• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ពង្រីកតួនាទីរបស់នារីក្នុងការកសាងជនបទថ្មីលើកកម្ពស់

15/03/2022 13:59

ជ្រួតជ្រាបដំបូន្មានរបស់អ៊ំហូ “ប្រឡងប្រណាំងគឺស្នេហាជាតិ ស្នេហាជាតិត្រូវតែប្រឡងប្រណាំង” ក្នុងបណ្តាឆ្នាំកន្លង ក្រោម កិច្ចចង្អុលការផ្ទាល់របស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចមូលដ្ឋាន សមាគមសហពន្ធន៍នារីឃុំឡុងថើយ ស្រុកទីវកឹងបានផ្លាស់ប្តូរវិធីសាស្ត្រថ្មី ច្នៃប្រតិដ្ឋក្នុងចលនាប្រឡងប្រណាំង “នារីសកម្មរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាង គ្រួសារសុភមង្គល” ភ្ជាប់ជាមួយចលនា “កសាងគ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” កសាងគ្រួសារសុភមង្គល” កសាង ជនបទថ្មី បង្កភាពរាលដាលយ៉ាងខ្លាំងក្លា ទាក់ទាញសមាជិកា នារីជាច្រើនលើកនាក់ចូលរួម។

កសិករប្រមូលផលសណ្តែកដី។ រូបដត៖ គីមង៉ឹង

     បងស្រី ថាច់ធីចន្ទវណ្ណា  អនុប្រធានសមាគមសហព័ន្ធន៍នារីឃុំឡុងថើយឱ្យដឹង៖ បច្ចុប្បន្នសមាគមសហពន្ធន៍នារីឃុំឡុងថើយមានសមាជិកា ១.៣៤៩ នាក់ ចូលរួមប្រជុំជីវភាពនៅ ០៨ សាខាសមាគម។ ដោយកំណត់ការកសាងជនបទថ្មី និង ជនបទថ្មីលើកកម្ពស់ជាតួនាទីដែលសមាគមទទួលបន្ទុក នឹងជាភារកិច្ចស្នូលរបស់សមាគម ឆ្នាំ ២០២១ កម្មាភិបាល សមាជិកានារីឃុំបានសកម្ម បំផុសសមាជិកាចូលរួមវិភាគទាន ប្តេជ្ញាចិត្ត ចូលរួមជាមួយបណ្តាគណៈ ផ្នែក អង្គការមហាជន កសាងបន្តរក្សា និងបង្កើនគុណភាពលក្ខឋានកសាងជនបទថ្មី។
     អនុវត្តចលនាប្រឡងប្រណាំង “នារីសកម្មរៀន សូត្រពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ជាពិសេសគឺចលនាកសាង “គ្រួសារគ្មាន ៥ យ៉ាង ស្អាត ៣ យ៉ាង” បានកំណត់ជាភារកិច្ចមួយមានតួនាទីសំខាន់របស់នារីក្នុងការកសាងជនបទថ្មីលើកកម្ពស់ សមាគមបានអនុវត្តល្អ ធ្វើសេនាធិការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច សហ ការជាមួយបណ្តាអង្គការមហាជន បំផុសចលនា និងអនុវត្តមានប្រសិទ្ធភាពបណ្តាភារកិច្ចរបស់មូលដ្ឋានដូចជា៖ ចូលរួមដាំផ្កា និងថែទាំដងផ្លូវផ្កា មានប្រវែងជាង ០១ គីឡូម៉ែត្រ កំណាត់ផ្លូវពីភូមិ វត្រែ ដល់ភូមិត្រិញភូ ដោយមានផ្កាគ្រប់ប្រភេទ។ ទន្ទឹមនឹងនោះ សមាគមផ្តុំកម្លាំងផ្សព្វផ្សាយ បំផុស ចលនា ណែនាំសមាជិកាប្រមូលសំរាម បែងចែក ដោះស្រាយសំរាមដែលប្រើប្រាស់ក្នុងគ្រួសារ កាត់ បន្ថយការប្រើប្រាស់ស្បោងជ័រ អនុវត្តការប្រមូលសំរាម អនាម័យបរិស្ថាន។
     លើវិស័យឧបត្ថម្ភនារីពង្រីកសេដ្ឋកិចគ្រួសារ សមាគមចាត់តាំងឧបត្ថម្ភសមាជិកានារីក្រីក្រ នារី ក្រីក្រធ្វើម្ចាស់គ្រួសារមានអាសយដ្ឋាន ដោយសម្បូរបែប ដូចជា៖ ឧបត្ថម្ភទុនអាទិភាព ទុនឧបត្ថម្ភនារី អភិវឌ្ឍន៍ ទុនប្រិតសំចឥណទាន និងបណ្តាប្រាក់ ទុនផ្សេង អាស្រ័យសមាគមគ្រប់គ្រង ដោយមានបំណុលនៅសល់ជាង ២៣,៩ ពាន់លានដុង ដោះស្រាយឱ្យសមាជិកាចំនួន ១.៣១៦ គ្រួសារបុលទុន (ក្នុងនោះទុនរបស់ធរនាគារគោលនយោបាយ ស្រុកជាង ១៩ ពាន់លានដុង) មាន ១៧ ក្រុម ដោយ មានគ្រួសារ ៩៨០ គ្រួបុលទុន សម្រាប់ពង្រីកសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់គុណភាពជីវភាព។  មានគ្រួសារសមាជិកា នារីជាច្រើនហ៊ានផ្លាស់ប្តូរពូជ ដំណាំសត្វចិញ្វឹមអនុវត្តយន្តូបនីយកម្មក្នុងការផលិតកសិកម្ម។ លេចធ្លោបំផុតមានបង ត្រិញធី សុកសារា នៅភូមិកូវត្រែមានទម្រង់ដាំផ្កា និងដាំដំណាំ ផ្គត់ផ្គង់ក្នុងឱកាសបុណ្យទាន និងតេត ក្នុងមួយឆ្នាំផ្តល់ប្រាក់ចំណូលរាប់សិបលានដុង។ ចំពោះទម្រង់ដាំដុះនិងលក់ដូរវិញ មានបងគាង ធីឡាញ់ ប្រធានសាខាសមាគមនារីភូមិកូវត្រែ កែប្រែជីវភាព អាស្រ័យចូលរួមក្នុងសហករណ៍កសិកម្ម សេវាកម្មឡុងថើយ ដោយសារសមាគមសហព្ធន៍នារីឃុំគ្រប់គ្រង។
     ទន្ទឹមនឹងនោះ ការងារសុខុមាលភាពសង្គមតែង បានសមាគមអនុវត្តល្អ ដោយមានបណ្តាសកម្មភាពសប្បុរសធម៌ ជូនអំណោយដល់បណ្ដាយុទ្ធ ជនទៅបំពេញកាតព្វកិច្ចយោធា បណ្តាគ្រួសារ គោលនយោបាយ នារីក្រីក្រ បំផុសចលនាបណ្តា សប្បុរសជន កម្មាភិបាល សមាជិកានារីសកម្មក្នុងការចូលរួមជ្រោមជ្រែងកសាង “ផ្ទះសុខដុម” ជូនសមាជិកានារីក្រីក្រ និងរួមដៃជាមួយបណ្តា គណៈកម្មាធិការបក្សរដ្ឋអំណាច បំផុសចលនាឧបត្ថម្ភមូលដ្ឋាន ក្នុងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ក្រៅពីនោះ សមាគមនៅទាំងរក្សាសកម្មភាព “គ្រប់គ្រង អប់រំសាច់ញាតិក្នុងគ្រួសារ មិនឲ្យបំពានច្បាប់ និងគ្រោះអបាយមុខសង្គម” ដោយមានសមាជិកា ០៧ នាក់ចូលរួមបន្តរក្សាអាសយដ្ឋានមួយនៅក្នុងសហគមន៍។
      សមាគមបន្តរក្សាក្រុមប្រិតសំចៃហ៊ុនប្រាក់ទុនទិញគាំពារសុខាភិបាល មានសមាជិកា ១០ នាក់ មកដល់បច្ចុប្បន្នជំនួយឱ្យសមាជិកា ៧៥ នាក់ទិញ គាំពារសុខាភិបាលបាន ១៤២ បណ្ណ។ ទន្ទឹមនឹងនោះ បំផុសចលនាសមាជិកា សកម្មចូលរួមទិញ គាំពារសង្គមដោយស្ម័គ្រចិត្តដើម្បីធានាសុខុមាលភាពសង្គម។ ដោយការប្រមូលផ្តុំអនុវត្តទទួលបានប្រសិទ្ធភាព បណ្តាចលនាប្រឡងប្រណាំង បណ្តាចលនាសមាគមសហព័ន្ធន៍នារីឃុំឡុងថើយ បានរួមចំណែកជាមួយមូលដ្ឋានអនុវត្តល្អបណ្តា លក្ខឋានកសាងជនបទថ្មីលើកកម្ពស់ឆ្នាំ ២០២១៕                          ប្រែសម្រួល៖  សុខា

 

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.