• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

កសិករថាច់ញ៉ធ្វើសេដ្ឋពូកែ

21/09/2020 14:29

ជាមួយនឹង “ទម្រង់បង្វែរពីដីដាំឫស្សីអន់ប្រសិទ្ធភាពមកដាំដើមឈើមានតម្លៃសេដ្ឋខ្ពស់” ជួយឲ្យលោកថាច់ញ៉ កើតឆ្នាំ ១៩៨៦ នៅភូមិឥដ្ឋ ឃុំហ្វៀងហោយ ស្រុកកាងឡុងផ្តើមពីគ្រួសារក្រីក្រឈានឡើងរួចផុតពីភាពក្រីក្រ។ លោកថាច់ញ៉ទើបបានគណៈកម្មាធិការប្រជាជនស្រុកកាងឡុងជូនលិខិតស្ងើចសរសើរ ដោយមានស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិស្រុកកាងឡុង ដំណាក់កាល ២០១៥-២០២០។

គ្រួសារលោកថាច់ញ៉មានសមាជិក ០៤ នាក់ ជារៀងរាល់ថ្ងៃប្រពន្ធលោកមមាញឹកជាមួយនឹងកូនតូច ០២ នាក់ ដូច្នោះប្រភពចំណូលសម្រាប់ជីវភាពគ្រួសារគឺពឹងទៅលើកម្លាំងរបស់លោកជានិច្ច។ បណ្តាឆ្នាំដែលបានផ្តើមអាជីពគ្រួសារ ពិតជាគ្រួសារធ្វើប្រពលវប្បកម្មលើផ្ទៃដីស្រែ ៦.០០០ ម៉ែត្រក្រឡា ពិតមែន ប៉ុន្តែអាស្រ័យដោយតម្លៃស្រូវមិនលំនឹង និងប្រាក់កម្រៃមិនខ្ពស់បានជាគ្រួសារលោកជូបការលំបាកច្រើន។ ក្រៅពីនោះ មានផ្ទៃដីដាំដើមឫស្សី ២.០០០ ម៉ែត្រក្រឡាដែលបានឪពុកម្តាយចែកឲ្យនោះ លោកថាច់ញ៉ប្តេជ្ញាចិត្តកាប់ចោល និងបង្វែរមកដាំសណ្តែកដី អាស្រ័យដោយមិនទាន់មានបទពិសោធន៍បានជាទិន្នផលមិនបានខ្ពស់ ក្នុងមួយរដូវប្រមូលផលបានតែ ០៦ លានដុងប៉ុណ្ណោះ ក្រោយពីទូទាត់បណ្តាខ្ទង់ចំណាយនៅចំណេញបានមិនច្រើន។

លោកថាច់ញ៉បានឲ្យដឹងថា៖ “ភូមិឥដ្ឋគឺជាតំបន់ដីផ្នោរខ្សាច់បានជាប្រជាជនភាគច្រើនដាំដើមឫស្សីសម្រាប់សាងសង់ផ្ទះ និងសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងៗ។ ថ្វីត្បិតនៅបណ្តាឆ្នាំមកអាយនេះ តម្លៃសេដ្ឋកិច្ចនាំមកពីដើមឫស្សីគ្មាននៅលទ្ធផលទៀត បានជាប្រជាកសិករបង្វែរមកដាំដើមឈើមានតម្លៃសេដ្ឋដើម្បីលើកកម្ពស់ប្រភពចំណូលជូនគ្រួសារគឺជាការចាំបាច់ បានជាខ្ញុំប្តេជ្ញាចិត្តបង្វែរមកដាំដើមឈើផ្សេងៗវិញ” ។

  ឆ្នាំ ២០១៦ គ្រួសារកសិករមួយចំនួនមានចម្ការឫស្សីហៅលក់ជាមួយនឹងតម្លៃសមស្រប បានជាលោកមានគំនិតលក់ផ្ទៃដីស្រែរបស់ខ្លួនដើម្បីទិញមកផ្ទៃដីចម្ការឫស្សីមកកាប់ ចោលដើមឫស្សីដើម្បីដាំដូង ក្រូចថ្លុង និងសណ្តែកដី។ អស់រយះកាល ០៤ ឆ្នាំក្រោយមកលោកបានចូលរួមដំណើរជាមួយក្រុមប្រតិភូអនុវត្តបណ្តាលើកទៅទស្សនាទម្រង់ប្រកបរបររកទទួលទានមានប្រសិទ្ធភាពអាស្រ័យដោយរដ្ឋអំណាចមូលដ្ឋានចាត់តាំង។ លោកថាច់ញ៉បានច្បាមខ្ជាប់ និងចូលរួមវគ្គរៀនសូត្រ ហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្ត្រ-បច្ចេកទេសផ្លាស់ប្តូររចនាសម្ព័ន្ធពូជឈើដាំ សត្វចិញ្ចឹម រួមជាមួយនឹងការស្វែងយល់ បទពិសោធន៍ពីបណ្តាទម្រង់មានប្រសិទ្ធភាពនៅនឹងមូលដ្ឋាន។ គិតមកដល់បច្ចុប្បន្ននេះ ទម្រង់ “បង្វែរពីដីដាំឫស្សីអន់ប្រសិទ្ធភាពមកដាំដើមឈើផ្តល់សេដ្ឋកិច្ចខ្ពស់ “របស់លោក ថាច់ញ៉បាននាំមកប្រភពចំណូលជាក់ស្តែងសម្រាប់ គ្រួសារ។

ជាមួយនឹងផ្ទៃដីដាំសណ្តែកដី ៥.០០០ ម៉ែត្រក្រឡា ក្នុងមួយឆ្នាំដាំបាន ០៣ រដូវ ក្នុងមួយឆ្នាំ លោកមាញ៉ប្រមូលផលបាន ១០៥ លានដុង ក្រោយពីទូទាត់បណ្តាខ្ទង់ចំណាយរួចរាល់ គ្រួសារនៅចំណេញបានជាង ៧៥ លានដុង បើប្រៀបជាមួយនឹងការដាំដើមឫស្សីកើនជាងច្រើនដង។ ទន្ទឹមនឹងនោះ លោកមាញ៉បានយកដើមសណ្តែកដីធ្វើជាចំណីសម្រាប់ហ្វួងគោទៀតផង​ ផ្តើមពីនោះផ្តល់បានប្រភពចំណូលជូនគ្រួសារគ្រាន់បើ។ ទន្ទឹមនឹងជាមួយនឹងផ្ទៃដីដាំដើមដូងថ្មី ៣.០០០ ម៉ែត្រក្រឡានឹងសន្យាយូរអង្វែងនឹងនាំមកសេដ្ឋកិច្ចខ្ពស់ និងផ្ទៃដីដាំដើមក្រូចថ្លុង ២.០០០ ម៉ែត្រក្រឡាកំពុងផ្តល់ផ្លែ និងពង្រីកល្អផងដែរ។

“គឺជាកសិករផលិតផ្ទាល់ ខ្ញុំឃើញការផ្លាស់ប្តូររចនាសម្ព័ន្ធពូជឈើដាំអន់ប្រសិទ្ធភាពមកដាំដើមឈើមានតម្លៃសេដ្ឋកិច្ចខ្ពស់គឺជាការចាំបាច់នាពេលបច្ចុប្បន្ននេះ។ ដើម្បីធ្វើបានល្អប្រការនេះ បណ្តាផ្នែក បណ្តាថ្នាក់គប្បីបង្កើនការងារផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងជូនប្រជាជនក្នុងការងារបង្វែរគំនិតផលិតរួមចំណែកបង្កើនប្រភពចំណូលលើអង្គភាពផ្ទៃដីតែមួយ។ ប្រការសំខាន់នោះគឺត្រូវមានការកែច្នៃប្រតិដ្ឋ និងការប្តេជ្ញាចិត្តជាមួយនឹងទម្រង់របស់ខ្លួន។ ទន្ទឹមនឹងនោះ គប្បីយកចិត្តទុកដាក់ដល់ការផ្ទេរវិទ្យាសាស្ត្រ-បច្ចេក ទេសជូនប្រជាកសិករ ចាត់តាំងឲ្យកសិករបានទៅទស្សនា រៀនសូត្រពីទម្រង់ប្រកបរបររកទទួលទានមានប្រសិទ្ធភាពដើម្បីដកពិសោធន៍ក្នុងការចិញ្ចឹមសត្វ ដាំដុះ​ផលិត។ ទម្ទឹមនឹងនោះស្វែងរកច្រកចេញលំនឹង បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាកសិករចុះកិច្ចសន្យាលំ នឹងជាមួយនឹងច្រកចេញឲ្យផលិតផល”-លោកថាច់ញ៉បានឲ្យដឹងដូច្នោះ។

លោកថាច់បាំង លេខាសាខាបក្សភូមិឥដ្ឋរីករាយបានឲ្យដឹងថា៖ “លោកថាច់ញ៉គឺជាគំរូមួយក្នុងបណ្តាគំរូកសិករផលិតពូកែរបស់ភូមិ។ ជាមួយនឹងការព្យាយាម ឧស្សាហ៍ ឆ្លងកាត់រាល់ការលំបាក ខិតខំរកទទួលទាន និងបានការឧបត្ថម្ភពីគម្រោងការពង្រីកការផលិតក្នុងតំបន់ជនរួមជាតិខ្មែរ បច្ចុប្បន្ននេះ កសាងបានមូលដ្ឋានភោគទ្រព្យគ្រាប់គ្រាន់បើ។ អាចនិយាយបានថា ទម្រង់ “បង្វែរពីផ្ទៃដីដាំដើមឫស្សីអន់ប្រសិទ្ធភាពមកដាំដើមឈើមានតម្លៃសេដ្ឋខ្ពស់” របស់លោកថាច់ញ៉គប្បីត្រូវបានពង្រីកទូលាយចេញទៅបណ្តាគ្រួសារប្រជា ជនក្នុងមូលដ្ឋាន រួមចំណែកធ្វើឲ្យវិវឌ្ឈន៍យ៉ាងខ្លាំងក្លា ដើម្បីលើកកម្ពស់គុណភាពជីវភាព ជូនប្រជាជនក្នុងតំបន់ជនរួមជាតិខ្មែរ”។

ដោយបានដឹង ភូមិឥដ្ឋបច្ចុប្បន្ននេះជាភូមិមួយមានចំនួនមនុស្សរាយចំនួន ១.៤៤០ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រា ៧០%។ បណ្តាឆ្នាំកន្លងហើយ អាស្រ័យដោយបានអនុវត្តព្រមៗគ្នា ប្រសិទ្ធភាពបណ្តាវិធីសាស្ត្រកាត់បន្ថយភាពក្រីក្រចីរភាពជាមួយនឹងឆន្ទះ ឈានឡើងរបស់គ្រប់គ្រួសារប្រជាជន ឆ្លងតាមឆ្នាំនីមួយៗ អត្រាគ្រួសារក្រីក្រ ពិសេសគឺចំពោះគ្រួសារជនរួមជាតិខ្មែរក្រីក្រលើភូមិសាស្ត្រភូមិបន្ថយចុះជាបង្គួរ។ ឆ្នាំ ២០១៥ ភូមិមានគ្រួសារក្រីក្រ ១៨៥ គ្រួ គិតមកដល់ពេលនេះកាត់បន្ថយចុះនៅ ៤០ គ្រួ(បន្ថយបាន ១៤៥ គ្រួ)។ ផែនការឆ្នាំ ២០២០ នេះលុបបំបាតគ្រួសារក្រីក្រ ១៩ គ្រួ តាមសមត្ថភាព និងការព្យាករណ៍ភូមិឥដ្ឋអនុវត្តសម្រេចតាមផែនការដាក់ចេញ៕ប្រែសម្រួល៖រតនា

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.