• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ៖ ជួបសំណេះសំណាលអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាការបោះឆ្នោតជាសកលដំបូងជ្រើសតំណាងរដ្ឋសភាវៀតណាម និងបូកសរុបលទ្ធផលធ្វើសកម្មភាពនីតិកាលទី ១៤ អាណត្តិកាល ២០១៦-២០២១

26/01/2021 08:31

អញ្ជើញចូលរួមមានសមមិត្ត ង៉ូជីកឿង លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ សមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តយឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមមិត្តង្វៀង វ៉ាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងរដ្ឋសភា បណ្តានីតិកាល អតីតលេខាអនុលេខាបក្សខេត្ត តំណាងដឹកនាំបណ្តាមន្ទីរ គណៈផ្នែក អង្គការមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។

       ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញចាត់តាំងពិធីជួបសំណេះសំណាលអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាការបោះឆ្នោតជាសកលដំបូងបោះឆ្នោតរដ្ឋសភាវៀតណាម និងបូកសរុបលទ្ធផលធ្វើសកម្មភាពនីតិកាលទី ១៤ អាណត្តិកាល ២០១៦-២០២១ នាថ្ងៃទី ១៩ មករា។ ស្ថិតក្នុងបរិយាកាសដ៏សុខដុមរបស់ពិធីជួបជុំនេះ សមមិត្តង៉ូជីកឿងបានរំលឹកឡើងវិញប្រវេណី ៧៥ ឆ្នាំដែលបោះឆ្នោតជាសកលដំបូង ជ្រើសតំណាងរដ្ឋសភាវៀតណាម។

សមមិត្តលេខាបក្សខេត្តជូនប័ណ្ណសរសើរដល់បណ្តាសមូហភាព។ រូបថត៖ កីមឡង

        មានយោបល់ក្នុងពិធីជួបជុំនេះ សមមិត្ត គឹមង៉ុកថាយបានកត់ត្រា និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ បរិច្ចាគសមត្ថភាពប្រាជ្ញា និងលទ្ធផលសម្រេចបានរបស់ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញនិយាយដោយឡែក ជំពោះការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត និងរបស់ប្រទេសជាតិក្នុងពេលកន្លងហើយ។ សំណូមពរក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញគប្បីបន្តពង្រីកនូវបណ្តាស្នាដៃដែលសម្រេចបាន ជ្រោងខ្ពស់ស្មារតីភារកិច្ចចំពោះប្រជាជន អនុវត្តល្អភារកិច្ចរបស់អ្នកតំណាងរដ្ឋសភា អ្នកជាតំណាងឱ្យឆន្ទៈ សេចក្តីប៉ងប្រាថ្នារបស់ប្រជាជន ជានិច្ចគឺជាស្ពានតភ្ជាប់រវាងប្រជាជនជាមួយនឹងបក្ស រដ្ឋ។ គប្បីបន្តអនុវត្តបណ្តាវិធីសាស្ត្រដើម្បីលើកកម្ពស់លទ្ធផលធ្វើសកម្មភាព សហការជិតដិតជាមួយនឹងក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គមក្នុងដំណាក់កាលអនុវត្តភារកិច្ចស៊ើបបអង្កេត។ ដោយរបៀបធ្វើផ្សេងៗគ្នា និងឆ្លងតាមបណ្តាបណ្តាញផ្សេងៗគ្នា ប្រមូលផ្តុំប្រាជ្ញារបស់ប្រជាជនក្នុងខេត្តដើម្បីរួមបំពេញឱ្យរដ្ឋសភាក្នុងដំណាក់កាលកសាង សុក្រឹត ប្រព័ន្ធច្បាប់ និងសេចក្តីសម្រេចចិត្តបណ្តាគោលនយោបាយធំៗដែលស្ថិតក្រោមសិទ្ធិអំណាចរបស់រដ្ឋសភា។ ពិសេសគឺ ក្នុងរយៈពេលខាងមុខនេះគប្បីសហការជិតដិតជាមួយនឹងបណ្តាថ្នាក់បណ្តាផ្នែកត្រៀមលក្ខណៈត្រឹមត្រូវរាល់កិច្ចការ ចាត់តាំងយុទ្ធនាការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦សម្រេចជោគជ័យ ពិតប្រាកដជាថ្ងៃបុណ្យរបស់ទូទាំងប្រជាជាតិ។

         នាឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនប័ណ្ណសរសើរដល់សមូហភាព ១០ កន្លែង និងបុគ្គល ២០ រូបដែលមានស្នាដៃឆ្នើមក្នុងការងារសហការបម្រើសកម្មភាពរបស់ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ អាណត្តិកាល ២០១៦-២០២១៕ 

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.