• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ឃុំផុងភូ៖ បំផុសចលនាគ្រួសារចិញ្ចឹមសត្វម្ចាស់ការបង្ការ ទប់ស្កាត់អាសន្នរោគនៅលើសត្វស្លាប

20/10/2020 19:55

ឃុំផុងភូ ស្រុកកូវកែជាមូលដ្ឋានមួយក្នុងបណ្តាមូលដ្ឋានរីកចម្រើនបង្គួរអំពីរបរចិញ្ចឹមសត្វស្លាបដែលជារបរមួយក្នុងបណ្តាមុខរបររួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចគ្រួសារ។ អាស្រ័យហេតុនោះ រដ្ឋអំណាចមូលដ្ឋានតែងយកចិត្តទុកដាក់បំផុសចលនាបណ្តាគ្រួសារចិញ្ចឹមសត្វអនុវត្តគ្រប់គ្រាន់ការចាក់ថ្នាំបង្ការដើម្បីជួយឱ្យការចិញ្ចឹមសត្វកាន់តែមានប្រសិទ្ធភាពជាង។

         គិតតាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ ឃុំសហការជាមួយផ្នែកជំនាញចាត់តាំង ផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់អាសន្នរោគលើសត្វនិងសត្វស្លាបបានជាង ២០ លើក ឧបត្ថម្ភចាក់ថ្នាំបង្ការជំងឺឱ្យសត្វស្លាបគ្រប់ប្រ ភេទជាង ១០.០០០ ក្បាល។ ថ្វីត្បិតតែដូច្នោះ អាស្រ័យការឥទ្ធិពលអំពីការប្រែប្រួលអាកាសធាតុឥទ្ធិពលនៃប្រ ភពទឹក នៅថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២០ មូលដ្ឋានកំណត់ថាកើតមានអាសន្នរោគផ្តាសាយបក្សីលើសត្វមាន់ចំនួន ៣០០ ក្បាល មានអាយុ ៦១ ថ្ងៃរបស់គ្រួសារបងថាច់សាក នៅភូមិឫស្សីស្រុក ដោយអាស្រ័យមានការចូលរួមយ៉ាងសកម្មរបស់ផ្នែកពាក់ព័ន្ធ និងការជ្រោមជ្រែងរបស់អ្នកចិញ្ចឹមក្នុងការកម្ចាត់អាសន្នរោគ ម៉្លោះហើយអាសន្នរោគបានទប់ស្កាត់ មិនបណ្តោយឱ្យរាលដាលក្នុងផ្ទៃធំទូលាយ។ ក្រោយពេលអាសន្នរោគបានបង្រ្កាប គ្រួ សារជាច្រើននៅតែរក្សាការចិញ្ចឹមសត្វដដែល។ ទន្ទឹមនឹងនោះ ដោយអាស្រ័យមានព្រៀបរបស់មូលដ្ឋានមានវាលស្រែធំទូលាយ មានគ្រួសារជាង១០គ្រួចិញ្ចឹមទាដេញឱ្យស៊ីតាមវាលស្រែទៅតាមរដូវកាល ជាមួយចំនួនទាក្នុងមួយគ្រួសារៗពី ២.០០០-២.៥០០ ក្បាល។

បងថាច់សាកពិនិត្យការធំធាត់របស់ទា។

            ធ្វើដំណើរទៅកាន់គ្រួសារបងថាច់សាក នៅភូមិឫស្សីស្រុក ឃុំផុងភូ ជាគ្រួសារដែលបានកំណត់កើតមានអាសន្នរោគលើហ្វូងមាន់កាលពីខែសីហាឆ្នាំ ២០២០​ យើងខ្ញុំកាន់តែមានអារម្មណ៍យល់បានពីការខិតខំរបស់បង មានបំណងឱ្យការចិញ្ចឹមសត្វបានល្អប្រសើរជាង។ ក្រោយពេលមាន់ត្រូវខូចខាត ក្នុងលើកចិញ្ចឹមជាបន្តទៀត បានបងបំបែរមកចិញ្ចឹមទាចំនួន ១២០ ក្បាល។ 

           បងថាច់សាកបានឱ្យដឹង៖ ឃើញគ្រួសារមានដីទូលាយបង្គួរដែរ​ ការ ងារក៏នៅជុំវិញផ្ទះ។ ម៉្លោះហើយពេលមូលដ្ឋានផ្សព្វផ្សាយគោលនយោបាយចំពោះគ្រួសារលំបាក គ្រួសារខ្ញុំបុលទុន ពីធនាគារគោលនយោបាយសង្គមស្រុកចំនួន ១០ លានដុងទិញមាន់ ៣០០ ក្បាលមកចិញ្ចឹម។ ចំនួនប្រាក់ដែលនៅសេសសល់ទុកសម្រាប់ទិញចំណីឱ្យមាន់។ ខ្ញុំរំពឹងគិតថាមានបទពិសោធន៍ចិញ្ចឹមសត្វស្លាបក្នុងរយៈពេលជាច្រើនឆ្នាំប្រាកដជាគ្មានបញ្ហាអ្វី។ ក្នុងដំណាក់កាលចិញ្ចឹមតែងអនុវត្តគ្រប់គ្រាន់តាមការក្រើនព្រមានរបស់ផ្នែកជំនាញ ធ្វើអនាម័យយ៉ាងហ្មត់ចត់។ល។ ប៉ុន្តែដល់ដំណាក់កាលជិតបានលក់បែរជាកើតមានជំងឺ ហ្វូងមាន់ទាំងអស់របស់គ្រួសារត្រូវកំទេចចោល។ ឃើញការចិញ្ចឹមសត្វស្លាប សមស្របជាមួយលក្ខណៈជីវភាពគ្រួសារ ខ្ញុំបន្តទិញទាមកចិញ្ចឹមវិញ។ ការចិញ្ចឹមទាលើកនេះមានការហ្មត់ចត់ជាង តាមដានរាល់សញ្ញា និងល្បឿនធំធាត់របស់ទា បើសិនឃើញទាមានអាការប្លែកដូចជា ស៊ីចំណីតិច បះរោម។ល។ នោះរិះរកវិធានការព្យាបាលជាបន្ទាន់។ ការចិញ្ចឹមលើកនេះសម្រេចជោគជ័យ ខ្ញុំនឹងពង្រីកទូលាយជាមួយចំនួនច្រើនជាងដើម្បីកែលម្អជីវភាព និងសងបំណុលធនាគារ។                            បច្ចុប្បន្ន គោលនយោបាយឧបត្ថម្ភចាក់ថ្នាំបង្ការអាសន្នរោគឱ្យហ្វូងសត្វចិញ្ចឹមបានត្រឹមតែទៅតាមលើកនីមួយៗ អាស្រ័យផ្នែកបសុព្យាបាលស្រុកបត់បែងឱ្យទៅតាមឃុំនីមួយៗ លោកង្វៀងវ៉ាំងទឿ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំផុងភូបានឱ្យដឹង៖ ក្នុងបណ្តាឆ្នាំកន្លង ទទួលផលពីគម្រោងការ AMD គ្រួសារជាច្រើនលើភូមិសាស្រ្តក៏បានឧបត្ថម្ភចិញ្ចឹមមាន់ ក្នុងនោះមានគ្រួសារជិត១០គ្រួអនុវត្តការចិញ្ចឹមព្រលែងក្នុងចម្ការ។ រួមជាមួយនោះ គ្រួសារចិញ្ចឹមសត្វស្លាបជាច្រើនក៏តែងបានអញ្ជើញចូលរួមបណ្តាវគ្គហ្វឹកហាត់អំពីចំណេះដឹងខាងការចិញ្ចឹមសត្វអាចម្ចាស់ការក្នុងការអនុវត្តន៍បង្ការគ្រោះខូចខាតដល់ហ្វូងសត្វស្លាបរបស់ខ្លួន។ មូលដ្ឋានក៏តែងតាមដានការចិញ្ចឹមសត្វរបស់មាមីងបំផុសចលនាបណ្តាគ្រួសារអនុវត្តគ្រប់គ្រាន់តាមការណែ នាំរបស់ផ្នែកជំនាញ បើសិនបានបត់បែងអំពីចំនួនថ្នាំចាក់បង្ការនោះអនុវត្តការចាក់បង្ការជាបន្ទាន់ដល់ហ្វូងសត្វចិញ្ចឹមរបស់មាមីង បើសិនមានថ្នាំកម្ចាត់មេរោគក៏បែងជូនជាបន្ទាន់ដើម្បីបាញ់កម្ចាត់មេរោគតាមទ្រុងចិញ្ចឹមសត្វទាន់ពេល៕    

         អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.