• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

អ្នកចម្ការង្វៀងវ៉ាំងក្វឹកផុង៖ នាំយកពូជក្រូចឆ្មារថ្មីមកតំបន់ដីតឹងគ្វី

08/06/2021 09:18

ក្នុងបណ្តាឆ្នាំកន្លង ចលនាដាំក្រូចឆ្មាររីកចម្រើនបង្គួរនៅតំបន់ដីតឹងគ្វី ឃុំអាងភូតឹងនិយាយដោយឡែក នៅលើភូមិសាស្ត្រស្រុកកូវកែនិយាយរួម ហើយនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ជូនអ្នកចម្ការនៅទីនេះ ។ ទន្ទឹមនឹងនោះ បណ្តាពូជក្រូចឆ្មារបានដាំច្រើននៅទីនេះ ដូចជាក្រូចឆ្មារគ្មានគ្រាប់ ក្រូចឆ្មារផ្លែមូល ក្រូចឆ្មារផ្កាស្វាយ។ល។ បច្ចុប្បន្នដើមក្រូចឆ្មារទាំងនោះត្រូវចាស់រិល និងកើតជំងឺលឿងស្លឹក ស្អុយគល់។ ឆ្នាំ ២០២០ អ្នកចម្ការង្វៀងវ៉ាំងក្វឹកផុង នៅភូមិ តឹងគ្វី ទី ២ បាននាំយកពូជក្រូចឆ្មារចង្កោមផ្កាស្វាយមកដាំ រួចពង្រីកទូលាយ ទទួលបានទិន្នផល និងលក់បានតម្លៃខ្ពស់ជាងពី ០៣ - ០៤ ដង បើប្រៀបនឹងពូជក្រូចឆ្មារដែលមាននៅមូលដ្ឋាន។

         អ្នកចម្ការង្វៀងវ៉ាំងក្វឹកផុង ចែករំលែកថា៖ ខ្ញុំច្រើនទៅរកប្រមូលទិញផ្លែឈើនៅក្នុង​ និងក្រៅស្រុកកូវកែ ហើយឃើញក្រូចឆ្មារជាផ្លែឈើនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ ងាយដាំ និងឆាប់បានប្រមូលផល ជាពិសេសសមស្របជាមួយនឹងតំបន់ដីថ្មី។ ក្នុងលើកទៅលក់ផ្លែឈើនៅខេត្តមិញភឿក ខ្ញុំឃើញពូជក្រូចឆ្មារចង្កោមផ្កាស្វាយ (ពូជថ្មី) បានអ្នកចម្ការនៅទីនេះដាំផ្តល់ទិន្នផលខ្ពស់ ហើយទីផ្សារក៏ចូលចិត្ត ដូចជានៅបណ្តាភូមិភាគកណ្តាល និងដុងណាមបូ។ ក្រោយពេលដាំដកពិសោធន៍ លើផ្ទែដី ០,២ ហិកតា (ប្រមាណ ២០០ ដើម) កាលពីឆ្នាំ ២០១៩ និង ២០២០ បច្ចុប្បន្ន ក្រូចមានអាយុជាង ១ ឆ្នាំហើយផ្តល់ទិន្នផលមធ្យមពី ៤៥ - ៥០ គីឡូក្រាមក្នុងមួយដើម។

កសិករថែទាំក្រូចឆ្មារ។ រូបថត៖ ហ៊ឺវហ្វេ

        បណ្តាពូជក្រូចឆ្មារធម្មតាតម្លៃមធ្យមពី ៤.០០០-៥.០០០ ដុងក្នុងមួយគីឡូក្រាម (រដូវ ប្រាំង) ពី ២២.០០០-២៥.០០០ ដុងក្នុងមួយគីឡូក្រាម (រដូវផ្ទុយ) ប៉ុន្តែតម្លៃក្រូចឆ្មារចង្កោមផ្កាស្វាយ តែងមានតម្លៃពី ១០.០០០ -៣០.០០០ ដុងក្នុងមួយគីឡូក្រាម។ ពូជក្រូចឆ្មារនេះ អាស្រ័យដោយបានបង្កាត់ពូជពី F១ ម៉្លោះហើយលូតលាស់ល្អ និងស្ថិរភាពនៃលក្ខណៈពូជក្រូចឆ្មារចង្កោមផ្កាស្វាយ (ក្រអូប សាច់ស) ទន្ទឹមនឹងនោះ​ផ្លែធំ ផ្តល់ទិន្នផលខ្ពស់ ជាងពូជក្រូចឆ្មារដែលធ្លាប់មានពីមុននោះ។

        អាស្រ័យដោយទីផ្សារកំពុងមានតម្រូវការពូជក្រូចឆ្មារចង្កោមផ្កាស្វាយច្រើន ទន្ទឹមនឹងប្រមូលផលផ្លែ ពូក្វឹកផុងនៅទាំងបំបៅមែកលក់ឲ្យអ្នកចម្ការនៅក្នុង និងក្រៅស្រុកកូវកែទៀតផង។ ពូក្វឹកផុងឲ្យដឹងថា៖​ ចំពោះក្រូចមានអាយុក្រោម ២ ឆ្នាំ​ក្នុងមួយកុងផ្ដល់ទិន្នផលពី ៤-៤,៥ តោន ( ១០០ ដើម) ពេលក្រូចមានអាយុពី ២ ឆ្នាំឡើងទៅផ្តល់ទិន្នផលលំនឹងពី ៧-៨ តោន។ អាស្រ័យក្រូច ឆ្មារចង្កោមផ្កាស្វាយផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់  មានអ្នកចម្ការជាច្រើនមកដាក់ពាក្យទិញមែក។ ក្នុងរយៈកាល ៥ ខែដើមឆ្នាំ ២០២១ គាត់ផ្គត់ផ្គង់ជូនអ្នកចម្ការដទៃជាង ៥.០០០ មែក។ ផ្តើមពីលទ្ធផលនៃការដាំក្រូចឆ្មារចង្កោមផ្កាស្វាយ គ្រួសារពូក្វឹកផុងបន្តពង្រីកទូលាយផ្ទៃដីដាំបានជាង ១ ហិកតា តាមការគ្រោងទុកដល់ចុងឆ្នាំ ២០២១ គ្រួសារគាត់នឹងផ្គត់ផ្គង់ពូជក្រូចជូនអ្នកចម្ការប្រមាណ ២០.០០០​ មែក ដោយលក់ជាមួយតម្លៃ ១៨.០០០ ដុងក្នុងមួយមែក (តម្លៃពូជក្រូចឆ្មារចង្កោមផ្កាស្វាយ នៅខេត្តបិញភឿកតម្លៃ ២៥.០០០ ដុងក្នុងមួយមែក)៕           

ប្រែសម្រួល៖​ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.