• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ភូមិព្រើមផ្តុំកម្លាំងផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតជួយគ្នាកាត់បន្ថយភាពក្រីក្រស្ថិរភាព

25/11/2020 07:08

ភូមិព្រើម ឃុំចូវដៀង ស្រុកកូវកែ មានគ្រួសារប្រជាជន ៤៣៥ គ្រួ ដោយមានចំនួនមនុស្សរាយ ១.៧០៨ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រា៨៨%។

បណ្តាបុគ្គលឆ្នើមភូមិព្រើមទទួលបានការស្ងើចសរសើរស្នាដៃអនុវត្តល្អបណ្តាចលនា។

        បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រីក្រ ០៩ គ្រួ គ្រួសារជិតក្រ២០គ្រួ។ ដើម្បីសម្រេចបានគោលដៅពង្រីកសេដ្ឋកិច្ច ជួយគ្នាកាត់បន្ថយភាពក្រីក្រស្ថិរភាពនោះ កន្លងហើយ ភូមិតែងខិតខំ អនុវត្តល្អបណ្តាចលនា បង្កលក្ខណៈឱ្យប្រជាជនប្រសព្វជាមួយវិទ្យាសាស្រ្ត-បច្ចេកទេស របៀបធ្វើថ្មីប្រសិទ្ធភាពដើម្បីលើកកម្ពស់ជីវភាព។ លោកឡេហ្វាងយិន លេខាសាខាបក្សភូមិព្រើមបានឱ្យដឹងថា៖ ក្នុងបណ្តាឆ្នាំកន្លង សាខាបក្សបំផុសចលនាបណ្តាគ្រួសារប្រជាជនលើភូមិសាស្រ្តឲ្យអនុវត្តល្អការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតសមស្របជាមួយស្ថានភាព និងលក្ខណៈរបស់មូលដ្ឋាន ។ ផ្តើមពីនោះផ្ទៃដីដែលផលិតស្រូវមិនសូវបានផលបានបង្វែរមកដាំបណ្តាឈើមានកំពឹសនិងដំណាំផ្សេងៗ។ចលនាគ្រួសារដែលចិញ្ចឹមសត្វឲ្យបង្ការអាសន្នរោគលើសត្វចិញ្ចឹមរបស់ខ្លួនដើម្បីកាត់បន្ថយការខូចខាតដល់កម្រិតទាបបំផុត។ អាស្រ័យហេតុនោះ ប្រសិទ្ធភាពប្រើប្រាស់ដីកសិកម្មក៏ដូចជាការចិញ្ចឹមសត្វរបស់មាមីងកាន់តែបានលើកកម្ពស់ គុណភាពជីវភាពកាន់តែបានកែលម្អ។ ជំរុញការពង្រីកសេដ្ឋកិច្ច អនុវត្តបណ្តាចំណេះដឹងវិទ្យាសាស្រ្ត - បច្ចេកទេសជឿនលឿន លើកកម្ពស់ប្រសិទ្ធភាពផលិតបានលេចឡើងគំរូឆ្នើមជាច្រើនដូចជា៖គ្រួសារបងថាច់ភេន គ្រួសារបងថាច់ផា បងសមិទ្ធិ។ល។ទទួលបានប្រាក់ចំណូលខ្ពស់ពីទម្រង់ផលិតស្រូវ ចម្ការឈើហូបផ្លែ។

    ក្នុងឆ្នាំ២០២០ សាខាបក្ស គណៈកម្មការប្រជាជនភូមិចលនាគ្រួសារកសិករ ២៥ គ្រួបង្វែរផ្ទៃដីផលិតស្រូវអន់ប្រសិទ្ធភាព ៣០ហិកតាមកដាំបណ្តាឈើផ្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា៖ ក្រូចពោធិ៍សាត់ ក្រូចត្លុង។ បង្កើនចំនួនគិតមកទល់ពេលនេះ ភូមិមានចម្ការឈើហូបផ្លែ ៨២ ហិកតា។ ទន្ទឹមនឹងនោះភូមិនៅទាំងចលនាបង្កើតបានក្រុមសហការផលិតស្រូវគុណភាពខ្ពស់បាន ០៨ ក្រុម ដោយមានសមាជិកជាង ១២០ នាក់ចូលរួម ផលិតលើផ្ទៃដីជាង ២០០ហិកតា ក្រុមដាំឈើហូបផ្លែ ០៤ ក្រុមមានសមាជិកជាង ៦០ នាក់ ដាំលើផ្ទៃដី ៤៥ ហិកតា ក្រុមដាំដំណាំ ០២ ក្រុម មានសមាជិក ១៥នាក់ ដាំលើផ្ទៃដីជាង ២ហិកតា។

  ដើម្បីធានាឲ្យការផលិតដាំដំណាំរបស់បណ្តាសមាជិកទទួលបានលទ្ធផលខ្ពស់ ភូមិសហការជាមួយធនាគារគោលនយោបាយសង្គម​ ដោះស្រាយឱ្យគ្រួសារប្រជាជន ២០២ គ្រួបុលទុនដោយប្រាក់ការអាទិភាព ជាមួយប្រាក់ទុនសរុបជាង៣,៥ពាន់លានដុង។ ប្រសិទ្ធភាពពង្រីកសេដ្ឋកិច្ចរបស់ភូមិបានសរឱ្យឃើញថា​ភូមិមានចំនួនគ្រួសារអ្នកមាន ធូរធា ២៨៧គ្រួ កសាងបានផ្ទះសម្បែងរឹងមាំហើយទិញបានបណ្តាមធ្យោបាយបើកបរ មើលស្តាប់ រីកចម្រើនយ៉ាងឆាប់រហ័ស។បងថាច់ផន សមាជិកក្រុមផលិតស្រូវគុណភាពខ្ពស់នៅភូមិព្រើមបានឱ្យដឹង៖ កាលពីមុនផលិតស្រូវតាមរបៀប ទ្រង់ទ្រាយតូចតាចរបស់អ្នកណាអ្នកនោះធ្វើស្រូវអ្នកណាអ្នកនោះលក់ ម៉្លោះហើយការជ្រើសរើសពូជសម្រាប់ផលិតក៏យោងទៅតាមចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ ពេលប្រមូលផល និងលក់ ពេលខ្លះតម្លៃប្រែប្រួលខុសប្រក្រតី ប្រាក់កម្រៃមិនសូវបានខ្ពស់។ ពេលចូលរួមជាមួយក្រុមសហការ ខ្ញុំទើបកត់សម្គាល់បានផលប្រយោជន៍ជាមួយស្មារតីសមូហភាព។ ពូជស្រូវដូចគ្នាប្រមូលផ្តុំនៅតំបន់ធំទូលាយ ឈ្មួញចូលមកទិញដោយតម្លៃខ្ពស់ជាង។ ចូលរួមក្រុមសហការផលិតស្រូវគុណភាពខ្ពស់ក្នុងមួយហិកតាៗទទួលបានប្រាក់ចំណេញពី ៣១ -៣២ លានដុង ខ្ពស់ជាងពី ៤-៥ លានដុងក្នុងមួយហិកតាប្រៀបជាមួយការផលិតធម្មតា។

    លោកឡេហ្វាងយិនឱ្យដឹងបន្ថែម៖ ចូលរួមក្រុមសហការផលិត ដាំដំណាំ សមាជិកតែងមានគោលបំណងជួយគ្នាឱ្យមានភាពជឿនលឿនក្នុងជីវភាព។ អាស្រ័យហេតុនោះ បណ្តាគ្រួសារកាលពីមុនស្ថិតក្នុងសភាពក្រីក្រ បច្ចុប្បន្នមានលក្ខណៈឈានឡើងចាកផុតភាពក្រីក្រស្ថិរភាព។ បច្ចុប្បន្ន ជាមួយការពង្រីកសេដ្ឋកិច្ច ក្នុងនោះមានការលើកកម្ពស់គុណភាពកសិផល គិតដោយឡែកតែស្រូវរបស់មាមីងបានឈ្មួញជាច្រើនដឹងឮ។ ប្រការនេះកាន់តែបញ្ជាក់បាននូវទិសដៅសកម្មដើម្បីប្រជាជនមានលក្ខណៈពង្រីកសេដ្ឋកិច្ចកសិកម្មនៅមូលដ្ឋាន៕   

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.