• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ក្រូចត្លុងសម្បកខៀវណិញថើយ

14/09/2020 14:45

ក្រូចត្លុងសម្បកខៀវណិញថើយ (សហករណ៍កសិកម្មណិញថើយ) ស្រុកកូវកែ បានខេត្តទទួលស្គាល់សម្រេចសម្បទាផ្កាយ ០៣ OCOP ហើយកាន់តែអះអាងបានពីយីហោនិងកម្លាំងប្រជែង នៅលើទីផ្សារ រួមចំណែកលើកកម្ពស់ជីវភាពប្រជាជន។ ជាមួយលក្ខណៈផ្លែមានទ្រង់ទ្រាយ ធំមូល សាច់ពណ៌ផ្កាឈូក កំពឹសក្រាស់ រសជាតិផ្អែមត្រជាក់ ក្រូចត្លុងសម្បកខៀវណិញថើយបានទទួលស្គាល់ជាផលិតផល វៀតហ្គ្រាប (VietGAP)

កាលពីមុន ក្រូចត្លុងសម្បកខៀវណិញថើយ គ្រាន់តែបានមាមីងកសិករដាំចន្លោះក្នុងផ្ទៃដីចម្ការឈើហូបផ្លែ ប្រមាណម្ភៃសាបសឹបហិកតាប៉ុណ្ណោះ។ តាំងពីឆ្នាំ ២០០៩‑២០១០ ផ្ទៃដីដាំក្រូចត្លុងសម្បកខៀវណិញថើយក៏បានបើកទូលាយទៅជាផ្ទៃដីដាំក្រូចវប្បកម្ម បច្ចុប្បន្ន សម្រេចជាង ៣០០ ហិកតា ហើយបានក្លាយជាប្រភេទឈើហូបផ្លែមានប្រភពចំណូលខ្ពស់របស់គ្រួសារអ្នកចម្ការរាប់រយគ្រួសារនៅលើភូមិសាស្ត្រឃុំ។ លោក តាអាញ់យុង ប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកសហករណ៍កសិកម្មណិញថើយ (ឃុំណិញថើយ ស្រុកកូវកែ) បានឲ្យដឹង៖ សហករណ៍កសិកម្មណិញថើយមានផ្ទៃដីដាំក្រូច ៤៨ ហិកតា​ដោយមានសមាជិក ៥១ នាក់ ចូលរួម​ ជារៀងរាល់ឆ្នាំផ្តល់ផលិតផលក្រូចឲ្យទីផ្សារជាង ៣០១ តោន។ តម្លៃផ្លែក្រូចកើនឡើង បើប្រៀបនឹងកាលមិនទាន់បង្កើតសហករណ៍ ព្រមទាំងបានទទួលស្គាល់សម្រេច OCOP ទៀតផង។

            មកទល់ពេលនេះ ក្រូចត្លុងសម្បកខៀវណិញថើយជាផលិតផលតែមួយគត់របស់ស្រុកកូវកែនិយាយដោយឡែក របស់ខេត្តនិយាយរួម បានទទួលស្គាល់ជាផលិតផល  OCOP កាលពីឆ្នាំ ២០១៩ ។ កម្ម​វិធី OCOP បានបង្កលក្ខណៈងាយស្រួលឲ្យសហករណ៍ក្នុងការផ្សព្វផ្សាយយីហោមូលដ្ឋាន ជាពិសេសគឺស្វែងរកច្រកចេញឲ្យផលិតផលនិងបើកទូលាយទីផ្សារជូនសហករណ៍។ ក្រៅពីមានទិសដៅផលិតតាមរបៀបសរីរាង្គ​ពហុសណ្ឋានច្នៃផលិតផល បណ្តាអ្នកចម្ការក្នុងសហករណ៍នៅទាំងរួមជាមួយកសិករបន្តការខិតខំទំនាក់ទំនងដើម្បី បើកទូលាយទីផ្សារលក់ផ្លែក្រូចស្អាតរបស់ឃុំណិញថើយឲ្យបានស្ថិរភាពឆ្ពោះទៅដល់ការកសាងតំបន់វប្បកម្មផ្លែក្រូចត្លុងសប្បកខៀវ ពិសេស​ជំនួសឲ្យបណ្តាប្រភេទឈើហូបផ្លែទិន្នផលទាបក្នុងការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិត។

            តាមប្រសាសន៍របស់អ្នកចម្ការកាវវ៉ាំងកុង ភូមិវ៉ាមឌិញ ឃុំណិញថើយ ជាសមាជិកក្រុមសហករណ៍បានឲ្យដឹង៖ បច្ចុប្បន្នក្រូចត្លុងសម្បកខៀវនៅមូលដ្ឋានមាននិន្នាការវប្បកម្មសរីរាង្គធម្មជាតិ មិនប្រើជីគីមីឬថ្នាំកម្ចាត់ដង្កូវមានផ្ទុកជាតិគីមីឡើយ ម្ល៉ោះហើយផលិតផលស្អាត ១០០%។ ទន្ទឹមនឹងនោះ ដោយបានលម្អងដីល្បាប់ពីទន្លេហូវជ្រាបចូលមកផងនោះ បានជាផ្លែក្រូចនៅទីនេះមានរសជាតិផ្អែមត្រជាក់។ ក្រូចត្លុងសម្បក ខៀវណិញថើយបានទទួលស្គាល់សម្រេច OCOP បង្កលក្ខណៈងាយស្រួលឲ្យអ្នកចម្ការពង្រីកការផលិតនិងបង្កើនតម្លៃផ្លែក្រូច។ ម្ល៉ោះហើយ គ្រួសារគាត់បានបង្វែរផ្ទៃដីដាំមៀន និងផ្ទៃដីដាំល្មុត ១,៥ ហិក​មកដាំក្រូចត្លុងសម្បកខៀវ។ ដាំក្រូចត្លុងសម្បកខៀវបង្កលក្ខណៈឲ្យគ្រួសារគាត់មានប្រភពចំណូលខ្ពស់ ប្រមាណ ៥០០ លានដុង ក្នុងមួយឆ្នាំ។

            ក្រូចត្លុងសម្បកខៀវណិញថើយ បានដាំនៅឃុំណិញថើយពីយូរយារមកហើយ ដោយបានធម្មជាតិផ្តល់អាទិភាព (ជុំវិញទន្លេហូវ)​គឺ ជាតិដីនៅទីនេះល្អទើបញ៉ាំងឲ្យផ្លែក្រូចត្លុងសម្បកខៀវណិញថើយមានរសជាតិឆ្ងាញ់ពិសេស​ប្លែកពីតំបន់ផ្សេង។ ជាក់ស្តែងគឺ អ្នកចម្ការជាច្រើននៅឃុំណិញថើយ ដាំក្រូចត្លុងសម្បកខៀវមានអាយុកាលជាង ១៥ ​ឆ្នាំហើយ​ នៅតែលូតលាស់ល្អដដែល គ្មានកើតជំងឺអ្វីផ្សេងៗឬជំងឺលឿងស្លឹក Greening ឡើយ ។ល។ គ្រួសារអ្នកចម្ការមួយចំនួនមានផ្ទៃដីវប្បកម្មក្រូចត្លុងសម្បកខៀវ ជាច្រើនហិកតាដូចជាអ្នកចម្ការផាងវ៉ាំងអ៊ុក នៅភូមិវ៉ាមឌិញ មានផ្ទៃដីដាំក្រូចត្លុងសម្បកខៀវជាង ០៣​ ហិកតា។​ តាមប្រសាសន៍លោកតាអាញ់យុង ចាប់តាំងពីក្រូចត្លុងសម្បកខៀវណិញថើយបានទទួលស្គាល់ OCOP ផ្កាយ ៣ សហករណ៍ក៏ មានទិសដៅដើម្បីរក្សាលំនឹងតំបន់ផ្ទៃដីវប្បកម្មក្រូចត្លុងសម្បកខៀវ។ កសាងក្រុមបច្ចេកទេស ដើម្បីហ្វឹកហាត់ណែនាំអ្នកចម្ការធានាគុណភាពប្រភពពូជ ជម្នះបញ្ហា យកពូជ " ពាសពេញ" ពីកន្លែងដទៃមកដាំ បណ្តាលឲ្យជះឥទ្ធិពលដល់គុណភាពផ្លែក្រូចក្នុងពេលអនាគត៕ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.