• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ៖ចាប់ពីថ្ងៃទី ០៦-០៧ ឧសភា គណៈឃោសនាអប់រំបក្សស្រុកសហការជាមួយមជ្ឈមណ្ឌលបំពាក់បំប៉ននយោបាយស្រុកទីវកឹងចាត់តាំងផ្សព្វផ្សាយបណ្តាខ្លឹមសារសំខាន់ៗនៃឯកសារមហាសន្និបាតលើកទី ១៣ ​​​របស់បក្សភ្ជាប់ជាមួយបំពាក់បំប៉នចំណេះដឹងជូនកម្មាភិបាល បក្ខជននៃបណ្តាគណៈ ផ្នែក ការិយាល័យ អង្គការមហាជនស្រុក ១១១ នាក់ (មុខសញ្ញាទី ៥) ឆ្នាំ ២០២១។

18/05/2021 08:41

បច្ចុប្បន្ននេះ ម្ទេសនិងប៉េងប៉ោះគឺជាដំណាំ ០២ ប្រភេទដែលបានដាំច្រើនបំផុតនិងផ្តល់តម្លៃសេដ្ឋកិច្ចខ្ពស់។ ថ្វីត្បិតដូច្នោះក្ដី អាស្រ័យអាកាសធាតុកំពុងឈានចូលដល់រដូវភ្លៀង ម៉្លោះហើយកម្រិតត្រជាក់ខ្ពស់ធ្វើឲ្យដំណាំទាំង ០២ ប្រភេទនេះងាយកើតជំងឺ និងលិចទឹកបណ្ដាលឲ្យអន់ទាំងទិន្នផល និងគុណភាពផលិតផល។ ខាងក្រោមនេះជារបៀបបង្ការ កម្ចាត់ជំងឺ​មួយចំនួនដែលធ្លាប់ជួបប្រទះលើម្ទេសនិងប៉េងប៉ោះដាំនៅរដូវភ្លៀង៖

 

កសិករប្រមូលផលប៉េងប៉ោះ។ រូបថត៖ រតនា

ជំងឺមួយចំនួនច្រើនជួបប្រទះលើម្ទេសនិងប៉េងប៉ោះ៖ ជំងឺរលួយអាស្រ័យផ្សិត Colleto trichum phomoides បង្កឡើង។ ជំងឺកើតរួចបំផ្លាញនៅក្នុងលក្ខណៈអាកាសធាតុក្តៅ (ពី ២៥-៣០ អង្សា) កម្រិតត្រជាក់ខ្ពស់ ភ្លៀងច្រើនឬស្រោចទឹកច្រើន។ ពន្លកផ្សិតនៅជាប់តាមដំណាំដែលកើតជំងឺ ឬគ្រាប់ពូជ​ឆ្លងរាលដាលតាមទឹក ខ្យល់ សត្វល្អិត ឧបករណ៍កាត់រំលស់មែក។ល។

ជំងឺបង្កអន្តរាយសព្វលើដំណាំដូចជា៖ ដើម ស្លឹក ផ្លែនិងគ្រាប់។ ចំពោះស្លឹក៖ ស្នាមជំងឺមានសណ្ឋានមូល​ពណ៌ត្នោតជាំនៅជុំវិញមានថ្នេ ពណ៌ត្នោតផ្លើត។ នៅលើដើម៖ ជំងឺមានសណ្ឋានដូចរាងចតុកោណកែងស្មើ។ នៅលើផ្លែ៖ ពេលជំងឺទើបកើតមានសណ្ឋានមូលតូច ផតចូល។ ក្រោយមកស្នាមជំងឺរីកធំឡើងមានសណ្ឋានមូល។ បណ្តាស្នាមជំងឺអាចភ្ជាប់ជាមួយគ្នា ធ្វើឲ្យផ្លែរលួយ សម្បកស្ងួតមានពណ៌លឿងស។

ក្រៅពីនោះ ជំងឺអាចបំផ្លាញលើត្រួយខ្ចី បណ្ដាលឲ្យស្អុយត្រួយ ហើយត្រួយដែលខូច មានពណ៌ត្នោតខ្មៅ ពេលជំងឺធ្ងន់ធ្ងរបណ្ដាលឲ្យងាប់ដើមឬក្រញង់ លូតលាស់យឺត។ នៅលើដើមដែលជ្រាបជំងឺមិនសូវមានផ្លែ គុណភាពអន់។

បង្ការជំងឺ៖ អនាម័យចម្ការឲ្យហ្មត់ចត់។ វិនិច្ឆ័យគ្រាប់ពូជដោយទឹកក្តៅ (ទឹកពុះ ២ ចំណែក ទឹកត្រជាក់ ០៣ ចំណែក) ក្នុងរយៈពេល ០២ ម៉ោង។ ដាំជាមួយកម្រិតសមស្រប។ ដាំឆ្លាស់ជាមួយដំណាំផ្សេង។ ជ្រើសពូជស្អាត គ្មានជំងឺ ។ ជៀសវាងការស្រោចទឹកច្រើននៅពេលយប់។ ប្រើជីឲ្យល្មមរវាងជីដាម ជីឡឹង កាលី។ ក្រៅពីនោះ គប្បីបំពេញបន្ថែមចំនួនជីដើម្បីបង្កើនថាមពលឲ្យដំណាំ។

ពេលជំងឺទើបកើតឡើង ក្តិចស្លឹក ផ្លែឬដកដើមដែលជ្រាបជំងឺចោលដើម្បីជៀសវាងកុំឲ្យជំងឺរាលដាល។ ប្រើថ្នាំ Vacin+Nano តាមអត្រា ១:១ (បរិមាណតាមការណែនាំ) បាញ់ឲ្យជោកដើម​ មែក ស្លឹក ផ្លែ។ គប្បីបាញ់ពី ០២-០៣ ដងបន្តបន្ទាប់ឬគម្លាតពេលពីគ្នា ០៥ ថ្ងៃ ដើម្បីទុកឲ្យមានប្រសិទ្ធភាពខ្ពស់ជាង៕                            

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.