដោយឡែក វិស័យកសិកម្មនិយាយរួម។ អំពីសេដ្ឋកិច្ចសហការ បណ្តាផ្នែក និងមូលដ្ឋាន បំផុសចលនាបង្កើតថ្មីសហករណ៍ និងក្រុមសហការ ជាពិសេសលើវិស័យកសិកម្ម ភ្ជាប់ជាមួយការផ្ទេរជូនវិទ្យាសាស្ត្រ បច្ចេកទេស កសាងផែនការហ្វឹកហាត់ ផ្ទេរជូនបច្ចេកទេសផលិតកសិកម្ម ជលផល ឆ្នាំ ២០២២។ ត្រួតពិនិត្យទម្រង់ដាំត្រសក់ផ្អែម នៅឃុំឡុងហ៊ឺវ និងឃុំត្រឿងឡុងហ្វា ផ្សព្វផ្សាយបណ្តាទម្រង់ថ្មីមានប្រសិទ្ធភាព ដើម្បីជំរុញទឹកចិត្តប្រជាជនឲ្យបើកទូលាយផ្ទៃដីដាំ។

បច្ចុប្បន្ន ការដាំដំណាំរបស់កសិករទីផ្សាររួមខេត្តយ្វៀងហាយ បានឆ្លើយតបតម្រូវការប្រើប្រាស់ផង និងរួមចំណែកបង្កើនប្រភពចំណូលផង សមស្របជាមួយលក្ខណៈរបស់កសិករជាច្រើន។ នេះជារបៀបផលិតទទួលបានលទ្ធផលខ្ពស់ ដែលបានបណ្តាឃុំដាក់ចូលសេចក្តីសម្រេចចិត្ត មហាសន្និបាតបក្ខភាគ និងផ្សព្វផ្សាយដល់កសិករ បង្កប្រភពកម្លាំង លក្ខណៈពង្រីកផ្ទៃដីដាំដាំណាំ បង្កើនប្រភពចំណូលជូនកសិករ៕           

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.