• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

រួមគ្នាទប់ស្កាត់គ្រោះរំលោភកាមគុណលើកុមារ

09/07/2021 08:56

ឆ្នាំ ២០២០ នគរបាលខេត្តត្រាវិញទទួលយកសំណុំលិខិតរំលោភកាមគុណលើកុមារចំនួន ១៦ ករណី រួមមាន៖ ០៨ ករណីរំលោភកាមគុណកុមារ ០១ ករណីប្រព្រឹត្តអនាចារលើកុមារ និង ០៧ ករណីរួមរក្សជាមួយអ្នកមានអាយុគ្រប់ ១៣ ឆ្នាំ ដល់ក្រោមពី ១៦ ឆ្នាំ។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ ស្ថាប័នប៉ូលិសស៊ើបអង្កេតនៃនគរបាលខេត្តបានទទួលសំណុំរឿង ករណីរំលោភកាមគុណអ្នកដែលមានអាយុក្រោមពី ១៦ ឆ្នាំ ០៤ ករណី ក្នុងនោះ មានបណ្តាករណីជនរងគ្រោះគឺជាកុមារីអាយុក្រោមពី ១០ ឆ្នាំ។ តាមរយៈតួលេខមួយចំនួនដើម្បីបញ្ជាក់ឱ្យឃើញថា ស្ថានភាពបទល្មើសរំលោភកាមគុណទៅលើកុមារនាពេលបច្ចុប្បន្ន កាន់តែស្មុគស្មាញ ជាមួយលក្ខណៈ កម្រិតបំពានកាន់តែធ្ងន់ធ្ងរ។

ពិរុទ្ធជន ថាច់ថាញ់សារ៉ី អាយុ ៣៣ ឆ្នាំ នៅឃុំឡុងហ៊ីប ស្រុកថ្កូវត្រូវចោទទោសរួច ចាប់ឃុំខ្លួនបណ្តោះអាសន្ននៅដើមឆ្នាំ ២០២១ អំពីអំពើបំពានរំលោភកាមគុណលើកុមារីអាយុក្រោមពី ១៦ ឆ្នាំ។ នៅយប់ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ ក្រោយពេលស៊ីផឹកនៅកន្លែងជាច្រើន ពិរុទ្ធជនរូបនេះបន្តបបួលមិត្តភ័ក្តិទៅកាន់ហាងលក់គ្រឿងហូបចុកមួយនៅមូលដ្ឋានដើម្បីស៊ី​ផឹកបន្ត។ ខណៈដែលរង់ចាំម្ចាស់ហាងចម្អិនម្ហូបអាហារ ពិរុទ្ធជនបបួលក្មេងស្រីមានអាយុមិនទាន់​ពេញ ៧ ឆ្នាំ (កូនបង្កើនរបស់ម្ចាស់ហាង) ទៅទិញប៊ីយែបន្ថែម។ តាមផ្លូវទៅទិញប៊ីយែ សារ៉ី កើតគំនិតអាក្រក់ជាមួយក្មេង ម៉្លោះហើយនាំក្មេងទៅកន្លែងទីដីទំនេរដើម្បីអនុវត្តការ​រំលោភ។ អំពើប្រព្រឹត្តខិលខូចរបស់សារ៉ី បានប្រជាជនអ្នកដំណើរឃើញ ចាប់យកប្រគល់ឱ្យស្ថាប័ននគរបាល។

ករណីមួយទៀត កុមារីត្រូវរំលោភមានអាយុទើបតែ ៤ ឆ្នាំ។ ជនអនុវត្តអំពើថោក​ទាបគឺមុខសញ្ញាស័ក្តិសមជាជីតារបស់កុមារីរងគ្រោះ។ ថាច់អ៊ីវ អាយុ ៦២ ឆ្នាំ នៅឃុំញីទ្រឿង ស្រុកកូវង៉ាង ខេត្តត្រាវិញត្រូវស្ថាប័នប៉ូលិសស៊ើបអង្កេតនៃនគរបាលខេត្តចោទទោស ចាប់ឃុំខ្លួនជាបណ្តោះអាសន្នដោយហេតុប្រព្រឹត្តអំពើបំពានទោសរំលោភកាមគុណលើអ្នកដែលមានអាយុក្រោមពី ១៦ ឆ្នាំនាខែមេសា ឆ្នាំ ២០២១។ រឿងរ៉ាវបានកើតមានឡើង ពេលពិរុទ្ធជនដើរគាស់ជន្លេននៅតំបន់ជិតផ្ទះជនរងគ្រោះ ពេលនោះកុមារីរត់មកប្រលែងលេង​តាមចិត្ត អង្គុយលើភ្លៅរបស់ពិរុទ្ធជន។ មិនទប់ទល់បានតម្រេកកាម ថាច់អ៊ីវបានអនុវត្តអំពើ​ខិលខូច។ សំណាងល្អណាស់ អ្នកផ្ទះរបស់កុមារីរងគ្រោះឃើញទាន់។

ឈឺចាប់បំផុតគឺបណ្តាករណីរំលោភកាមគុណកុមារ ប៉ុន្តែជនអនុវត្តអំពើរំលោភ និងជនរងគ្រោះជាបណ្តាសាច់ញាតិក្នុងគ្រួសារ។ ក៏ជាមួយអំពើល្មើសរំលោភអ្នកមានអាយុក្រោមពី ១៦ ឆ្នាំ ពិរុទ្ធជន ឡឹមវិញគី អាយុ ៣៥ ឆ្នាំ នៅស្រុកថ្កូវ ត្រូវស្ថាប័នប៉ូលិសស៊ើបអង្កេតនៃនគរបាលខេត្តចោទទោស ចាប់ឃុំខ្លួនបណ្តោះអាស​ន្ននៅខែកុម្ភៈ ឆ្នាំ ២០២១។ កុមារីត្រូវរងការរំលោភមានអាយុទើបតែ ១៥ ឆ្នាំ រួចហៅពិរុទ្ធជនថាលោកមា។ អាស្រ័យឪពុកម្តាយក្មួយស្រីលះលែងគ្នា ម៉្លោះហើយ​ក្មួយនៅរួមរស់ជាមួយជីដូនខាងម្តាយ និងប្តីប្រពន្ធមាមីងតាំងពី ឆ្នាំ ២០១២ មកម៉្លេះ។

តាមសំណុំរឿងរ៉ាវចាប់ពីឆ្នាំ ២០១៤-២០១៦ ឆ្លៀតឱកាសសាច់ញាតិមិន​ចាប់អារម្មណ៍ ឡឹមវិញគី ប្រើប្រាស់សំដីគម្រាមកំហែងដើម្បីរំលោភក្មួយស្រី។ ក្រោយពេល​លើកដំបូងត្រូវរំលោភ ក្មួយស្រីត្រូវចេញឈាមតាមផ្លូវភេទត្រូវព្យាបាលក្នុងរយៈពេលយូរ ប៉ុន្តែសាច់ញាតិបែរជាគិតថាក្មួយស្រីកំពុងស្ថិតក្នុងដំណាក់កាលវឌ្ឍនាការ។ ក្រោយពេលក្មួយស្រីជាសះស្បើយពីជំងឺ ឡឹមវិញគី បន្តរំលោភក្មួយស្រីច្រើនលើកទៀត។ ក្រោយពេលរំលោភម្តងៗ ក្មួយស្រីនៅទាំងត្រូវ ឡឹមវិញគី​ សន្ធាប់ស្មារតីខណៈ​ដែលទិញកាំបិតជាបន្តបន្ទាប់មកសម្លៀង និងគម្រាមថាសម្លាប់អស់បណ្តាអ្នកនៅក្នុងផ្ទះបើ​សិនរឿងរ៉ាវបែកធ្លាយ។ ដល់ដើមឆ្នាំ ២០២១ ពោលគឺក្រោយ រយៈពេលជិត ៥ ឆ្នាំកើតមានរឿងរ៉ាវ ទើបលេចឮដល់ម្តាយបង្កើតរបស់កុមារីរងគ្រោះ និងបាបកម្មរបស់លោក​មាថ្លៃបាននាំយកចេញរកពន្លឺ។

ជារៀងរាល់ឆ្នាំ នគរបាលខេត្តត្រាវិញទទួលរក្សាសំណុំរឿងរាប់សិបករណីរំលោភ​កាមគុណលើកុមារ ទោះបីបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ជំរុញមាំបណ្តាវិធានការ ដើម្បីរួមគ្នាទប់​ស្កាត់ក៏ដោយ ប៉ុន្តែបទល្មើសនៅតែកើតមានឡើងជាញឹកញាប់ ចាំបាច់ដល់ការបញ្ចេញ​ពាក្យពេចន៍បានទាន់ពេលរបស់ជនរងគ្រោះដើម្បីផ្តន្ទាទោសស័ក្តិសមដល់ជនបំពាន។ យើងខ្ញុំសូមអំពាវនាវដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះត្រូវរំលោភមិនខុបខិតជាមួយ​ជនល្មើសរំលោភកុមារជាមួយរូបភាពណាក៏ដោយ​ ភាពស្ងាត់ស្ងៀមអាចនាំឱ្យបណ្តាជនថោកទាប​បន្តអនុវត្តអំពើមានទោស។

ដើម្បីកាត់បន្ថយទោសរំលោភបំពានទៅលើកុមារនិយាយរួម និងការរំលោភកាម​គុណនិយាយដោយឡែក នគរបាលខេត្តត្រាវិញបន្តចង្អុលការដល់នគរបាលបណ្តាអង្គភាព​វិជ្ជាជីវៈ នគរបាលបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងសហការជាមួយបណ្តាគណៈ ផ្នែក អង្គការមហាជនមូលដ្ឋាន ជំរុញមាំការងារផ្សព្វផ្សាយ អប់រំច្បាប់ ដើម្បីលើកកម្ពស់ស្មារតីប្រ​តិបត្តិច្បាប់របស់ប្រជាជន ជាពិសេសគឺផ្សព្វផ្សាយបណ្តាខ្លឹមសារពាក់ព័ន្ធដល់ការការពារ​សិទ្ធិកុមារបណ្តាអំពើបំពានច្បាប់ទាក់ទងដល់កុមារ។  សហការស្អិល្មួតជាមួយសភាត្រួតពិ​និត្យប្រជាជន និងតុលាការប្រជាជនប្រញាប់ត្រួតពិនិត្យ ចោទទោស វិនិច្ឆ័យទោសម៉ឹងម៉ាត់​បណ្តារឿងក្តីទាក់ទងដល់ការរំលោភកុមារ។

លោកត្រិញមិញតឺ ប្រធានតុលាការប្រជាជនខេត្តត្រាវិញបានឱ្យដឹងថា៖ “គ្រោងពិ​ន័យរបស់បទល្មើសរំលោភកាមគុណលើអ្នកមានអាយុក្រោមពី ១៦ ឆ្នាំ ទាបបំផុតគឺជាប់ពន្ធនាគារ ៧ ឆ្នាំ កម្រិតពិន័យរឿងក្តីខ្ពស់បំផុតគឺ ២០ ឆ្នាំ មួយជីវិត និងប្រហារជីវិត។ រយៈពេលកន្លង តុលាការប្រជាជនខេត្តត្រាវិញបានកាត់ក្តីលើរឿងក្តីរំលោភអ្នកដែលមានអាយុក្រោមពី ១៦ ឆ្នាំ ជាមួយកម្រិតពិន័យជាប់ពន្ធនាគារខ្ពស់បំផុតគឺ ១៥ ឆ្នាំ ២០ ឆ្នាំ”។

ក្រៅពីការខិតខំរបស់បណ្តាផ្នែក អង្គការមហាជនគ្រប់លំដាប់ថ្នាក់ ភាពប្តូរផ្តាច់របស់​ស្ថាប័នច្បាប់នោះ រៀងរាល់គ្រួសារគប្បីយកចិត្តទុកដាក់ដល់កូនចៅក្នុងគ្រួសារ សំណេះសំណាល ចែករំលែក អប់រំផ្លូវភេទសម្រាប់កុមារជាញឹកញាប់ បំផុតគឺប្រុងប្រយ័ត្ននៅចំពោះឫកពារ អាកប្បកិរិយាចំឡែកៗរបស់បណ្តាអ្នកដែលប៉ះពាល់​ផ្ទាល់ជាមួយកុមារដើម្បីកុមារអាចការពារខ្លួនដោយខ្លួនឯង មិនបណ្តោយឱ្យមុខសញ្ញាឆ្លៀត​ឱកាសអនុវត្តអំពើបំពាន។ រាល់ពត៌មានចាំបាច់ត្រូវប្រឹក្សាយោបល់ទាក់ទងដល់កុមារ ប្រជាជនអាចទាក់ទងជាមួយការិយាល័យគាំពារសង្គមកុមារ និងសមភាពភេទ​នៃមន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចខេត្តត្រាវិញ ឬក៏ហៅទូរសព្ទទៅកាន់ស្ថានីយប្រមុខជាតិស្តីពីកុមារតាមរយៈលេខ ១១១​ ដើម្បីទទួល បានការឧបត្ថម្ភ៕                                                    

ប្រែសម្រួល៖ ថាច់សម្បត្តិ

(1)
TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.