09/10/2020 07:59
ទិដ្ឋភាពនៃអង្គសន្និបាត ។ រូបថតៈ ហុងពឿង
កាលពីថ្ងៃទី ០៥ តុលាគណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្តចាត់តាំងប្រជុំក្រុមប្រតិភូចូលរួមមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥ ដើម្បីរួមបំពេញយោបល់កសាងសេចក្តីព្រាងបណ្តាឯកសារមហាសន្និបាតតំ ណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស និងសេចក្តីព្រាងឯកសារមហាសន្និបាតបក្ខភាគលើកទី ១១ អាណត្តិកាល ២០២០-២០២៥។ អញ្ជើញ ចូលរួមមានសមមិត្តគឹមង៉ុក ថាយ អនុលេខាបក្ស ខេត្ត និងតំណាងរបស់គណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្តចូលរួមមហា សន្និបាតបក្ខភាគខេត្តលើកទី ១១ ចំនួន ៦៩ រូប។
ស្ថិតនៅនឹងអង្គប្រជុំ តំណាងទាំងឡាយបាន ប្រមូលផ្តុំរួមបំពេញសេចក្តីព្រាងឯកសារជម្រាបមហាសន្និបាតលើកទី ១៣ របស់បក្សរួមមាន៖ (១)សេចក្តីរបាយការណ៍នយោបាយរបស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១២) ជម្រាបជូនមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស (២) សេចក្តីរបាយការណ៍បូកសរុបការអនុវត្តន៍យុទ្ធសាស្ត្រពង្រីកសេដ្ឋកិច្ច-សង្គម ១០ ឆ្នាំ ២០១១-២០២០ កសាង យុទ្ធសាស្ត្រពង្រីកសេដ្ឋកិច្ច-សង្គម ១០ ឆ្នាំ ២០២១-២០៣០។ (៣) សេចក្តីរបាយការណ៍វាយតម្លៃលទ្ធផលអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ០៥ ឆ្នាំ ២០១៦-២០២០ និង ទិសដៅ ភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ០៥ ឆ្នាំ ២០២១-២០២៥។ (៤) សេចក្តីរបាយការណ៍ បូកសរុបលទ្ធផលការងារកសាងបក្ស និងអនុវត្ត លក្ខន្តិកៈបក្ស អាណត្តិកាលមហាសន្និបាត លើកទី ១២ របស់បក្ស។
រួមបំពេញយោបល់កសាងសេចក្តីព្រាងឯកសារជម្រាបជូនមហាសន្និបាតតំណាងបក្ខភាគខេត្ត លើកទី ១១ រួមមាន៖ (១) សេចក្តីរបាយការណ៍នយោបាយរបស់គណៈប្រតិបត្តិការ
បក្ខភាគខេត្ត (នីតិកាលទី ១០) ជម្រាបជូនមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ ។ (២) សេចក្តីរបាយការណ៍ត្រួតពិនិត្យរបស់គណៈប្រតិបត្តិការបក្ខភាគខេត្ត (នីតិ កាលទី ១០)អាណត្តិកាល ២០១៥-២០២០។ (៣) សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០ -២០២៥។ (៤) កម្មវិធីធ្វើសកម្មភាពរបស់ គណៈប្រតិបត្តិការបក្ខភាគខេត្ត អនុវត្តសេច ក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥។
កាលពីថ្ងៃទី ០៥ តុលា គណៈកម្មាធិការបក្ស ស្រុកថ្កូវចាត់តាំងសន្និបាតយកយោបល់រួមបំពេញរបស់ក្រុមប្រតិភូតំណាងចូលរួមមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥។
ស្ថិតនៅនឹងសន្និបាត ដោយមាន ១១ លើក យោបល់របស់បណ្តាតំណាងបំពេញភាគច្រើនបណ្តាយោបល់បានឯកភាពជាមួយនឹងសេចក្តីព្រាងបណ្តាឯកសារ ថ្វីត្បិតដើម្បីទុកមានការកំណត់ទិសដៅអំពីពង្រីកសេដ្ឋកិច្ច-សង្គម បណ្តាឯកសារគប្បីធ្វើលម្អិតឲ្យច្បាស់ជាងទៀតបណ្តាភាគកម្រិត ផែនការរបស់ផ្នែក វិស័យនីមួយៗ។ ក្នុងនោះសេចក្តីសម្រេចចិត្តគប្បីត្រូវបានយកចិត្តទុកដាក់ពិសេសដល់ការបង្ការប្រឆាំងនឹងអំពើពុករលួយខ្ជះខ្ជាយ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ កសាងកម្រោងការបញ្ជូនប្រជាជនឲ្យចេញផុតពីបណ្តាតំបន់អាចមានកើត គ្រោះស្រុតបាក់ដី។ អំពីការកសាងជន បទថ្មី ខិតខំដល់ឆ្នាំ ២០២៥ សម្រេច ៩០% ថ្នាក់ ផ្លាស់ដោយ ១០០% និង ស្ថិតក្នុងក្រុមចម្បង ក្នុងតំបន់ គប្បីវិនិយោគសមស្របដើម្បីទុកឲ្យតំបន់សេដ្ឋកិច្ចឌិញអាងពង្រីក គ្រោងផែន ការកសាងបណ្តាអាងស្តុកទឹក បម្រើឲ្យការ ផលិតកសិកម្មនៅបណ្តាខេត្តក្នុងតំបន់ វាល ទំនាបទន្លេគឺវឡុង យកចិត្តទុកដាក់ពង្រីកការផលិតជាមួយនឹងទ្រង់ទ្រាយប្រមូលផ្តុំ និង សម្របជាមួយអាកាសធាតុប្រែប្រួល។ គប្បីមានវិធីសាស្ត្រពង្រីកសេដ្ឋកិច្ចសមុទ្រដោយភ្ជាប់ជាមួយពង្រីកទីក្រុង និងទេសចរណ៍...។
កាលពីថ្ងៃទី ០៥ តុលា គណៈកម្មាធិការបក្សស្រុកទីវកឹងចាត់តាំងសន្និបាតយកយោបល់របស់ក្រុមតំណាងចូលរួមមហាសន្និបាតបក្ខភាគខេត្តអំពីការបំពេញយោបល់សេចក្ដីព្រាងឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស និងឯកសារមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥។
ក្រោយពេលស្រាវជ្រាវបណ្ដាខ្លឹមសារឯកសារមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ ក្រុមតំណាងស្រុកទីវកឹងបំពេញ ១៧ យោ បល់ជុំវិញបញ្ហា៖ អំពីបធានបទមហាសន្និបាតស្នើឲ្យកែជា “កសាងបក្ខភាគនិងប្រព័ន្ធ នយោបាយ ស្អាតស្អំរឹងមាំ បង្រួញមានសុពល ភាព ប្រសិទ្ធភាព” “ខិតខំដល់ឆ្នាំ ២០២៥ នាំខេត្តត្រាវិញអភិវឌ្ឍរហ័សនិងស្ថិរភាព”។
អំពីចំណុចខ្សោយ តំណាងស្នើឲ្យបំពេញបន្ថែមកន្សោមពាក្យ “សន្តិសុខជនបទមាន ពេលខ្លះ កន្លែងខ្លះនៅកើតឡើងស្មុគស្មាញ” ស្នើបំពេញបន្ថែមកន្សោមពាក្យ “ការពិនិត្យ អនុវត្តពិន័យបក្សរបស់គណៈ កម្មាធិការបក្ស មួយចំនួនតូចនៅយឺត មិនទាន់ពេល”។ ចំណែកខាងមូលហេតុសត្យានុម័តិគប្បីបន្ថែម ខ្លឹមសារ “ សេចក្ដីកំណត់របស់ច្បាប់ រចនាច្បាប់ គោលនយោបាយជាច្រើននៅខ្វែងគ្នា មិនទាន់ ស្អិតល្មួត ស្ថិរភាព។ មួយចំណុចទៀតគប្បី បន្ថែមខ្លឹមសារ “គ្រួសារក្រីក្រមួយចំនួននៅ ទន្ទឹងរង់ចាំ មិនទាន់ឈានឡើងរួចផុតពីភាពក្រីក្រ”។ ក្រុមតំណាងស្រុកទីវកឹងស្នើឲ្យកែ “ល្បឿនកំណើនប្រភពចំណូលរៀងរាល់ឆ្នាំកើនពី ១២ ដល់ ១៣% ផ្លាស់ប្ដូរឲ្យកម្រិត ផែនការពី ៩ ដល់ ១០%។ គប្បីកែគោល ដៅអនុវត្ត “កម្មវិធីឃុំនីមួយៗមានផលិតផលពិសេសមួយមុខ កែកន្សោមពាក្យពីផលិតផល កសិកម្ម រុក្ខកម្ម ជលផលជា “ផលិតផល សមស្រប” ស្នើបង្កើនកម្រិតផែនការអត្រា ពលករបានបណ្ដុះបណ្ដាលមានសញ្ញាប័ត្រ លិខិតបញ្ជាក់សម្រេច ៤០% កែអត្រាប្រជា ជនស្នាក់ទីផ្សារ និងជនបទបានប្រើប្រាស់ ទឹកស្អាត ទឹកស្របអនាម័យសម្រេច ១០០% ស្នើពិនិត្យកម្រិតផែនការខិតខំដល់ឆ្នាំ ២០២៥ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់សម្រេច ១០០ លានដុងក្នុងមួយឆ្នាំ ស្នើបន្ទាបកម្រិតផែនការពង្រីកបក្ខជនពី ៥.៥០០ ដល់ ៦.០០០ នាក់ចុះនៅពី ៥.០០០ ដល់ ៥.៥០០ នាក់ ស្នើកែកម្រិតផែនការឃុំ សង្កាត់ ទីប្រជុំជន ១០០% សម្រេចសម្បទាអំពីសន្តិសុខសណ្ដាប់ធ្នាប់ផ្លាស់ឲ្យកម្រិតផែនការ ៩០%។
ចំពោះសេចក្តីព្រាងឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស ក្រុមតំណាងស្រុកទីវកឹងស្នើបំពេញបន្ថែម កន្សោមពាក្យ “ការងារកម្មាភិបាលនៅកន្លែងមួយចំនួនមិនទាន់ម៉ត់ចត់ កម្មាភិបាលបំពានច្បាប់ត្រូវពិន័យនៅយឺត” ទីបញ្ចប់កន្សោមពាក្យ “ប្រែប្រួលដោយ ខ្លួនឯង ក្លែងភាពដោយខ្លួនឯង” ស្នើឲ្យ បង្កើន “៣៥ គ្រែសម្រាប់អ្នកជំងឺក្នុងប្រជាជន ០១ ម៉ឺននាក់” ស្នើបំពេញបន្ថែមកន្សោមពាក្យ “យកចិត្តទុកដាក់ជ្រើសបណ្ដុះបណ្ដាលកងជួរគ្រូបង្រៀនពូកែ មានគុណភាព។ ស្នើមជ្ឈិមបំពេញបន្ថែមកម្រិតផែនការអំពី វិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សម្រេចតភ្ជាប់បណ្ដាខេត្តនៅតំបន់វាលទំនាបទន្លេគឺវឡុងជាមួយទីក្រុងហូជីមិញ និងបណ្ដាខេត្តខាងកើតនៃភូមិភាគខាងត្បូង។ ស្នើមជ្ឈិមបំពេញបន្ថែមបណ្ដាវិធីសាស្រ្ដពិន័យម៉ឹងម៉ាត់ (ទាំងកម្មាភិបាលចូលនិវត្តន៍) អំពីស្ថានភាព រត់តាមមុខតំណែង កេងប្រវញ្ចន៍ ពុករលួយ ធ្វើឲ្យអន្តរាយទ្រព្យសម្បត្តិជាតិ បណ្ដាលឲ្យបាត់ក្ដីជំនឿក្នុងប្រជាជន៕ តឹងតាយ-រតនា
តូវៀង- ថាច់ហ្វាង