• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ឃុំតឹងហ៊ីបសម្រេចគោលដៅកសាងជនបទថ្មី

15/02/2022 09:12

ក្នុងបណ្ដាឆ្នាំកន្លង ឃុំតឹងហ៊ីប(ស្រុកថ្កូវ)ចលនាទូទាំងប្រព័ន្ធនយោបាយ និងកម្លាំងប្រជាជនចូលរួមអនុវត្តបណ្ដាលក្ខឋានកសាងជនបទថ្មី។ គិតមកទល់ពេលនេះ មូលដ្ឋានអនុវត្តសម្រេចកម្មវិធីគោលដៅជាតិអំពីកសាងជនបទថ្មី រួចកំពុងសម្រេចបណ្ដាសំណុំបែបបទដើម្បីស្នើទៅថ្នាក់លើទទួលស្គាល់។

តំបន់រដ្ឋបាលឃុំតឹងហ៊ីបបានវិនិយោគទុនកសាងប្រកបដោយភាពស្រស់ស្អាត។

ដើម្បីសម្រេចបានគោលដៅកសាងជនបទថ្មី គណៈចង្អុលការឃុំបានផ្ដុំកម្លាំងចង្អុលការផ្សព្វផ្សាយអនុវត្តល្អភារកិច្ចសំខាន់ៗ ទម្លុះទម្លាយអំពីការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពូជដំណាំ សត្វចិញ្ចឹមឡើងវិញឱ្យសមស្របជាមួយតំបន់នីមួយៗតាមទិសដៅបង្កើនតម្លៃ និងអភិវឌ្ឍរឹងមាំ។ ផលិត និងប្រមូលផលស្រូវ ៣ រដូវចំនួន ៤.៣៦០ ហិកតា ដំណាំគ្រប់ប្រភេទចុះពូជ​បានជាង ៤០០ ហិកតា បរិមាណផលសម្រេចបាន ២.៦៧៧ តោន។ ឈើឧស្សាហកម្មភ្ជាប់ជា​មួយនឹងការដាំស្មៅចិញ្ចឹមគោចំនួន ៤៣,៥ ហិកតា។​ បង្វែរផ្ទៃដីដែលផលិតស្រូវមិនសូវមានផលមកដាំស្មៅ ដាំឈើហូបផ្លែច្រើនប្រភេទនាំមកតម្លៃសេដ្ឋកិច្ចបាន ១៧,៨ ហិកតា។ មានទម្រង់ដាំបន្លែក្នុងផ្ទះសំណាញ់មួយកន្លែង ផលិតស្រូវគុណភាពខ្ពស់តាមទិសដៅសរីរាង្គបង្កបានតម្លៃផលិតក្នុងមួយហិកតា ក្នុងមួយឆ្នាំសម្រេចបាន​ ១១៣ លានដុង។ មូលដ្ឋានតែង​យកចិត្តទុកដាក់ដល់ការ​ងារ  ពង្រីកឧស្សាហកម្ម ឧស្សាហសិប្បកម្ម មុខរបរជនបទ។ បច្ចុប្បន្ន ឃុំមានអាជីវកម្ម ៦ កន្លែង និងមូលដ្ឋានពាណិជ្ជកម្ម និងសេវាកម្មភោជនាហារ ភេសជ្ជៈ ៣៣០ កន្លែង។ មានគ្រួសារ ៥០ គ្រួធ្វើសកម្មភាពក្នុងវិស័យកាត់ត្រកៀតប៉ោងផ្គត់ផ្គង់ឲ្យទីផ្សារក្នុង​ និងក្រៅខេត្ត ដោយចំនួនត្រកៀតប៉ោងស្ងួតគិតជាមធ្យមក្នុងមួយខែបាន ១,៥ តោន និងមានគ្រួសារ​ជាង ១០០ គ្រួត្បាញផលិតផលពីត្រកៀតប៉ោង។ ក្នុងមួយឆ្នាំដោះស្រាយការងារធ្វើជូនពលករជិត ៣០០ នាក់។

ទន្ទឹមនឹងនោះ មូលដ្ឋានបង្កលក្ខណៈឱ្យប្រជាជនបាន​បុលទុនពីធនាគារ មូលនិធិឥណទាន ដើម្បីផលិត-ធ្វើអាជីវកម្ម បង្វែរមុខរបរ ចូលរួមគម្រោងការពង្រីកសេដ្ឋកិច្ច កម្មវិធីបន្ថយភាពក្រីក្រ។ល។ ដោយមានគ្រួសារចំនួន ២.១៣៩ លើកគ្រួបុលទុនអាទិភាព សរុបរួមជិត ៧៧,៥ ពាន់លានដុង ក្នុងនោះទុនធនាគារកសិកម្ម និងអភិវឌ្ឍជនបទ ៤៨ ពាន់លានដុង មានគ្រួសារ ៤៣២ លើកគ្រួបុលទុនធនាគារ គោលនយោបាយសង្គមជាង ២៧,៦ ពាន់លានដុង។ មូលដ្ឋានបង្កើតបាន​ទម្រង់មូលនិធិឧបត្ថម្ភកសិករពង្រីកសេដ្ឋកិច្ចគ្រួសារ(ប្រភពមូលនិធិឧបត្ថម្ភកសិករខេត្ត) សម្រាប់គ្រួសារ ១៦ គ្រួ ជាមួយនឹងទឹកប្រាក់ចំនួន ៤០០ លានដុង។ ឆ្លងតាមរយៈការវិនិយោគទុន និងការឧបត្ថម្ភពីបណ្ដាប្រភព បានជួយឲ្យ​ប្រជាជនមានលក្ខណៈពង្រីកការផលិត ចិញ្ចឹមសត្វសន្សឹមៗពង្រីកបានទម្រង់រកទទួលទានមានប្រសិទ្ធភាព រួមចំណែកបន្ថយភាពក្រីក្រ លំនឹងជីវភាពគ្រួសារ។

លោកថាច់ថាញ់ម៉ី ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីបបានឱ្យដឹងថា៖ ជំរុញការកសាងជនបទថ្មី មូលដ្ឋានទទួលបានការបត់បែងថវិកាជាង ៤៩,៣ ពាន់លាន​ដុង។ ក្នុងនោះ ថវិកាមជ្ឈិមឧបត្ថម្ភ ២៣,៧ ពាន់លានដុង ថវិការបស់ខេត្តជាង ២១ ពាន់លានដុង ថវិកាស្រុក ២៥០ លានដុង និងប្រជាជនរួមវិភាគទានជិត ៤,៤ ពាន់លានដុង។ នៅចុងឆ្នាំ ២០២១ គណៈចង្អុលការឃុំ បំផុសចលនាប្រជាជនចូលរួមកសាងបង្គោលអគ្គិសនីថាមពលព្រះ​អាទិត្យប្របតាមផ្លូវខេត្តលេខ ៩១១ បាន ១៤៧ ដើម មានប្រវែងជាង ២ គីឡូម៉ែត្រ សរុបថវិកាជាង ២០០ លានដុង។ ក្រៅពីនោះ នៅមានសំណង់អុជបំភ្លឺ​សាធារណៈដទៃៗទៀត លើភូមិសាស្រ្តសុទ្ធ​តែមានការចូលរួមកសាងរបស់ប្រជាជន។ លទ្ធផល ឆ្លងតាមរយៈការផ្ទៀង ផ្ទាត់ឃុំកសាងសម្រេច ១៩/១៩ លក្ខឋាន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​           

អត្ថបទ‑រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.