• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ឆៃប៉ូវប្រៃចិតសារប្រជ្រេតចូលទៅក្នុងទីផ្សារក្រៅពីតំបន់ជនរួមជាតិខ្មែរ

14/09/2020 14:42

         មើមស្ពៃប្រៃជាអាហារវិសេស របស់ស្រុកកូវកែ ខេត្តត្រាវិញ។ សព្វថ្ងៃ​ មើមស្ពៃប្រៃបានប្រជ្រេតចូលទៅក្នុងទីផ្សារក្រៅពីតំបន់ជនរួមជាតិខ្មែរ នៅភូមិតាខាវ ឃុំហ្វាអឹង​ស្រុកកូវកែ។ ​កាលពីឆ្នាំ ២០១៩ ផលិតផលមើមស្ពៃប្រៃ បានគណៈកម្មាធិការប្រជាជនខេត្ត ជូនលិខិតទទួលស្គាល់ផ្កាយ ៣ OCOP ថ្នាក់ខេត្ត។ បច្ចុប្បន្ននេះ ផលិតផលមានមុខនៅតាមផ្សារទំនើប​ មជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងនិងក្រៅប្រទេស។ល។ សព្វថ្ងៃផ្លាកពាណិជ្ជសញ្ញាមើមស្ពៃប្រៃ របស់គ្រួសារអាជីវកម្មវឿងតៀងខាញ​បាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា) ទទួលស្គាល់ “មើមស្ពៃប្រៃវិសេសផល ស្រុកកូវកែ-ខេត្តត្រាវិញ”។

            តាមប្រសាសន៍របស់បងវឿងតៀងខាញ ជាកូនប្រុសពៅ របស់លោកតាវឿងថេហ្វា៖ កាលពីឆ្នាំ ១៩៤៧ ពេលឪពុកខ្ញុំឃ្លាតចេញពីប្រទេសចិន មកកាន់ភូមិតាខាវ ស្រុកកូវតែ ផ្តើមអាជីព​ ពេលឈានចូលដល់រដូវបុណ្យតេត គឺឈានចូលដល់រដូវប្រមូលផលមើមស្ពៃស។ ពេលនោះបរិមាណផលខ្ពស់ លក់មិនអស់ ម៉្លោះហើយគាត់គិតដល់អតិថិជនត្រូវការមើមស្ពៃប្រៃ ទើបគាត់ចាប់ផ្តើមច្នៃជាមើមស្ពៃប្រៃសម្រាប់លក់។ ក្រោយរយៈកាលរាប់សិបឆ្នាំ គ្រួសារខ្ញុំរស់ពឹងផ្អែកលើរបរច្នៃមើមស្ពៃប្រៃ។ ផ្តើមពីផលិតរាត់រាយ សន្សឹមៗ គ្រួសារខ្ញុំក៏បើកទូលាយទ្រង់ទ្រាយផលិត និងឌីប៉ូចែកចាយ ដល់បណ្តាតំបន់នៅក្នុងនឹងក្រៅស្រុក។

        ឆ្នាំ​ ២០១០ ផលិតផលមើមស្ពៃប្រៃ បានមជ្ឈមណ្ឌលជំរុញឧស្សាហពាណិជ្ជកម្ម  ឧបត្ថម្ភផ្សាយពាណិជ្ជកម្ម និងកសាងផ្លាកពាណិជ្ជសញ្ញា ។ ចំណុចពិសេសរបស់ផលិតផល គឺមិនជ្រើសមើមស្ពៃចាស់ ឬខ្ចីពេកឆ្លងតាមបណ្តាដំណាក់កាល ប្រឡាក់អំបិល​ ហាលក្តៅ ត្រាំ ច្នៃ។ល។ តែងធានាសម្បទា៖​ ក្រអូបឈ្ងុយ មិនប្រៃពេក មើមស្ពៃថ្លា​និងមិនខ្សោះ។ល។ តាមបងវឿងតៀងខាញ ចំណុចសំខាន់គឺ ក្នុងរយៈពេលហាលក្តៅ​និងជ្រើសមើមស្ពៃ គឺមានតួនាទីសំខាន់។ ធម្មតាមើមស្ពៃប្រៃត្រូវត្រាំអំបិលពី ០៣ ​ដល់ ០៥​ ថ្ងៃ ក្រោយមកទើបស្រង់ឡើងហាលក្តៅ។

       ដោយឡែកផលិតផលមើមស្ពៃប្រៃ ជារៀងរាល់ថ្ងៃត្រាំអំបិលរួចស្រេច និងយកទៅហាល ក្នុងពេលហាលក្តៅយើងត្រឡប់មើមស្ពៃ​មិនទុកឲ្យក្តៅពេក​ ធ្វើឲ្យមើមស្ពៃឆ្អិន។​ ពេលរសៀលអស់កម្ដៅថ្ងៃនឹងយកមើមស្ពៃប្រឡាក់នឹងអំបិលថ្មី។ រយ

ៈពេលហាលក្តៅ ជៀសវាងកុំឲ្យត្រូវភ្លៀង អាស្រ័យជ្រាបទឹកភ្លៀង នឹងធ្វើឲ្យមើមស្ពៃរលួយ។ ជារៀងរាល់ឆ្នាំ ផលិតផលមើមស្ពៃប្រៃ របស់មូលដ្ឋានផលិតប្រមាណពី ៤-៥ តោន តាំងពីឆ្នាំ ២០១៥ បានមជ្ឈមណ្ឌលជំរុញឧស្សាហពាណិជ្ជកម្មឧបត្ថម្ភម៉ាស៊ីនបឺតខ្យល់ហើយគ្រួសារវិនិ យោគទុនបើកទូលាយទ្រង់ទ្រាយផលិត ទើបទិន្នផលផលិតផលកើន ២០០% បច្ចប្បន្នសម្រេចបរិមាណផលប្រមាណ ២០​ តោន (ស្មើរនឹង ២០០ តោនមើមស្ពៃវត្ថុធាតុដើម។

  ផលិតផលមើមស្បៃប្រៃមានគ្រប់ប្រភេទ​ដូចជា៖ ប្រឡាក់ទាំងមើម កាត់ជាចំណិតតូចៗ ប្រឡាក់ជាមួយគ្រឿង។ល។ ដោយមានទម្ងន់ផ្សេងពីគ្នា៖ ០១ គីឡូក្រាម​ ០,៥ គីឡូក្រាម ២០០ ក្រាម នឹងបានបញ្ចូលកញ្ចប់ទំនិញមានផ្លាកយ៉ាងស្អាត ទាក់ទាញអារម្មណ៍អិតិថិជន។ ផលិតផលមើមស្ពៃប្រៃបានច្នៃជាម្ហូបច្រើនមុខដូចជា៖ ស្ងោរជាមួយឆ្អឹង លីងជាមួយសាច់ជ្រូក​ប្រឡាក់គ្រឿង។ល។

   បងវឿងតៀងខាញបានឲ្យដឹងបន្ថែមថា៖ គិតតាំងពីឆ្នាំ ២០១៣ មកដល់សព្វថ្ងៃ ផលិតផលរបស់មូលដ្ឋានបានលក់នៅទីផ្សារបណ្តាខេត្ត ទីក្រុងធំៗ ក្នុងប្រទេស ជាពិសេសគឺប្រព័ន្ធទិញទំមុខនិញតាមទូរសព្ទស្រូបយកអត្រា ៨០% បរិមាណផល។ អាស្រ័យរយៈកាលធានាផលិតផលប្រមាណ ០៦​ខែ ទើបមានអតិថិជននៅប្រទេសក្រៅ ពេលត្រឡប់មកប្រទេសវៀតណាម ច្រើនទិញនិងផ្ញើជូនសាច់ញាតិ។​ អាស្រ័យវត្ថុធាតុដើមបានប្រមូលទិញផ្ទាល់ របស់កសិករនៅស្រុកថ្កូវ ស្រុកយ្វៀងហាយ ទីផ្សាររួមខេត្តយ្វៀងហាយ ធានាលំនឹងអំពីវត្ថុធាតុដើម។ ​ជៀសវាងស្ថានភាពមិនគ្រប់វត្ថុធាតុដើមផ្គត់ផ្គង់ក្នុងរដូវភ្លៀង។ រយៈកាលផលិតមើមស្ពៃប្រៃ ចាប់ផ្តើមពីខែ ១០ ចន្ចគតិ អូសអន្លាយដល់ខែ ៤-៥ ( យោងតាមអាកាសធាតុ)។​ ក្រោយមក ផលិតផលច្នៃចេញបានលក់សន្សឹមៗ រហូតដល់ចុងឆ្នាំ។ បច្ចុប្បន្ន មូលដ្ឋានអនុវត្តសម្រេចសំណុំឯកសារ​​ រួចផ្ញើរទៅខេត្ត ដើម្បីបង្កើនកម្រិតឲ្យផលិតផលមើមស្ពៃប្រៃពីផ្កាយ ៣​ ឡើងផ្កាយ ៤ ។ ប្រែសរប្រួល៖ សុខា

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.