• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

បង្ការ ជម្នះការឆេះផ្ទុះក្នុងរដូវក្តៅ

02/04/2021 10:00

បង្ការ ជម្នះការឆេះផ្ទុះគឺដើម្បីធានាសុវត្ថិភាពទ្រព្យសម្បត្តិ អាយុជីវិត ការផលិត ធ្វើអាជីវកម្មរបស់ប្រជាជន។ នៅរដូវប្រាំង អាស្រ័យអាកាសធាតុហួតហែងម៉្លោះហើយការឆេះផ្ទុះមានបាតុភាពកើតឡើង។ ដើម្បីម្ចាស់ការក្នុងការងារនេះ មូលដ្ឋានជាច្រើនលើភូមិសាស្រ្តស្រុកថ្កូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារផ្សព្វផ្សាយដល់ប្រជាជនឱ្យមានស្មារតីភ្ញាក់រលឹកក្នុងការបង្ការជម្នះការឆេះផ្ទុះ។

វរសេនីយ៍ត្រីញ៉ាងហ៊ឺវង៉ីផ្សព្វផ្សាយការងារបង្ការជម្នះការឆេះផ្ទុះជូនប្រជាជន។

          ដើម្បីលើកកម្ពស់ការងារផ្សព្វផ្សាយអំពីការបង្ការ ជម្នះការឆេះផ្ទុះលើភូមិសាស្រ្តឃុំ នគរបាលឃុំតឹបស៊ើង ស្រុកថ្កូវសហការជាមួយបណ្តាផ្នែកពាក់ព័ន្ធអនុវត្តល្អការងារផ្សព្វផ្សាយអំពីការឆេះផ្ទុះដល់ប្រជាជនលើភូមិសាស្រ្ត។ លោកវរសេនីយ៍ត្រីញ៉ាងហ៊ឺវង៉ី ប្រធាននគរបាលឃុំតឹបស៊ើងបានឱ្យដឹងថា៖ តាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ នគរបាលឃុំចាត់តាំងការផ្សព្វផ្សាយអំពីការបង្ការជម្នះការឆេះផ្ទុះបានចំនួន ១៨ លើក ដោយមានប្រជាជន ៧២០ លើកនាក់ចូលរួម។ ទន្ទឹមនឹងនោះផ្សព្វផ្សាយតាមរយៈខិត្តបណ្ណជាច្រើនដែលមានខ្លឹមសារទាក់ទងដល់ការបង្ការ ជម្នះការឆេះផ្ទុះជូនប្រជាជន រួមចំណែកលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នអំពីការបង្ការ ជម្នះការឆេះផ្ទុះ។

        ការងារបង្ការ ជម្នះការឆេះផ្ទុះតែងបានភ្ជាប់ជាមួយការអនុវត្តន៍បណ្តាលក្ខឋាន “ភូមិសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់”។ ជាក់ ស្តែងគឺ បើសិនបណ្តាភូមិសម្រេចបណ្តាលក្ខឋានដទៃៗ តែបែរជាទុកឱ្យកើតមានករណីអគ្គិភ័យលើភូមិសាស្រ្ត ភូមិនោះក៏មិនអាចបានទទួលស្គាល់សម្រេច “ភូមិសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់” ឡើយ។ អាស្រ័យហេតុនោះ បណ្តាភូមិលើភូមិសាស្រ្តតែងយកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយឲ្យប្រជាជនត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ហើយចាត់ទុកការបង្ការ ជម្នះការឆេះផ្ទុះជាភារកិច្ចមួយក្នុងបណ្តាភារកិច្ចសំខាន់គប្បីអនុវត្តឱ្យមានប្រសិទ្ធភាព។

          ភូមិកំពង់ចាញ់ទ្រី ឃុំតឹបស៊ើងជាភូមិមួយក្នុងបណ្តាភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើន និងជាភូមិអនុវត្តល្អបណ្តាលក្ខឋានអំពីសន្តិសុខសណ្តាប់ធ្នាប់ ក្នុងនោះមានការអនុវត្តន៍ល្អការបង្ការ ជម្នះការឆេះផ្ទុះក្នុងបណ្តាការប្រជុំជីវភាពរបស់ប្រជាជន។ ហេតុនោះ ភូមិបានថ្នាក់លើទទួលស្គាល់សម្រេចលក្ខឋានសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់ជាច្រើនឆ្នាំបន្តបន្ទាប់។ លោកថាច់ថាយ ប្រធានគណៈកម្មការប្រជាជនភូមិកំពង់ចាញ់ទ្រីបានឱ្យដឹងថា៖ ជាភូមិមានរបរចិញ្ចឹមសត្វកំពុងរីកចម្រើនខ្លាំង ក្នុងនោះ មានគ្រួសារប្រជាជនជាង ៦៥% ចិញ្ចឹមគោ។ ដើម្បីបម្រើឱ្យការចិញ្ចឹមគោ ចំបើងក៏បានប្រជាជនប្រមូលរក្សាទុក នៅជុំវិញផ្ទះ និងក្រោលគោ។ ម៉្លោះហើយ ភូមិតែងផ្សព្វផ្សាយឲ្យមាមីងប្រុងប្រយ័ត្នក្នុងការរក្សាទុកចំបើង ជៀសវាងកុំឲ្យឆេះឆាបនឹងជះឥទ្ធិពលដល់ហ្វូងសត្វចិញ្ចឹមរបស់ខ្លួន។ ដោយអាស្រ័យធ្វើល្អការងារផ្សព្វផ្សាយ ម៉្លោះហើយក្នុងបណ្តាឆ្នាំកន្លង លើភូមិសាស្រ្តភូមិកំពង់ចាញ់ទ្រីគ្មានកើតមានករណីឆេះផ្ទុះបង្កឱ្យមានផលប៉ះពាល់ការប្រជុំជីវភាព ទ្រព្យសម្បត្តិរបស់ប្រជាជនឡើយ។ គាំទ្រការផ្សព្វផ្សាយ បំផុសចលនារបស់រដ្ឋអំណាចមូលដ្ឋាន គ្រួសារបងថាច់ផ នៅភូមិកំពង់ចាញ់ទ្រីក៏អនុវត្តតាមបណ្តាការកំណត់អំពីសុវត្ថិភាពបង្ការការឆេះផ្ទុះ ជួយឱ្យគ្រួសារបងមានការស្ងប់ចិត្តអំពីការប្រជុំជីវភាព ផលិត ចិញ្ចឹមសត្វ។  បងថាច់ផបានឱ្យដឹង៖ ដឹងច្បាស់ថាបើទុកបណ្តោយឱ្យកើតមានអគ្គិភ័យ គឺអាចធ្វើអន្តរាយដល់ទ្រព្យសម្បត្តិ អាយុជីវិតរបស់បណ្តាសមាជិកក្នុងគ្រួសារ ម៉្លោះហើយរាល់ការប្រជុំជីវភាពក្នុងគ្រួសារខ្ញុំគឺមានការប្រុងប្រយ័ត្នមែនទែន។ បណ្តាឧបករណ៍ដែលមានការប្រើកម្លាំងអគ្គិសនីច្រើន ខ្ញុំតែងប្រើដោយខ្សែដែលសមស្របជាមួយនឹងថាមពលស្រូបយកជាមួយបណ្តាឧបករណ៍នីមួយៗ។ ក្រៅពីនោះ ការចិញ្ចឹមសត្វដោយមានការរក្សាចំបើងទុកសម្រាប់ធ្វើជាចំណីឱ្យគោក៏បានជ្រើសរកកន្លែងសមស្របដែរ ដើម្បីជៀសវាងប្រភពភ្លើង រក្សាចម្ងាយពីកន្លែងរក្សាចំបើងទៅដល់ក្រោលគោជិតបំផុតជាង ១០ ម៉ែត្រ។ ជុំវិញក្រោលគោក៏តែងបោសសម្រាមរៀបចំឱ្យបានស្អាតដើម្បីបង្ការប្រភពភ្លើងពីក្រៅរាលដាល​មក។

          ក្រៅពីការផ្សព្វផ្សាយបង្ការការឆេះផ្ទុះ បណ្តាគ្រួសារធ្វើអាជីវកម្មមានលក្ខណៈ គ្រួសារធ្វើអាជីវកម្មបណ្តាវត្ថុដែលមានបាតុភាពងាយឆេះលើភូមិសាស្រ្តនិយាយរួម នៅតំបន់ផ្សារតឹបស៊ើងកន្លែងដែលមានគ្រួសារប្រជាជនគ្រួសារធ្វើអាជីវកម្ម លក់ដូរជាច្រើននិយាយដោយឡែក តែងបាននគរបាលឃុំ និងបណ្តាផ្នែកពាក់ព័ន្ធបំផុសចលនាបំពាក់បណ្តាឧបករណ៍ពន្លត់អគ្គិភ័យដូចជាបំពង់ពន្លត់អគ្គិភ័យ និងមានការណែនាំពីរបៀបប្រើប្រាស់លម្អិត បង្ការបើមានគ្រោះអគ្គិភ័យជាយថាហេតុ ប្រជាជនអាចវិនិច្ឆ័យដំបូងដោយខ្លួនឯង។ លោកវរសេនីយ៍ត្រីញ៉ាងហ៊ឺវង៉ីបានឱ្យដឹងបន្ថែមទៀតថា៖ ដើម្បីធានាការងារបង្ការ ជម្នះការឆេះផ្ទុះមានប្រសិទ្ធភាព ជារៀងរាល់ឆ្នាំ មូលដ្ឋានតែងបង្កើតបញ្ជីរាយនាមបណ្តា ក្រុមស្វ័យត្រាណមូលដ្ឋាន និងប្រជាជនដើម្បីចូលរួមវគ្គហ្វឹកហាត់អំពីការងារបង្ការ ជម្នះការឆេះ ជួយសង្គ្រោះអាស្រ័យខេត្ត ស្រុកចាត់តាំង។ ហេតុនោះក្រៅពីការផ្សព្វផ្សាយ មូលដ្ឋានក៏មានកងកម្លាំងសម្រាប់បង្ការសភាពការណ៍អាក្រក់ដែលកើតមានឡើង ផ្តើមពីនោះធានាសុវត្ថិភាពទ្រព្យសម្បត្តិ អាយុជីវិតប្រជាជន៕     

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.