• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ក្រុមហ៊ុនអគ្គិសនីត្រាវិញជំរុញមាំការងារផ្សព្វផ្សាយអំពីប្រិតសំចៃអគ្គីសនីក្នុងរដូវប្រាំង

23/04/2021 08:51

​​រៀងរាល់ឆ្នាំ ឲ្យតែឈានចូលដល់ខែមីនាចំនួនអគ្គិ​សនីប្រើប្រាស់ខែក្រោយតែងកើនខ្ពស់ជាងខែមុន។ តាមការតាមដានក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ចំនួនអគ្គិសនីចាប់ផ្ដើមកើនបើប្រៀបជាមួយខែមករានិងខែ​កុម្ភៈ។ ជាពិសេស ចាប់តាំងពីខែមីនា ទាំងថាមពលនិង​បរិមាណអគ្គិសនីកើនយ៉ាងខ្លាំងបើប្រៀបនឹងខែ មករា កុម្ភៈ។ ក្នុងខែមីនា ថាមពលកើនដល់កម្រិតខ្ពស់បំផុត សម្រេច ១៧៣,៩MW ប្រៀបនឹងខែកុម្ភៈកើន ១៣,៩% ប្រៀប នឹងខែមករាកើនជាង ១៨%។ បរិមាណអគ្គិសនី​ ប្រើប្រាស់ក្នុងខែមីនាសម្រេចជាង ១០០ លានគីឡូវ៉ាត ប្រៀបនឹងខែកុម្ភៈកើន ២៨,២% ប្រៀបនឹងខែមករា កើន ១៩,២%។ ប្រើអគ្គិសនីជាមធ្យមក្នុងមួយខែអស់ជាង ២៥.០០០ គីឡូវ៉ាត ពូត្រឹងហ្វាយបាវ ម្ចាស់មូលដ្ឋាន ផលិតទឹកកកទឹកសុទ្ធនៅភូមិហ្វាឡាក (សេ) ឃុំលឿងហ្វា (អា) ស្រុកចូវថាញ់បានឲ្យដឹងថា៖ បច្ចុប្បន្នឈានចូលរដូវក្ដៅ ម៉្លោះហើយ កម្រិតអគ្គិសនីប្រើប្រាស់របស់មូលដ្ឋានកើនជាង ៣០% បើប្រៀបនឹងបណ្ដាខែមុននេះ។ ដើម្បីប្រិតសំចៃ អគ្គិសនី យើងខ្ញុំផលិតនៅម៉ោងដែលមិនសូវ មានអ្នកដទៃប្រើអគ្គិសនីក្នុងបំណងប្រិតអគ្គិសនីផង កាត់បន្ថយប្រាក់ចំណាយឲ្យអាជីវកម្មផង។

ជួសជុលអគ្គិសនី ។​ រូបថត៖ ហ្វីហ្វាង
     ដើម្បីប្រើអគ្គិសនីប្រកបដោយសុវត្ថិភាពនិង មានប្រសិទ្ធភាព គ្រួសារមីងដាំងធីណើនៅភូមិឡុងបិញ (បេ) សង្កាត់ទី ៤ ទីក្រុងត្រាវិញ បានឲ្យដឹងថា៖ ដើម្បីធានាសុវត្ថិភាពនិងប្រិតសំចៃពេលប្រើអគ្គិសនី ខ្ញុំបានទិញ រួចផ្គុំដាក់បណ្ដាឧបករណ៍អគ្គិសនីក្នុងគ្រួសារសុទ្ធសឹង​ មានបិទផ្លាកយីហោថាមពល។ ក្រៅពីនោះ បណ្ដាឧបករណ៍ ប្រើដោយអគ្គិសនីសុទ្ធសឹងបានអនុវត្តត្រូវតាមកំណត់ដើម្បីប្រិតសំចៃអគ្គិសនីដូចជា៖ ឆ្នាំងបាយអគ្គិសនីគឺដាំបាយ មុនពេលបរិភោគកន្លះម៉ោង ឆ្នាំងអ៊ុតប្រើពេលមានសម្លៀកបំពាក់ត្រូវអ៊ុតគ្រប់ចំនួន ម៉ា ស៊ីនត្រជាក់បើកនៅកម្រិតពី ២៧ អង្សាឡើងទៅ ។ល។ សមាជិកក្នុងគ្រួសារនរណាក៏មានស្មារតីភ្ញាក់ រលឹកក្នុងការប្រិតសំចៃអគ្គិសនី ប្រើឧបករណ៍បំភ្លឺនិង ម៉ាស៊ីនត្រជាក់ក្នុងគ្រួសារតែពេលចាំបាច់។
    ដើម្បីប្រើអគ្គិសនីសុវត្ថិភាពនិងប្រិតសំចៃក្នុងរដូវ ក្ដៅ ក្រុមហ៊ុនអគ្គិសនីត្រាវិញបានស្នើឲ្យអតិថិជនប្រើ អគ្គិសនីប្រិតសំចៃ មានប្រសិទ្ធភាព។ គប្បីបិទឧប ករណ៍អគ្គិសនីពេលមិនប្រើប្រាស់  វិនិ យោគប្រព័ន្ធបន្ទះ អគ្គិសនីប្រើដោយថាមពលពន្លឺព្រះអាទិត្យប្រើឧប ករណ៍ដាំទឹកក្ដៅដោយថាមពលពន្លឺព្រះអាទិត្យប្រើម៉ា ស៊ីនត្រជាក់ដោយកម្រិតពី ២៥ អង្សាឡើងទៅប្រើ បណ្ដាឧបករណ៍ប្រិតសំចៃអគ្គីសនី មិនគប្បីប្រើបណ្ដា ឧបករណ៍មានថាមពលខ្ពស់ក្នុងខណៈជាមួយគ្នា។ ទន្ទឹមនឹងនោះ ក្នុងរដូវក្ដៅ ក្រុមហ៊ុនប្រកាសព្រមានឲ្យ អតិថិជន ប្រជាជនតាមដាន អគ្គិសនីតាមប្រព័ន្ធផ្នែក ទន់ដែលបានតម្លើងលើទូរស័ព្ទដៃ។ តាមប្រសាសន៍ របស់លោកវិញជីហាយ នាយកក្រុមហ៊ុនអគ្គិសនី៖ ពេលឃើញមានបញ្ហាមិនធម្មតាអំពីចំនួនអគ្គិសនីប្រើ ប្រាស់ឬការសង្ស័យណាមួយទាក់ទងដល់អគ្គិសនីនោះ អតិជនអាចទំនាក់ទំនងភ្លាមជាមួយមជ្ឈមណ្ឌលថែទាំអតិថិជនរបស់ផ្នែកអគ្គិសនីភាគខាងត្បូងតាមរយៈ លេខទូរស័ព្ទ៖ ១៩០០១០០៦-១៩០០៩០០ ដើម្បីបាន ពិគ្រោះឆ្លើយ។ ចំពោះអតិថិជនប្រើអគ្គិសនីអាចមានយោបល់ជាមួយផ្នែកអគ្គិសនីតាមរយៈទំព័រវ៉ែបសៃថែ ទាំអតិថិជន៖ http://cskh.evnspc.vn ដើម្បីទទួលបាន ព័ត៌មានពេញលេញអំពីបណ្ដាសេវាដែលផ្នែកអគ្គិសនី កំពុងផ្គត់ផ្គង់ ដូចជា៖ ព័ត៌មានអំពីប្រក្រតី ទិនកត់ត្រា ចំនួនអគ្គិសនី វិក្កយប័នប្រាក់អគ្គិសនី ព័ត៌មានដាច់អគ្គិ សនី៕ 
 

  ហ្វីហ្វាង-ថាច់ហ្វាង

 

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.