• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បណ្តាគណៈកម្មាធិការបក្សថ្នាក់លើមូលដ្ឋានរួមបំពេញយោបល់កសាងសេចក្តី ព្រាងបណ្តាឯកសារជម្រាបមហាសន្និបាតលើកទី ១៣ របស់បក្ស និងមហា សន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥

09/10/2020 07:59

ទិដ្ឋភាពនៃអង្គសន្និបាត ។​ រូបថតៈ ហុងពឿង

កាលពីថ្ងៃទី ០៥ តុលាគណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្តចាត់តាំងប្រជុំក្រុមប្រតិភូចូលរួមមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥ ដើម្បីរួមបំពេញយោបល់កសាងសេចក្តីព្រាងបណ្តាឯកសារមហាសន្និបាតតំ ណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស និងសេចក្តីព្រាងឯកសារមហាសន្និបាតបក្ខភាគលើកទី ១១ អាណត្តិកាល ២០២០-២០២៥។ អញ្ជើញ ចូលរួមមានសមមិត្តគឹមង៉ុក ថាយ អនុលេខាបក្ស ខេត្ត និងតំណាងរបស់គណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្តចូលរួមមហា សន្និបាតបក្ខភាគខេត្តលើកទី ១១ ចំនួន ៦៩ រូប។
ស្ថិតនៅនឹងអង្គប្រជុំ តំណាងទាំងឡាយបាន ប្រមូលផ្តុំរួមបំពេញសេចក្តីព្រាងឯកសារជម្រាបមហាសន្និបាតលើកទី ១៣ របស់បក្សរួមមាន៖ (១)សេចក្តីរបាយការណ៍នយោបាយរបស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១២) ជម្រាបជូនមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស (២) សេចក្តីរបាយការណ៍បូកសរុបការអនុវត្តន៍យុទ្ធសាស្ត្រពង្រីកសេដ្ឋកិច្ច-សង្គម ១០ ឆ្នាំ ២០១១-២០២០ កសាង យុទ្ធសាស្ត្រពង្រីកសេដ្ឋកិច្ច-សង្គម ១០ ឆ្នាំ ២០២១-២០៣០។ (៣) សេចក្តីរបាយការណ៍វាយតម្លៃលទ្ធផលអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ០៥ ឆ្នាំ ២០១៦-២០២០ និង ទិសដៅ ភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ០៥ ឆ្នាំ ២០២១-២០២៥។ (៤) សេចក្តីរបាយការណ៍ បូកសរុបលទ្ធផលការងារកសាងបក្ស និងអនុវត្ត លក្ខន្តិកៈបក្ស អាណត្តិកាលមហាសន្និបាត លើកទី ១២ របស់បក្ស។
រួមបំពេញយោបល់កសាងសេចក្តីព្រាងឯកសារជម្រាបជូនមហាសន្និបាតតំណាងបក្ខភាគខេត្ត លើកទី ១១ រួមមាន៖ (១) សេចក្តីរបាយការណ៍នយោបាយរបស់គណៈប្រតិបត្តិការ 

បក្ខភាគខេត្ត (នីតិកាលទី ១០) ជម្រាបជូនមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ ។ (២) សេចក្តីរបាយការណ៍ត្រួតពិនិត្យរបស់គណៈប្រតិបត្តិការបក្ខភាគខេត្ត (នីតិ កាលទី ១០)អាណត្តិកាល ២០១៥-២០២០។ (៣) សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០ -២០២៥។ (៤) កម្មវិធីធ្វើសកម្មភាពរបស់ គណៈប្រតិបត្តិការបក្ខភាគខេត្ត អនុវត្តសេច ក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥។

កាលពីថ្ងៃទី ០៥ តុលា គណៈកម្មាធិការបក្ស ស្រុកថ្កូវចាត់តាំងសន្និបាតយកយោបល់រួមបំពេញរបស់ក្រុមប្រតិភូតំណាងចូលរួមមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥។

ស្ថិតនៅនឹងសន្និបាត ដោយមាន ១១ លើក យោបល់របស់បណ្តាតំណាងបំពេញ​ភាគច្រើនបណ្តាយោបល់បានឯកភាពជាមួយនឹងសេចក្តីព្រាងបណ្តាឯកសារ ថ្វីត្បិតដើម្បីទុកមានការកំណត់ទិសដៅអំពីពង្រីកសេដ្ឋកិច្ច-សង្គម បណ្តាឯកសារគប្បីធ្វើលម្អិតឲ្យច្បាស់ជាងទៀតបណ្តាភាគកម្រិត ផែនការរបស់ផ្នែក វិស័យនីមួយៗ។ ក្នុងនោះសេចក្តីសម្រេចចិត្តគប្បីត្រូវបានយកចិត្តទុកដាក់ពិសេសដល់ការបង្ការប្រឆាំងនឹងអំពើពុករលួយខ្ជះខ្ជាយ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ កសាងកម្រោងការបញ្ជូនប្រជាជនឲ្យចេញផុតពីបណ្តាតំបន់អាចមានកើត គ្រោះស្រុតបាក់ដី។ អំពីការកសាងជន បទថ្មី ខិតខំដល់ឆ្នាំ ២០២៥ សម្រេច ៩០% ថ្នាក់ ផ្លាស់ដោយ ១០០% និង ស្ថិតក្នុងក្រុមចម្បង ក្នុងតំបន់ គប្បីវិនិយោគសមស្របដើម្បីទុកឲ្យតំបន់សេដ្ឋកិច្ចឌិញអាងពង្រីក គ្រោងផែន ការកសាងបណ្តាអាងស្តុកទឹក បម្រើឲ្យការ ផលិតកសិកម្មនៅបណ្តាខេត្តក្នុងតំបន់ វាល ទំនាបទន្លេគឺវឡុង យកចិត្តទុកដាក់ពង្រីកការផលិតជាមួយនឹងទ្រង់ទ្រាយប្រមូលផ្តុំ និង សម្របជាមួយអាកាសធាតុប្រែប្រួល។ គប្បីមានវិធីសាស្ត្រពង្រីកសេដ្ឋកិច្ចសមុទ្រដោយភ្ជាប់ជាមួយពង្រីកទីក្រុង និងទេសចរណ៍...។

កាលពីថ្ងៃទី ០៥ តុលា គណៈកម្មាធិការបក្សស្រុកទីវកឹងចាត់តាំងសន្និបាតយកយោបល់របស់ក្រុមតំណាងចូលរួមមហាសន្និបាតបក្ខភាគខេត្តអំពីការបំពេញយោបល់សេចក្ដីព្រាងឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស និងឯកសារមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥។

ក្រោយពេលស្រាវជ្រាវបណ្ដាខ្លឹមសារឯកសារមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ ក្រុមតំណាងស្រុកទីវកឹងបំពេញ ១៧ យោ បល់ជុំវិញបញ្ហា៖ អំពីបធានបទមហាសន្និបាតស្នើឲ្យកែជា “កសាងបក្ខភាគនិងប្រព័ន្ធ នយោបាយ ស្អាតស្អំរឹងមាំ បង្រួញមានសុពល ភាព ប្រសិទ្ធភាព”  “ខិតខំដល់ឆ្នាំ ២០២៥ នាំខេត្តត្រាវិញអភិវឌ្ឍរហ័សនិងស្ថិរភាព”។

អំពីចំណុចខ្សោយ តំណាងស្នើឲ្យបំពេញបន្ថែមកន្សោមពាក្យ “សន្តិសុខជនបទមាន ពេលខ្លះ កន្លែងខ្លះនៅកើតឡើងស្មុគស្មាញ” ស្នើបំពេញបន្ថែមកន្សោមពាក្យ “ការពិនិត្យ អនុវត្តពិន័យបក្សរបស់គណៈ កម្មាធិការបក្ស មួយចំនួនតូចនៅយឺត មិនទាន់ពេល”។ ចំណែកខាងមូលហេតុសត្យានុម័តិគប្បីបន្ថែម ខ្លឹមសារ “ សេចក្ដីកំណត់របស់ច្បាប់ រចនាច្បាប់ គោលនយោបាយជាច្រើននៅខ្វែងគ្នា មិនទាន់ ស្អិតល្មួត ស្ថិរភាព។ មួយចំណុចទៀតគប្បី បន្ថែមខ្លឹមសារ “គ្រួសារក្រីក្រមួយចំនួននៅ ទន្ទឹងរង់ចាំ មិនទាន់ឈានឡើងរួចផុតពីភាពក្រីក្រ”។ ក្រុមតំណាងស្រុកទីវកឹងស្នើឲ្យកែ “ល្បឿនកំណើនប្រភពចំណូលរៀងរាល់ឆ្នាំកើនពី ១២ ដល់ ១៣% ផ្លាស់ប្ដូរឲ្យកម្រិត ផែនការពី ៩ ដល់ ១០%។ គប្បីកែគោល ដៅអនុវត្ត “កម្មវិធីឃុំនីមួយៗមានផលិតផលពិសេសមួយមុខ កែកន្សោមពាក្យពីផលិតផល កសិកម្ម រុក្ខកម្ម ជលផលជា “ផលិតផល សមស្រប” ស្នើបង្កើនកម្រិតផែនការអត្រា ពលករបានបណ្ដុះបណ្ដាលមានសញ្ញាប័ត្រ លិខិតបញ្ជាក់សម្រេច ៤០% កែអត្រាប្រជា ជនស្នាក់ទីផ្សារ និងជនបទបានប្រើប្រាស់ ទឹកស្អាត ទឹកស្របអនាម័យសម្រេច ១០០% ស្នើពិនិត្យកម្រិតផែនការខិតខំដល់ឆ្នាំ ២០២៥ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់សម្រេច ១០០ លានដុងក្នុងមួយឆ្នាំ ស្នើបន្ទាបកម្រិតផែនការពង្រីកបក្ខជនពី ៥.៥០០ ដល់ ៦.០០០ នាក់ចុះនៅពី ៥.០០០ ដល់ ៥.៥០០ នាក់ ស្នើកែកម្រិតផែនការឃុំ សង្កាត់ ទីប្រជុំជន ១០០% សម្រេចសម្បទាអំពីសន្តិសុខសណ្ដាប់ធ្នាប់ផ្លាស់ឲ្យកម្រិតផែនការ ៩០%។

ចំពោះសេចក្តីព្រាងឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស ក្រុមតំណាងស្រុកទីវកឹងស្នើបំពេញបន្ថែម កន្សោមពាក្យ “ការងារកម្មាភិបាលនៅកន្លែងមួយចំនួនមិនទាន់ម៉ត់ចត់ កម្មាភិបាលបំពានច្បាប់ត្រូវពិន័យនៅយឺត” ទីបញ្ចប់កន្សោមពាក្យ “ប្រែប្រួលដោយ ខ្លួនឯង ក្លែងភាពដោយខ្លួនឯង” ស្នើឲ្យ បង្កើន “៣៥ គ្រែសម្រាប់អ្នកជំងឺក្នុងប្រជាជន ០១ ម៉ឺននាក់” ស្នើបំពេញបន្ថែមកន្សោមពាក្យ “យកចិត្តទុកដាក់ជ្រើសបណ្ដុះបណ្ដាលកងជួរគ្រូបង្រៀនពូកែ មានគុណភាព។ ស្នើមជ្ឈិមបំពេញបន្ថែមកម្រិតផែនការអំពី វិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សម្រេចតភ្ជាប់បណ្ដាខេត្តនៅតំបន់វាលទំនាបទន្លេគឺវឡុងជាមួយទីក្រុងហូជីមិញ និងបណ្ដាខេត្តខាងកើតនៃភូមិភាគខាងត្បូង។ ស្នើមជ្ឈិមបំពេញបន្ថែមបណ្ដាវិធីសាស្រ្ដពិន័យម៉ឹងម៉ាត់ (ទាំងកម្មាភិបាលចូលនិវត្តន៍) អំពីស្ថានភាព រត់តាមមុខតំណែង កេងប្រវញ្ចន៍ ពុករលួយ ធ្វើឲ្យអន្តរាយទ្រព្យសម្បត្តិជាតិ បណ្ដាលឲ្យបាត់ក្ដីជំនឿក្នុងប្រជាជន៕         តឹងតាយ-រតនា

                      តូវៀង- ថាច់ហ្វាង

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.