• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ប្រសិទ្ធភាពពី ”ក្លឹបបរិស្ថានរបស់អតីតយុទ្ធជន“

08/12/2020 07:02

យល់ពីភារកិច្ចការពារបរិស្ថានមានតួនាទីសំខាន់ សមាគមអតីតយុទ្ធជនឃុំដាឡុក ស្រុកចូវថាញ់បានផ្សព្វផ្សាយអនុវត្តបណ្តាសកម្មភាពជាក់ស្តែងជាច្រើនក្នុងការងារការពារបរិស្ថាន។

   គិតមកទល់ពេលនេះ សមាគមបង្កើត និងពង្រឹង “ក្លឹបបរិស្ថានរបស់អតីតយុទ្ធជន “ បាន ០៥ ក្លឹបនៅបណ្តាភូមិ៖ ខ្នាច (អា) ភូមិទាលទោល (អា) ភូមិប្ល៉ីដើមស្វាយ ភូមិផ្នោរអណ្តែត ភូមិអូរតាពៅ ដោយមានសមាជិកជាសមាជិកអតីតយុទ្ធជននិងជាសមាជិកបណ្តាអង្គការមហាជនជិត  ១០០ នាក់ចូលរួម។

សមាជិកអតីតយុទ្ធជននិងប្រជាជនអនាម័យបរិស្ថាន។

   បណ្តា”ក្លឹបបរិស្ថានរបស់អតីតយុទ្ធជន “ ទាំងនេះ អាស្រ័យដោយប្រធានសាខាសមាគមអតីតយុទ្ធជនភូមិធ្វើជាអធិការ។ ក្លឹបធ្វើសកម្មភាពតាមលក្ខន្តិកៈស្ម័គ្រចិត្ត ស្វ័យគ្រប់គ្រង ហើយទទួលខុសត្រូវនៅចំពោះមុខសមាគមអតីតយុទ្ធជនឃុំ។ ភារកិច្ចរបស់សមាជិកក្លឹបគឺចាត់តាំងបណ្តាសកម្មភាពការពារបរិស្ថាននៅតំបន់អាសយជន។ ផ្សព្វផ្សាយ អប់រំ និងចលនាប្រជាជនឱ្យប្រមូលសំរាមដាក់ត្រង់ទីកំណត់ ចូលរួមការពារបរិស្ថាន។ចាត់តាំងចេញទ័ពអនាម័យបរិស្ថាន​ប្រមូលសំរាមតាមដងផ្លូវជនបទជារៀងរាល់ខែ ក្នុងឱកាសបុណ្យទានផ្សេងៗនិងក្នុងពេលចាត់តាំងបណ្ដាព្រឹត្តិការណ៍នៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ បណ្តាសមាជិកក្លឹបនៅទាំងមានតួនាទីផ្សព្វផ្សាយចលនាប្រជាជនទាំងមូលកសាងរបៀបរស់នៅវប្បធម៌ដើម្បីរួមចំណែកកសាងភូមិវប្បធម៌ ជនបទថ្មី។ ឆ្នាំ ២០២០ បណ្តា “ក្លឹបបរិស្ថានរបស់អតីតយុទ្ធជន “ ចាត់តាំងចេញទ័ព ១៧ លើក ដើម្បីបោសសំអាត កាប់ឆ្ការគុម្ពោតព្រៃឈើស៊ុមទ្រុមតាមសងខាងផ្លូវក្នុងឃុំសរុបប្រវែង ០៧ គីឡូម៉ែត្រ។​ ដាំផ្កាកណ្ដឹងលឿងតាមសងខាងផ្លូវជនបទជាង ២.៣០០ ដើម។​ ចាត់តាំងផ្សព្វផ្សាយ ១២ លើក អំពីលក្ខឋាន ០៨ យ៉ាងក្នុងការកសាងគ្រួសារជនបទថ្មី មានសមាជិកនិងប្រជាជន ជាង ៣៦០ នាក់ចូលរួម។ ចលនាគ្រួសារសមាជិក ១៤៣ គ្រួ​ឱ្យចុះឈ្មោះកសាងគ្រួសារវប្បធម៌ ជនបទថ្មី។ ឆ្លងតាមរយៈការត្រួតពិនិត្យ មានគ្រួសារសមាជិក ១៣៤/១៤៣សម្រេចសម្បទាគ្រួសារវប្បធម៌ ជនបទថ្មី។ល។

   ឆ្នាំ ២០១៧ អាស្រ័យដោយប្រជាជនមួយចំនួននៅក្បែរទីធ្លាដីទំនេរ ស្មៅដុះស៊ុមទ្រុម ឃើញដូច្នោះពួកគាត់ច្រើនចោលសំរាមនៅទីនោះ។ មិនយូរប៉ុន្មានទីនោះក្លាយជា “គំនរសំរាម “ ក្នុងភូមិ។​ ចាប់តាំងពីពេលបង្កើត “ក្លឹបបរិស្ថានរបស់អតីតយុទ្ធជន “ ភូមិទាលទោល មកទល់ពេលនេះ បណ្តាសមាជិកនៃក្លឹបបានទៅផ្ទាល់គ្រួសារប្រជាជននៅក្បែរ “គំនរសំរាម” ផ្សព្វផ្សាយ ពន្យល់ឲ្យប្រជាជនយល់អំពីឥទ្ធិពលអាក្រក់មកពីបរិស្ថានកខ្វក់ ជាពិសេសបណ្តាសមាជិកក្លឹបបោសសំរាមអនាម័យបរិស្ថានជារឿយៗ ម៉្លោះហើយប្រជាជនរអែងចិត្តហើយផ្លាស់ប្តូរអាកប្បកិរិយា មិនចោលសំរាមពាសពេញដូចពីមុនទៀត ។

   លោកង្វៀងវ៉ាំងបាវ - ប្រធានសាខាសមាគមអតីតយុទ្ធជន‑ អធិការក្លឹបបរិស្ថានរបស់អតីតយុទ្ធជនភូមិទាលទោលមានប្រសាសន៍ថា៖ ថ្វីត្បិតតែថ្ងៃធម្មតាសមាជិកក្លឹបមមាញឹកនឹងការងារ ប៉ុន្តែដល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យពួកគាត់ក៏ឆ្លៀតពេលចូលរួមអនាម័យបរិស្ថានក្នុងភូមិផងដែរ។ មុនពេលបង្កើតក្លឹប ប្រជាជនមិនទាន់បង្កើនស្មារតីទទួលបន្ទុកចំពោះកិច្ចការពារបរិស្ថានប៉ុន្មានឡើយ។ ពេលឃើញសមាជិកក្លឹបដែលជាអតីតយុទ្ធជនមានវ័យចាស់ក៏ពិតមែនតែពួកគាត់នៅតែចូលរួមអនាម័យបរិស្ថាន ប្រមូលសំរាម ប្រជាជនក៏មានស្មារតីទទួលបន្ទុក​ម្ចាស់ការចូលរួមអនាម័យបរិស្ថាន។ ប្រសិនបើនរណារវល់ការងារសំខាន់មិនអាចចូលរួមបាន ប្រជាជនក៏ស្ម័គ្រចិត្តចំណាយប្រាក់ឲ្យក្លឹបទិញទឹកផឹកជូនអ្នកចូលរួមអនាម័យបរិស្ថាន។

    សំណេះសំណាលជាមួយយើងខ្ញុំអំពីប្រសិទ្ធភាពនៃទម្រង់ “ ក្លឹបបរិស្ថានរបស់អតីតយុទ្ធជន “ លោកថាច់ថាញ់ថៀងឡុង អនុប្រធានសមាគមអតីតយុទ្ធជនឃុំដាឡុក មានប្រសាសន៍ថា៖ ចាប់តាំងពីធ្វើសកម្មភាពទម្រង់ “ ក្លឹបបរិស្ថាននៃអតីតយុទ្ធជន” នៅបណ្តាភូមិបាននាំមកលទ្ធផលជាក់ស្តែង។ ដំបូងបង្អស់គឺជួយឲ្យប្រជាជនបង្កើនការយល់ដឹង​រួចប្រជាជនក៏ផ្លាស់ប្តូរអាកប្បកិរិយាហើយយកចិត្តទុកដាក់ចំពោះការងារអនាម័យបរិស្ថាន។ នោះគឺជាកត្តាសំខាន់បំផុតក្នុងការងារការពារបរិស្ថាន។ ក្នុងពេលខាងមុខ សមាគមអតីតយុទ្ធជនឃុំបន្តពង្រីកទម្រង់  “ ក្លឹបបរិស្ថានរបស់ អតីតយុទ្ធជន” នៅ ០៣/០៨ ភូមិក្រៅពីនោះ។​ ដើម្បីបន្តការពង្រីកមានប្រសិទ្ធភាព “ ក្លឹបបរិស្ថានរបស់អតីតយុទ្ធជន”  សមាគមអតីតយុទ្ធជនឃុំ បង្កលក្ខណៈឲ្យសមាជិកក្លឹបចូលរួមបណ្តាថ្នាក់ហ្វឹកហាត់បង្កើនចំណេះដឹងសំខាន់ៗដើម្បីសមាជិកម្ចាស់ការជម្នះនឹងអាកាសធាតុប្រែប្រួល​បំពាក់បំប៉នជំនាញផ្សព្វផ្សាយអំពីការពារបរិស្ថានជូនសមាជិកក្លឹប។ល។ ជួយឲ្យបណ្តាសមាជិកក្លឹបបន្តការផ្សព្វផ្សាយដល់ប្រជាជនទាំងមូលអនុវត្តល្អតាមច្បាប់ការពារបរិស្ថាននិងចូលរួមការពារបរិស្ថាន។ រួមចំណែកការពារបរិស្ថានខៀវ‑ជ្រះ‑ស្អាតប៉ុណ្ណោះទេហើយនៅទាំងបង្កបានជាទម្លាប់ដ៏ល្អក្នុងសហគមន៍ទៀតផង៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.