• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឧបត្ថម្ភអនុវត្តទម្រង់ក្នុងការផលិត៖ កុំទុកឲ្យកសិករបាត់ក្ដីជំនឿ

08/04/2022 08:34

បច្ចុប្បន្ន មានទម្រង់ជាច្រើនក្រោយពេលបានផ្នែកកសិកម្មផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេសឲ្យមាមីងកសិករអនុវត្តទៅក្នុងការផលិតបានរីកចម្រើន ពង្រីកទូលាយ និងជួយឲ្យមាមីងកសិករបានប្រសព្វជាមួយការជឿនលឿនថ្មីអំពី បច្ចេកទេសក្នុងការដាំដុះ ចិញ្ចឹមសត្វរួមជាមួយបណ្ដានីតិវិធីវប្បកម្មវិទ្យាសាស្រ្ត។ល។ ថ្វីត្បិតដូច្នោះក្ដីតាមការកត់សម្គាល់របស់យើងខ្ញុំ បន្ទាប់ពីបញ្ចប់ដំណាក់កាលនៃទម្រង់អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសមួយចំនួនជូនមាមីងកសិករ មិនទាន់បង្កបានការព្រមព្រៀងខ្ពស់ពីសំណាក់កសិករ (អ្នកចូលរួមទម្រង់) បង្កឲ្យអន្តរាយច្រើន និងបាត់ក្ដីជំនឿរបស់មាមីងកសិករពេលចូលរួមទម្រង់។

នៅខែមិថុនាឆ្នាំ ២០២០ គ្រួសារពូ ឡេវ៉ាំងតិច នៅភូមិកៃយ៉ា ឃុំហ៊ីបម៉ីដុង ស្រុកកូវង៉ាង បានមជ្ឈមណ្ឌលជំរុញកសិកម្មខេត្តត្រាវិញផ្សព្វផ្សាយ (ប្រភពថវិកាគម្រោងការជំរុញកសិកម្មមជ្ឈិម) ទម្រង់បង្គាជើងសវប្បកម្ម ០២ ដំណាក់កាលអនុវត្តបច្ចេកវិទ្យា ៤.០ ក្នុងផ្ទៃស្រះ ០,៣ ហិកតា (ពេលវេលាចាប់ពីខែមិថុនា ដល់ខែតុលាឆ្នាំ ២០២០)។ លទ្ធផល អំពីប្រសិទ្ធភាពសេដ្ឋកិច្ចរបស់ទម្រង់សុទ្ធសឹងសម្រេចលទ្ធផលខ្ពស់។

តាមការស្វែងយល់របស់យើងខ្ញុំ ក្នុងដំណាក់កាលអនុវត្តទម្រង់ គ្រួសារពូឡេវ៉ាំងតិចបានបដិភាគទុនជាមួយគម្រោងការសម្រាប់ទិញម៉ាស៊ីនវាស់ស្វ័យប្រវត្តមួយគ្រឿងសម្រាប់តាមដានសន្ទស្សន៍លេខបរិស្ថានទឹកបម្រើឲ្យការចិញ្ចឹមបង្កង។ ម៉ាស៊ីននោះតម្លៃ ២០០ លានដុង (គ្រួសារបដិភាគ ៥០%) ក្រោយពេលបញ្ចប់ទម្រង់ ម៉ាស៊ីននោះនឹងបានប្រគល់ឲ្យគ្រួសារប្រើប្រាស់ក្នុងការចិញ្ចឹមបង្កង។

ចម្ការក្រូចពោធិ៍សាត់គ្មានគ្រាប់របស់គ្រួសារបងង្វៀងវ៉ាំងខា។ រូបថត៖ ហ៊ឺវហ្វេ

តាមការលាតត្រដាងរបស់ពូឡេវ៉ាំងតិច ក្នុងដំណាក់កាលប្រើប្រាស់ម៉ាស៊ីននោះបានប្រមាណតែ ០២ ខែគឺខូចជាបន្តបន្ទាប់។ ទោះជាបានអ្នកផ្គត់ផ្គង់សហការជាមួយគម្រោងការវិនិយោគទម្រង់ ចុះកិច្ចសន្យាជាមួយគ្រួសារថានឹងជួសជុល និងធានាធ្វើសកម្មភាព ២៤/២៤ ម៉ោង។ល។ ប៉ុន្តែបានតែជិត ០២ ឆ្នាំ ម៉ាស៊ីននោះខូច គ្រួសារបាត់ទុន ១០០ លានដុង។ ក្នុងខណៈនោះ ទំនាក់ទំនងជាមួយអង្គភាព ផ្គត់ផ្គង់ម៉ាស៊ីន (សហការជាមួយគម្រោងការក្នុងការអនុវត្តន៍ទម្រង់) មិនបាន។

មិនត្រឹមតែធ្វើឲ្យបាត់ការជំនឿរបស់មាមីងកសិករអំពីឧបករណ៍ម៉ាស៊ីនវិនិយោគខ្វះគុណភាពក្នុងការអនុវត្តន៍ទម្រង់ កសិករនៅទាំងជួបបញ្ហាពិបាកដោះស្រាយចំពោះកសិករ ០២ រូប នៅភូមិរ៉ាច់ង៉ែ ឃុំថុងហ្វា ស្រុកកូវកែចូលរួមអនុវត្តទម្រង់ដាំក្រូចពោធិ៍សាត់គ្មានគ្រាប់គុណភាពខ្ពស់ (ស្ថិតក្នុងគម្រោងការ “ផ្ទេរជូនបច្ចេកទេសជឿនលឿន និងកសាងទម្រង់ពង្រីកពូជ និងដាំក្រូចគ្មានគ្រាប់គុណភាពខ្ពស់” បានផ្សព្វផ្សាយនៅស្រុកចូវថាញ់ និងកូវកែ មជ្ឈមណ្ឌលជំរុញកសិកម្មត្រាវិញតាមដានគ្រប់គ្រងគម្រោងការ)។

តាមប្រសាសន៍របស់កសិករ ង្វៀងវ៉ាំងខា នៅភូមិរ៉ាច់ង៉ែ ឃុំថុងហ្វា ស្រុកកូវកែ៖ នៅដើម ខែមីនាឆ្នាំ ២០២២ ចម្ការក្រូចពោធិ៍សាត់គ្មាន គ្រាប់ ០,៦ ហិកតារបស់គ្រួសារមានអាយុ ០៣ ឆ្នាំ (គម្រោងការ វិនិយោគក្នុងរយៈកាល ០២ ឆ្នាំ ២០១៩-២០២០)។ នេះជាឆ្នាំប្រមូលផល ដំបូង ប៉ុន្តែតាមនីតិវិធីផ្ទេរ ជូនក្នុងគម្រោងការ បរិមាណផលជាប់ផ្លែរបស់ក្រូចពោធិ៍សាត់គ្មានគ្រាប់សម្រេចទាប (ប្រមាណ ១០%) បើប្រៀបជាមួយចម្ការក្រូចពោធិ៍ដែលដាំធម្មតានៅមូលដ្ឋាន (ទិន្នផលក្រូចពោធិ៍សាត់គ្មានគ្រាប់ ១,២ តោន/០,៦ ហិកតា)។ អំពីតម្លៃតាមកិច្ចសន្យាក្នុងគម្រោងការ ២០.០០០ ដុងក្នុងមួយគីឡូ ក្រាម ហើយមានឈ្មួញមកប្រមូលទិញ។ ដល់ ពេលប្រមូលផល គ្រួសារលក់ក្រូចមិនបាន គ្រួសារត្រូវលក់ដូចក្រូចធម្មតា ជាមួយតម្លៃ ៨.០០០ ដុងក្នុងមួយគីឡូក្រាម។

បងស្រីង្វៀងធីធ្វី ប្រពន្ធបង ង្វៀងវ៉ាំងខា សំណេះសំណាលដោយតប់ប្រមល់ថា៖ គ្រួសារបានធ្វើការទំនាក់ទំនងជាច្រើនដងដើម្បីពឹងឧបត្ថម្ភបច្ចេកទេសវិនិច្ឆ័យក្រូចឲ្យជាប់ផ្លែ ប៉ុន្តែគ្មានឃើញឆ្លើយតបមក ហើយការណែនាំក៏គ្មានប្រសិទ្ធភាព។ ទោះបីគម្រោងការវិនិយោគ ១០០% កូនពូជ និងជី ០២ ឆ្នាំដំបូង ប៉ុន្តែនៅតែមិនគ្រប់បណ្ដាខ្ទង់ដែលគ្រួសាររក្សាសម្រាប់ចម្ការក្រូច។ គិតមកទល់ពេលនេះ គ្រួសារបានវិនិយោគទុនចូលក្នុងទម្រង់ជាង ៨០ លានដុងសម្រាប់ចំណាយក្នុងការថែទាំ ទិញជីដាក់ឲ្យក្រូច ប៉ុន្តែប្រមូលផលមិនបាន ១០ លានដុងផង។ ខណៈនោះ ចំពោះបណ្ដាចម្ការក្រូចធម្មតាមានអាយុ និងទំហំផ្ទៃដូចគ្នា (អាយុកាល ០៣ ឆ្នាំ) ផ្ដល់ទិន្នផលជាង ១០ តោន។ ក្នុងផ្ទៃចម្ការក្រូចគ្មានគ្រាប់ ០,៦ ហិកតា កន្លងហើយ អាស្រ័យដោយគ្មានលទ្ធផល គ្រួសារកាប់ចោល ០,២ ហិកតា នៅ ០,៤ ហិកតានឹងបម្រុងបំផ្លាញចោលឲ្យអស់ដើម្បីកែប្រែដាំក្រូចធម្មតាឡើងវិញ។ ប្រសិនបើច្បាមតាមចម្ការក្រូចដាំក្នុងគម្រោងការ គ្រួសារមិនអាចបន្តបានទៀត។ សង្ឃឹមថាផ្នែកគ្រប់គ្រងពេលផ្សព្វផ្សាយទម្រង់គប្បីមានគោលនយោបាយឧបត្ថម្ភឲ្យមាមីងកសិករ និងដោះស្រាយបណ្ដាបញ្ហាលំបាកពេលទម្រង់គ្មានប្រសិទ្ធភាព៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.