• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ជនរួមជាតិខ្មែរត្រាវិញអនុវត្តល្អការប្រិតសំចៃអគ្គិសនីដោយមានប្រសិទ្ធភាព

02/04/2021 09:13

ក្នុងបណ្តាឆ្នាំកន្លងហើយ មានរាប់ពាន់គ្រួសារជនរួមជាតិខ្មែរនៅខេត្តត្រាវិញ បានចូលរួមជ្រោមជ្រែងកម្មវិធីប្រិតសំចៃអគ្គិសនី ឆ្លងតាមនោះជួយឱ្យប្រជាជនកាត់បន្ថយបានអគ្គិសនីរាប់លានគីឡូវ៉ាត់ និងគ្រួសារនីមួយៗកាត់បន្ថយបានប្រាក់ចំណាយអគ្គិសប្រចាំខែមួយចំណែកយ៉ាងធំ។

     លោក ក្វាច់ហាយហូ នាយករងក្រុមហ៊ុន អគ្គិសនីត្រាវិញបានឧ្យដឹងថា៖ រយៈពេលកន្លងហើយ អគ្គិសនីត្រាវិញគឺជាអង្គភាពមួយស្ថិតក្នុងបណ្តាអង្គភាពអគ្គិសនីភាគខាងត្បូងអនុវត្តយ៉ាងប្តូរផ្តាច់ និងមានប្រសិទ្ធភាពកម្មវិធីប្រិតសំចៃអគ្គិសនី។ ក្នុងមួយឆ្នាំត្រាវិញប្រិតសំចៃបានប្រមាណជាង ៤០ ពាន់លានដុងប្រាក់អគ្គិសនី ដែលសម្រេចបានលទ្ធផលនេះអាស្រ័យដោយបានសហគមន៍ជនរួមជាតិខ្មែរចូលរួមជ្រោមជ្រែងជា មួយនឹងកម្មវិធីប្រិតសំចៃជាច្រើនដ៏សមស្របជាមួយនឹងជីវភាពរស់ នៅ។
    លោកក្វាច់ហាយហូបានបញ្ជាក់ថា៖ ក្នុងឆ្នាំ ២០២០ ផ្នែកអគ្គិសនីត្រាវិញបន្តអនុវត្តទម្រង់ “គ្រួសារប្រិតសំចៃអគ្គិសនី” ហើយមាន ៤៩ ភូមិ  ៣៣ អនុសង្កាត់ចូលរួមជាមួយនឹងគ្រួសារប្រជាជនចុះឈ្មោះចំនួន ៣៩.៦៦៣ គ្រួ ក្នុងនោះមានគ្រួសារជនរួមជាតិខ្មែរជាងរាបពាន់គ្រួសារ។ អាស្រ័យដោយហេតុនោះ ក្នុងទូទាំងខេត្តប្រិតសំចៃថាមពលអគ្គិសនីបាន ២៤,៩៣ លានគីឡូវ៉ាត់ ស្មើនឹង ៤២,៣៣ ពាន់លានដុង។  កត់ត្រានឹងវាយតម្លៃការចូលរួមការប្រើប្រាស់អគ្គិសនីរបស់ របស់ប្រជាជន ផ្នែកអគ្គិសនីត្រាវិញបានស្ងើចសរសើរដល់ ១៨០ គ្រួសារ និង ៩ ភូមិឆ្នើម ជាមួយនឹងទឹកប្រាក់ ៥៨,៥ លានដុង។ ដើម្បីអនុវត្តបណ្តាទម្រង់ប្រិតសំចៃអគ្គិសនីដោយមានប្រសិទ្ធភាពនោះ អស់រយៈកាលជាង ១០ ឆ្នាំមុន​នេះ អគ្គិសនីត្រាវិញបានចុះហត្ថលេខាលើបែបបទសហកាជាមួយនឹងអង្គការចាត់តាំង ០៥ គឺ សម្ព័ន្ធ​យុវជន សមាគមកសិករ សមាគមសហព័ន្ធនារី សមាគម អតីតយុទ្ធជន សម្ព័ន្ធពលកម្មខេត្ត និង​សហការជាមួយនឹងកាសែត​ស្ថានីយវិទ្យុ-​   ទូរ​ទស្សន៍ជំរុញ ខ្លាំងក្លាការផ្សព្វផ្សាយ​កម្មវិធីភូមិ អនុសង្កត់វប្បធម៌ប្រិតសំចៃអគ្គិសនី។
    តាមប្រសាសន៍របស់លោកក្វាច់ហាយហូ ចំពោះ ការផ្សព្វផ្សាយព័ត៌មាននៅលើកាសែតស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញផ្សាយជានិច្ចកាលនិទេ្ទសបទ “សុវត្ថិភាព-ប្រិតសំចៃអគ្គិសនី” អាស្រ័យ​ហេតុ នោះកម្មវិធីប្រិតសំចៃអគ្គិសនីបានផ្សព្វផ្សាយសាយភាយដល់គ្រួសារប្រជាជនលើភូមិសាស្ត្របានរាល់ពេល។ ខេត្តត្រាវិញមានចំនួនគ្រួសារជនរួមជាតិខ្មែរប្រមាណជាង ៣០% ភាគច្រើន ប្រជុំជីវភាពនៅតាម ១៤៣ វត្ត ហើយចំនួនវត្តទាំងនោះគឺជាទីកន្លែងផ្សព្វផ្សាយមានប្រសិទ្ធភាពអំពីកម្មវិធីប្រិតសំចៃអគ្គិសនីជូនមាមីងជនរួមជាតិ។ វត្តកេតុបូគម្ពីរសាគរ (ផ្នោរសង្កែ​ ចាស់) វត្តវិភាគរាជដួងកែវ (ផ្នោដូង) ឃុំដាយអាង ស្រុក ថ្កូវគឺជាកន្លែងប្រជុំជីវភាពសាសនា និង​សហគមន៍ របស់គ្រួសារប្រជាជនជិត ១.០០០ គ្រួជាមួយនឹង ចំនួនមនុស្សរាយជាង ៦.០០០ នាក់របស់ឃុំដាយអាង និងឃុំហាមយ៉ាង។ វត្តកេតុបូគម្ពីរ សាគរ (ផ្នោរសង្កែចាស់) ជាច្រើន​ ឆ្នាំកន្លងហើយ ព្រះចៅអធិការវត្ត ទ្រឿងវុាំងបៀង ភាគច្រើនលៃពេលកន្លះម៉ោងសម្រាប់ណែនាំចលនាគ្រួសារពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមកម្មវិធីប្រិតសំចៃអគ្គិសនី អាស្រ័យដូច្នោះបណ្តា​គ្រួសារ​ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តកាន់តែមាន គំនិតប្រិតសំចៃអគ្គិសនីប្រចាំថ្ងៃដោយមានប្រសិទ្ធភាពល្អ។
    តាមសង្ឃដីការរបស់ព្រះចៅអធិការវត្ត ទ្រឿងវុាំងបៀង ដើម្បីទុកឱ្យពុទ្ធបរិស័ទយល់បានជ្រៅជ្រះអំពីកម្មវិធីប្រិតសំចៃអគ្គិសនីគឺជាកម្មវិធី “មានផលប្រយោជន៍ជូនប្រទេសជាតិ និងសង្គមគ្រួ​សារ” វត្តកេតុបូគម្ពីរសាគរ (ផ្នោរសង្កែចាស់)បានធ្វើជាគំរូដោយការផ្លាស់ប្តូរទាំងអស់បណ្តាអំពូលភ្លើងតាំងពីក្ខោងទ្វារវត្តចូលដល់ព្រះវិហារក៏ដូចជាបណ្តាអំពូលភ្លើងប្រជុំជីវភាពផ្សេងៗនៅក្នុងវត្តមកប្រើអំពូលភ្លើង លែត (Led) មិនសូវចុះ អគ្គិសនី សំណូមពរព្រះសង្ឃក្នុងវត្តអនុវត្តការប្រើប្រាស់អគ្គិសនីតាមបណ្តាវិធានការប្រិតសំចៃអគ្គិសនីដូចជាពន្លត់អំពូលភ្លើងពេលមិនចាំបាច ប្រើប្រាស់ពន្លឺថាមពលព្រះអាទិត្យ។ល។ អាស្រ័យហេតុនោះប្រិសំចៃក្នុងមួយខែបានជាង ១ លាងដុង ប្រាក់អគ្គិសនី។
    គិតតាំងពីឆ្នាំ ២០១៦ ភូមិក្នក ឃុំស៊ុងឡុក ស្រុកចូវថាញ់ទើបមានអគ្គិសនីជាតិប្រើប្រាស់។ ផ្តើមពីមានបណ្តាញអគ្គិសនីមកដល់ពេលនេះ ប្រជា ជនភាគច្រើនគឺជាជនរួមជាតិខ្មែរបានអនុវត្តល្អការប្រិតសំចៃអគ្គិសនីក្នុងការប្រជុំជីវភាព និងការផលិត។ លោកថាច់ព្រឹក នៅភូមិក្នកគឺជាអ្នកដែលទទួលបានលិខិតសរសើរអំពីការប្រិតសំចៃអគ្គិសនីច្រើនបំផុត។ លោកមា គឺជាប្រធានក្រុម ក្រុមសន្តិសុខសណ្តាប់ធ្នាប់ របស់ ចំនួនគ្រួសារប្រជាជន ៤២ គ្រួរបស់ភូមិក្នក។ ឆ្លងតាមការផ្សព្វផ្សាយជ្រាបចូលចិត្តគំនិតរបស់ លោកប្រធានក្រុមថាច់ព្រឹក បានជាបណ្តាគ្រួ សារជនរួមជាតិខ្មែរក្នុងក្រុមអនុវត្តកម្មវិធីប្រិតសំចៃអគ្គិសនី សម្រេចបានប្រសិទ្ធភាព។
    តាមប្រសាសន៍លោកក្វាច់ហាយហូ ក្នុងឆ្នាំ ២០២១ ព្យាករណ៍តម្រូវការបង្កើនកម្រិតបណ្តាញ អគ្គិសនីបន្ថែម ៧%-៨% ប្រៀបនឹងឆ្នាំ ២០២០ ពិសេសគឺការបន្ថែមបណ្តាញអគ្គិសនីនឹងបង្កើនក្នុងបណ្តាខែរដូវប្រាំងពីខែមេសាឆ្នាំ ២០២១ ដល់ខែមិថុនាឆ្នាំ ២០២១។ ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព និងខ្ជាប់ខ្ជួនក្នុងរដូវប្រាំងឆ្នាំ ២០២១ ផ្នែកអគ្គិសនីត្រាវិញនឹងប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយបណ្តាកម្មវិធីប្រិតសំចៃអគ្គិសនីដូចជា “គ្រួសារប្រិតសំចៃអគ្គិសនី” “ប្រិតសំចៃអគ្គិសនីក្នុងសាលារៀន” “ផ្សព្វផ្សាយបិទផ្លាកថាមពលអគ្គិសនី” សហការជាមួយនឹង ៥ អង្គ ការចាត់តាំងមហាជន និងបណ្តាស្ថាប័នផ្សព្វផ្សាយប្រិតសំចៃអគ្គិសនីសន្សឹមៗនឹងបញ្ជូនគោលនយោបាយប្រិតសំចៃអគ្គិសនីទៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងសង្គម៕   

 ប្រែសម្រួល៖ រតនា  

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.