11/05/2021 08:42
ទម្រង់ដាំដំណាំស្រោចស្រព្វដោយចំពួយទឹក។ រូបថត៖ ត្រឿងង្វៀង
ទន្ទឹមនឹងនោះ ការផ្លាស់ប្ដូររចនាសម្ព័ន្ធកសិកម្មក៏បានយកចិត្តទុកដាក់។ ក្នុងរយៈពេល ០៤ ខែដើមឆ្នាំ ២០២១ លើភូមិសាស្រ្តខេត្តបានបន្តផ្លាស់ប្តូរយ៉ាងសកម្ម។ គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ កសិករក្នុងខេត្តបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំដំណាំ ដាំស្មៅ និងដាំឈើហូបផ្លែបាន ៣៣៧ ហិកតា។ ក្នុងនោះ បង្វែរមកដាំពោត ដំណាំស្បៀង និងដាំស្មៅ ៣០៨ ហិកតា ដាំដូង និងឈើហូបផ្លែថ្មី ២៨,៧ ហិកតា។ កែប្រែចម្ការឈើហូបផ្លែ ២៨,២ ហិកតា ប្រមូលផ្តុំច្រើននៅបណ្ដាស្រុក៖ កូវកែ ចូវថាញ់ និងកាងឡុង។
អាស្រ័យកំពុងស្ថិតក្នុងឱកាសផ្លាស់ប្តូររដូវ ស្ថាប័នជំនាញប្រកាសព្រមានកសិករគប្បីតាម ដានស្ថានភាពអាកាសធាតុ ម្ចាស់ការបណ្តាវិធានការទប់ទល់ជាមួយគ្រោះធម្មជាតិ ពិសេស គឺរដូវភ្លៀងបង្កឲ្យជន់លិច ជះឥទ្ធិពលដល់ដំណាំមួយចំនួន។ ទន្ទឹមនឹងនោះ ស្នើបណ្តាមូលដ្ឋានជំរុញរហ័សល្បឿនអនុវត្តផែនការធារាសាស្រ្តវាលស្រែ។ ប្រមូលផ្តុំកែប្រែដីចម្ការ ដីផ្នោរ ដីទួលមិនសូវមានផលចលនាកសិករផ្លាស់ប្តូរការផលិត វប្បកម្មឆ្លាស់រដូវដំណាំលើផ្ទៃដីផលិតស្រូវសមស្របតាមលក្ខណៈតំបន់នីមួយៗ តាមកាលបរិច្ឆេទ៕
ប្រែសម្រួល៖ តឹងង៉ុក
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។