• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

នារីភូមិអាងឌិញកូវជាមួយការងារសុខុមាលភាពសង្គម

01/12/2020 04:36

អនុវត្តកិច្ចចលនាប្រឡងប្រណាំង “នារីសកម្មរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ភ្ជាប់ជាមួយការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៍ ឥរិយាបថហូជីមិញ ” កិច្ចចលនា “ លត់ដំអត្តចរិត៖ ជំនឿលើខ្លួនឯងគោរពលើខ្លួនឯង ស្មោះត្រង់ រ៉ាប់រងការងារផ្ទះ។ ក្នុងរយៈកាលកន្លង សាខាសមាគមនារីភូមិអាងឌិញកូវ ឃុំតឹងបិញ ស្រុកកាងឡុងមានការផ្លាស់ថ្មីក្នុងការអនុវត្តន៍ចលនាប្រឡងប្រណាំងស្នេហាជាតិ ជាពិសេសសាខាកំពុងទាក់ទាញបានបងប្អូននារីដើម្បីចូលរួមឧបត្ថម្ភគ្នាទៅវិញទៅមក។

ពិធីប្រជុំសាខាសមាគមនារីភូមិអាងឌិញកូវ។ រូបថត៖ ហុងញុង

     លោកស្រីផាមធីថាំង ប្រធានសាខាសមាគមនារីភូមិអាងឌិញកូវបានឲ្យដឹង៖ សាខាមានសមាជិកា ​១៨២​ នាក់ ការប្រមូលផ្តុំនារីចូលរួមក្នុងអង្គការចាត់តាំងសមាគមជាភារកិច្ចមួយមានតួនាទីសំខាន់ និងជាការលំបាករបស់សាខាសមាគមផងដែរ។ គិតតាំងពីឆ្នាំ​ ២០១៥ មកដល់ពេលនេះ សាខាកសាងបានបណ្តាទម្រង់ដើម្បីប្រមូលផ្តុំនារីចូលរួមក្នុងអង្គការចាត់តាំងសមាគម ។ ទម្រង់ “សាមគ្គីជំនួយគ្នាទៅវិញទៅមក”​ គឺជាទម្រង់មួយបានសមាជិកាភាគច្រើនចូលរួម។ ទម្រង់បានជំនួយឲ្យបណ្តាស្ថានភាពដែលជួបការលំបាកដូចជា៖ មានជំងឺធ្ងន់ គ្រោះធម្មជាតិ។ល។

     ពេលទើបតែបានបង្កើតឡើង​ ទម្រង់ជួបការលំបាកអាស្រ័យសមាជិកា នារីមិនទាន់យល់អស់ពីអត្ថន័យរបស់ទម្រង់។ ឆ្លងតាមបណ្តាការប្រជុំជីវភាព និងបានកម្មាភិបាលបំផុសចលនា ផ្តើមពីនោះសមាជិកាបានស្ម័គ្រចិត្តចូលរួមទម្រង់ ក៏ដូចជាចូលរួមក្នុងអង្គការចាត់តាំងសមាគមកាន់តែច្រើនឡើង។ ដំបូងសាខាមាន​សមាជិកាតែ ១២៦ នាក់​ មកដល់ពេលនេះកើនឡើងបាន ១៤២ នាក់។​ ពេលមានសមាជិកាម្នាក់ណាត្រូវស្លាប់ សមាជិកាម្នាក់ៗស្ម័គ្រចិត្តគបវាល់ ២០.០០០ ដុងដើម្បីឧបត្ថម្ភ។

     លោកស្រីផាមធីថាំងបានឲ្យដឹងបន្ថែមថា៖ ទម្រង់ “សាមគ្គីជំនួយគ្នាទៅវិញទៅមក”​ បានធ្វើសកម្មភាពកាលពីខែសីហា ឆ្នាំ ២០១៨​ គិតមកដល់ពេលនេះឧបត្ថម្ភដល់សមាជិកាបាន ០៩ លើកនាក់ អស់ទឹកប្រាក់ជាង ២៥,៥ លានដុង។ ក្រៅពីនោះ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធិភាពទម្រង់នេះ សាខាសមាគមនៅទាំងបំផុសចលនាបណ្តាសប្បុរសជនឧបត្ថម្ភបានជិត ២០០ លានដុង (អំណោយ) ជូនគ្រួសារក្រីក្រ​ និងគ្រួសារជិតក្រ គ្រួសារដែលមានស្ថានភាពលំបាកលំបិន ចលនាកសាងផ្ទះមេត្តាធម៌តម្លៃ ៣០ លានដុង និងឧបត្ថម្ភទឹកប្រាក់ ១០ លានដុងជូនគ្រួសារ សមាជិកាត្រឹងធីយីមិញដើម្បីលោះដីផលិតមកកសាងស្ពានជនបទ គិតតម្លៃជាង  ៥៣ លានដុង ​ បំផុសចលនាសមាជិកានារីផ្ញើប្រាក់ប្រិតសំចៃបានជាង ១៧០ លានដុង ជួយឧបត្ថម្ភដល់សមាជិកានារី ៧២ លើកនាក់បានខ្ចីបុលសម្រាប់ដាំដុះ ពង្រីកសេដ្ឋកិច្ចលំនឹងជីវភាព។ ចលនាបង្កើតក្រុមហ៊ុនទុនទិញប័ណ្ណគាំពារសុខាភិបាល​ដោយមានសមាជិកា ១២ នាក់ចូលរួមទឹកប្រាក់ក្នុងមនុស្សម្នាក់ក្នុងមួយខែ ១០០.០០០​ លានដុង រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តសម្រេចលក្ខឋានលេខ ១៣ (អំពីសុខាភិបាល)   ក្នុងការកសាងជនបទថ្មី។ មីងត្រឹងធីយីមិញឲ្យដឹង៖ ទម្រង់​​​”សាមគ្គីជំនួយគ្នាទៅវិញទៅមក”​  របស់សាខាសមាគម មិនត្រឹមតែជំនួយឲ្យគ្រួសារខ្ញុំមានផ្ទះនិងលោះបានដី​ផលិតមកប៉ុណ្ណោះ នៅទាំងឧបត្ថម្ភឲ្យខ្ញុំមានប្រាក់ព្យាបាលជំងឺជាមួយនឹងចំនួនប្រាក់ ៤,៣ លានដុង”។

     បងស្រីង្វៀងធីឡេធី្វ អនុប្រធានសមាគមសហព័ន្ធនារីឃុំតឹងបិញបានឲ្យដឹងថា៖ ឆ្លងតាមបណ្តាចលនាធ្វើសកម្មភាព សាខាសមាគមនារីភូមិអាងឌិញកូវបានផ្សារភ្ជាប់រវាងបណ្តាសមាជិកាជាមួយនារី។​ ជាពិសេសគិតតាំងពីពេលបានអនុវត្តទម្រង់ “សាមគ្គីជំនួយគ្នាទៅវិញទៅមក”​ គិតមកដល់ពេលនេះសាខាសមាគមភូមិអាងឌិញកូវគ្មានសមាជិកាស្ថិតក្នុងក្របខ័ណជាគ្រួសារក្រីក្រ ទិសដៅខាងមុខនេះ សមាគមនារីឃុំនឹងបើកទូលាយបណ្តាទម្រង់ក្នុងសាខាសមាគមទូទាំងឃុំ ដើម្បីរួមចំណែកអនុវត្តការងារកាត់បន្ថយភាពក្រីក្រចីរភាពនៅលើភូមិសាស្ត្រ​ យោងតាមទម្រង់​ ”សាមគ្គីជំ នួយគ្នាទៅវិញទៅមក”​ សាខាសមាគមនារីភូមិអាងឌិញកូវបានប្រធានគណៈកម្មាធិការប្រជាជនស្រុកកាងឡុងជូនលិខិតសរសើរ អាស្រ័យដោយមានស្នាដៃក្នុងចលនាប្រឡងប្រណាំង​ “ប៉ិនប្រសប់ការងារប្រជាចលនា”៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.