26/01/2021 08:31
ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញចាត់តាំងពិធីជួបសំណេះសំណាលអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាការបោះឆ្នោតជាសកលដំបូងបោះឆ្នោតរដ្ឋសភាវៀតណាម និងបូកសរុបលទ្ធផលធ្វើសកម្មភាពនីតិកាលទី ១៤ អាណត្តិកាល ២០១៦-២០២១ នាថ្ងៃទី ១៩ មករា។ ស្ថិតក្នុងបរិយាកាសដ៏សុខដុមរបស់ពិធីជួបជុំនេះ សមមិត្តង៉ូជីកឿងបានរំលឹកឡើងវិញប្រវេណី ៧៥ ឆ្នាំដែលបោះឆ្នោតជាសកលដំបូង ជ្រើសតំណាងរដ្ឋសភាវៀតណាម។
សមមិត្តលេខាបក្សខេត្តជូនប័ណ្ណសរសើរដល់បណ្តាសមូហភាព។ រូបថត៖ កីមឡង
មានយោបល់ក្នុងពិធីជួបជុំនេះ សមមិត្ត គឹមង៉ុកថាយបានកត់ត្រា និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ បរិច្ចាគសមត្ថភាពប្រាជ្ញា និងលទ្ធផលសម្រេចបានរបស់ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញនិយាយដោយឡែក ជំពោះការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត និងរបស់ប្រទេសជាតិក្នុងពេលកន្លងហើយ។ សំណូមពរក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញគប្បីបន្តពង្រីកនូវបណ្តាស្នាដៃដែលសម្រេចបាន ជ្រោងខ្ពស់ស្មារតីភារកិច្ចចំពោះប្រជាជន អនុវត្តល្អភារកិច្ចរបស់អ្នកតំណាងរដ្ឋសភា អ្នកជាតំណាងឱ្យឆន្ទៈ សេចក្តីប៉ងប្រាថ្នារបស់ប្រជាជន ជានិច្ចគឺជាស្ពានតភ្ជាប់រវាងប្រជាជនជាមួយនឹងបក្ស រដ្ឋ។ គប្បីបន្តអនុវត្តបណ្តាវិធីសាស្ត្រដើម្បីលើកកម្ពស់លទ្ធផលធ្វើសកម្មភាព សហការជិតដិតជាមួយនឹងក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គមក្នុងដំណាក់កាលអនុវត្តភារកិច្ចស៊ើបបអង្កេត។ ដោយរបៀបធ្វើផ្សេងៗគ្នា និងឆ្លងតាមបណ្តាបណ្តាញផ្សេងៗគ្នា ប្រមូលផ្តុំប្រាជ្ញារបស់ប្រជាជនក្នុងខេត្តដើម្បីរួមបំពេញឱ្យរដ្ឋសភាក្នុងដំណាក់កាលកសាង សុក្រឹត ប្រព័ន្ធច្បាប់ និងសេចក្តីសម្រេចចិត្តបណ្តាគោលនយោបាយធំៗដែលស្ថិតក្រោមសិទ្ធិអំណាចរបស់រដ្ឋសភា។ ពិសេសគឺ ក្នុងរយៈពេលខាងមុខនេះគប្បីសហការជិតដិតជាមួយនឹងបណ្តាថ្នាក់បណ្តាផ្នែកត្រៀមលក្ខណៈត្រឹមត្រូវរាល់កិច្ចការ ចាត់តាំងយុទ្ធនាការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦សម្រេចជោគជ័យ ពិតប្រាកដជាថ្ងៃបុណ្យរបស់ទូទាំងប្រជាជាតិ។
នាឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនប័ណ្ណសរសើរដល់សមូហភាព ១០ កន្លែង និងបុគ្គល ២០ រូបដែលមានស្នាដៃឆ្នើមក្នុងការងារសហការបម្រើសកម្មភាពរបស់ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ អាណត្តិកាល ២០១៦-២០២១៕
ប្រែសម្រួល៖ រតនា