• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

អនុវត្តសម្រេចកម្រិតផែនការធ្វើអាជីវកម្ម សេវាកម្មអតិថិជនតាមរយៈការកែប្រែទម្រង់រដ្ឋបាល

20/07/2021 07:56

ដោយកំណត់បធានបទឆ្នាំ ២០២១ របស់សម្ព័ន្ធអគ្គិសនីជាតិ “ផ្លាស់ប្ដូរលេខក្នុងសម្ព័ន្ធអគ្គិសនីប្រទេសវៀតណាម” ជាមួយគោលដៅធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព បន្តបន្ទាប់ ស្ថិរភាព មានគុណភាពឆ្លើយតបតម្រូវការពង្រីកសេដ្ឋកិច្ច-សង្គមនោះ អគ្គិសនីកាងឡុងបានអនុវត្តមានប្រសិទ្ធភាពសមិទ្ធផលបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ក្នុងសកម្មភាពផលិត ធ្វើអាជីវកម្ម សំដៅមិនបង្អង់លើកកម្ពស់ប្រសិទ្ធភាពផលិតធ្វើអាជីវកម្ម និងទិន្នផលពលកម្ម។

ការងារកែប្រែសំណុំបែបបទរដ្ឋបាលក្នុងការប្រាស្រ័យទំនាក់ទំនងអតិថិជនបន្តបានជំរុញមាំ បំផុតគឺបង្រួញពេលវេលាដោះស្រាយការផ្គត់ផ្គង់អគ្គិសនីថ្មីជូនដល់អតិថិជន។ ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២១ អគ្គិសនីកាងឡុងបានផ្គត់ផ្គង់អគ្គិសនីសម្រាប់ប្រជុំជីវភាពជូនអតិថិជន ១៨ នាក់នៅតំបន់ទីប្រជុំជនផ្គត់ផ្គង់អគ្គិសនីសម្រាប់ប្រជុំជីវភាពជូនអតិថិជន ៦៨៩ នាក់នៅតំបន់ជនបទ និងផ្គត់ផ្គង់អគ្គិសនីសម្រាប់ប្រើក្នុងគោលដៅផ្សេងជូនអតិថិជន ០៧ នាក់ទៀត។ សន្ទស្សន៍លេខបានប្រសព្វជាមួយអគ្គិសនីបន្តបានកែលម្អ។ ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២១ អគ្គិសនីកាងឡុងបានដោះស្រាយផ្គត់ផ្គង់អគ្គិសនីជូនអតិថិជន ០៧ នាក់ទិញអគ្គិសនីពីបណ្ដាញអគ្គិសនីកម្រិតថាមពលមធ្យម ជាមួយពេលវេលាដោះស្រាយគិតជាមធ្យមចំពោះសំណង់នីមួយៗប្រមាណ ២,៧១ ថ្ងៃ ទាបជាង ១,០៣ ថ្ងៃប្រៀបជាមួយពេលវេលាដែលអគ្គក្រុមហ៊ុនប្រគល់ឲ្យ (ក្នុងមួយសំណង់ ២,៤ ថ្ងៃ) ទាបជាង ៤,២៩ ថ្ងៃ (ក្នុងមួយសំណង់) បើប្រៀបជាមួយការកំណត់របស់សម្ព័ន្ធអគ្គិសនីជាតិ។

ការប្រាស្រ័យទំនាក់ទំនងផ្គត់ផ្គង់អគ្គិសនីថ្មីជូនដល់អតិថិជន។ រូបថត៖ ក្វឹកត្វឹង

អនុវត្តតាមកិច្ចចង្អុលការរបស់ក្រុមហ៊ុនអគ្គិសនីត្រាវិញស្ដីពីការអនុវត្តអេឡិចត្រុងក្នុងបណ្ដាសេវាអគ្គិសនី អគ្គិសនីកាងឡុងយកចិត្តទុកដាក់បំផុតចំពោះការងារកែប្រែសំណុំបែបបទរដ្ឋបាល ធ្វើឲ្យសាមញ្ញបណ្ដាសំណុំបែបបទក្នុងវិស័យធ្វើអាជីវកម្ម និងសេវាកម្ម អតិថិជន ជួយឲ្យអតិថិជនងាយស្រួលពេលប្រសព្វជាមួយសេវាអគ្គិសនីតាមគោលលំនាំងាយ ០៣ យ៉ាង “ងាយប្រសព្វ ងាយចូលរួម ងាយពិនិត្យអង្កេត” និងអនុវត្តតាមរចនាច្បាប់ ច្រកតែមួយ” ។ ទន្ទឹមនឹងនោះ អនុវត្តបណ្ដាសេវា៖ ផ្គត់ផ្គង់អគ្គិសនីបន្តផ្ទាល់ (កម្រិត ៤) ដើម្បីអតិថិជន និងប្រជាជនគ្រាន់តែភ្ជាប់ប្រព័ន្ធអិនធើណែតដើម្បីប្រាស្រ័យទាក់ទងដោយមិនចាំបាច់ទៅដល់ទីស្នាក់ការអគ្គិសនី។ សំណុំលិខិតប្រាស្រ័យទំនាក់ទំនងបានបង្កើតដោយអេឡិចត្រូនិច ធានាសម្ងាត់ក្នុងការងារប្រាស្រ័យទំនាក់ទំនងតាមបរិស្ថានអេឡិចត្រូនិច ជួយឲ្យអតិថិជនងាយស្រួលក្នុងការតាមដានព័ត៌មាន ពិនិត្យអង្កេតបណ្ដាការព្រមព្រៀងក្នុងការផ្គត់ផ្គង់សេវារវាងអតិថិជន និងអគ្គិសនី ទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខជួយកាត់បន្ថយប្រាក់ចំណាយ និងពេលវេលា ដល់អតិថិជនផង និងផ្នែកអគ្គិសនីផង។ នេះជាការកំណត់ទិសដៅរបស់សម្ព័ន្ធអគ្គិសនីក្នុងសកម្មភាពធ្វើអាជីវកម្ម និងសេវាអតិថិជនតាមរយៈការអនុវត្តសមិទ្ធផលបដិវត្តន៍ឧស្សាហកម្មលើកទី ៤ រួមមាន៖ បច្ចេកវិទ្យាព័ត៌មាន វិក្កយបណ្ណអេឡិចត្រូនិច ទូទាត់អេឡិចត្រូនិច។ល។ សកម្មអនុវត្តគោលការណ៍របស់រដ្ឋាភិបាលស្ដីពីការជំរុញមាំកសាងខឿនសេដ្ឋកិច្ចលេខ និងទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ។

ឆ្លងតាមរយៈការជំរុញមាំការកែប្រែទម្រង់រដ្ឋបាល អនុវត្តអេឡិចត្រូនិចបណ្ដាសេវាអគ្គិសនីក្នុងការងារ សេវាអតិថិជន ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២១ អគ្គិសនីកាងឡុងអនុវត្តសម្រេច ៦៦,៧% (៤/៦ កម្រិតផែនការ) ការងារធ្វើអាជីវកម្ម សេវាកម្មអតិថិជនដូចជា៖ អត្រាអតិថិជនប្រាស្រ័យទំនាក់ទំនង ១២ សេវាផ្គត់ផ្គង់អគ្គិសនីតាមរយៈមជ្ឈមណ្ឌលថែទាំអតិជន EVN SPC និងបណ្ដាមជ្ឈមណ្ឌល ទ្វារសេវាសាធារណៈអនុវត្តសម្រេច ១០០% សម្រេចលើសកម្រិតផែនការ ៥%។ អត្រាអតិថិជនប្រើសេវាផ្គត់ផ្គង់អគ្គិសនីបន្តផ្ទាល់កម្រិត ៤ អនុវត្តសម្រេច ១០០%  សម្រេចខ្ពស់ជាង ៥% ប្រៀបជាមួយនឹងផែនការ។ ប្រើអេឡិចត្រូនិចទាំងស្រុងក្នុងដំណាក់កាលផ្គត់ផ្គង់សេវាអគ្គិសនី អនុវត្តសម្រេច ១០០% ខ្ពស់ជាង ៥% ប្រៀបជាមួយផែនការ។ ផ្សព្វផ្សាយការទំនាក់ទំនងតាមរយៈទ្វារសេវាជាតិ សម្រេច ៤៦,២២% ខ្ពស់ជាង ៦,២២% ប្រៀបជាមួយផែនការដែលអគ្គក្រុមហ៊ុនអគ្គិសនីប្រគល់ឲ្យ (ជាង ៤០%)។

លោកង្វៀងម៉ាញ់ហ៊ុង នាយកអគ្គិសនីកាងឡុងបានឲ្យដឹងថា៖ អនុវត្តកិច្ចចង្អុលការរបស់ក្រុមហ៊ុនអគ្គិសនីត្រាវិញ នៅពេលខាងមុខ អគ្គិសនីកាងឡុងនឹងបន្តជំរុញមាំការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការងារគ្រប់គ្រងអាជីវកម្មក៏ដូចជាបណ្ដាសកម្មភាពផលិត ធ្វើអាជីវកម្ម ឈានដល់សម្រេចគោលដៅធ្វើអាជីវកម្មលេខ តាមកិច្ចចង្អុលការរបស់សម្ព័ន្ធអគ្គិសនីវៀតណាម៕             

ក្វឹកត្វឹង-ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.