• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

អ្នកចិញ្ចឹមជ្រូករីករាយនាឱកាសចុងឆ្នាំ

17/01/2025 08:39

តាមការកត់សម្គាល់របស់យើងខ្ញុំ គិតតាំងពីដើមខែកមរា ឆ្នាំ ២០២៥ មកទល់ពេលនេះ តម្លៃជ្រូកសាច់លំនឹងនៅកម្រិតខ្ពស់។ អ្នកចិញ្ចឹមជ្រូកមានក្តីរីករាយចំពោះតម្លៃជ្រូកសាច់ដូចសព្វថ្ងៃ។ ជាពិសេស ស្ថានភាព រោគជំងឺ និងបណ្តាជំងឺអាចមាននិន្នាការកើតឡើងបណ្តាលឲ្យបង់ខាតច្រើន ដូចជាជំងឺជ្រូកអាហ្រិក ជំងឺជ្រូកត្រចៀកខៀវ រលាកបបូរមាត់រង្គោះក្រចក គ្រុនបក្សី។ល។ ត្រួតពិនិត្យបានល្អ គ្មានកើតឡើងក្នុងប៉ុន្មានខែកន្លងមកនេះ អ្នកចិញ្ចឹមជ្រូកបានអនុវត្តល្អ ការបង្ការ ទប់ស្កាត់មេរោគជំងឺ។

        សមមិត្ត ង៉ូឌឹកថាញ់ នាយកសាខានាយកដ្ឋានចិញ្ចឹមសត្វ និងបសុពេទ្យខេត្ត (មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទត្រាវិញ) បានឲ្យដឹងថា៖ ស្ថានភាពរោគជំងឺលើហ្វូងសត្វចិញ្ចឹមក្នុងឆ្នាំ ២០២៤ ត្រួតពិនិត្យបានល្អ គ្មានកើតឡើងសំបុកមេរោគទំលំទូលាយ។ ជាពិសេសតម្លៃសាច់សត្វចិញ្ចឹមមួយចំនួនដូចជាជ្រូក សត្វបក្សីតម្លៃលំនឹងនៅកម្រិតខ្ពស់ អ្នកចិញ្ចឹម មានចំណេញ។ ផ្តើមពីនោះ ការងារថែទាំ ការពារហ្វូងសត្វចិញ្ចឹមបានប្រជាជនយកចិត្តទុកដាក់ជាង។ ក្នុងនោះ ការងារផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការ ទប់ស្កាត់ជំងឺគ្រោះថ្នាក់មួយចំនួនលើសត្វចិញ្ចឹមបានប្រជាជនអនុវត្តល្អ។

ប្រជាជនចិញ្ចឹមជ្រូកមេកំពុងនាំមកប្រសិទ្ធភាពខ្ពស់។ រូបថត៖ ហ៊ឺវហ្វេ

        ក្នុងឆ្នាំ ២០២៤ ស្ថានភាពពង្រីកហ្វូងសត្វចិញ្ចឹមក្នុងខេត្តបានរក្សាលំនឹង។ ដោយឡែកជ្រូក និងបក្សីមានការកើនឡើងច្រើន។ សរុបហ្វូងជ្រូក ១៩៥.០០០ ក្បាល កើន ១,៧២% ប្រៀបនឹងផែនការ (កើន ៥១.៥៧០ ក្បាល)។ ហ្វូងបក្សី ៦,៥៧ លានក្បាល កើន ១,០៨% ប្រៀបនឹងផែនការ (កើន ១,២៥ លានក្បាល)។ អំពីទ្រង់ទ្រាយចិញ្ចឹម ទូទាំងខេត្តមានកសិដ្ឋានចិញ្ចឹមបសុសត្វ ពាហនសត្វ ៧៦២ កន្លែង។ មានមូលដ្ឋានចិញ្ចឹមបសុសត្វ ពាហនសត្វ ០៥ កន្លែងបានផ្តល់លិខិតទទួលស្គាល់ចិញ្ចឹមតាមសម្បទា VietGAP។ មាន  មូលដ្ឋានចិញ្ចឹមបសុសត្វ ពាហនសត្វ ២៦ កន្លែង(មូលដ្ឋានចិញ្ចឹមជ្រូក ០៨ កន្លែង និង  មូលដ្ឋានចិញ្ចឹមមាន់សាច់ ១៨ កន្លែង)ចូលរួមចងសម្ព័ន្ធជាមួយក្រុមហ៊ុនភាគហ៊ុនចិញ្ចឹម CP វៀតណាម ក្រុមហ៊ុនGreenfeed និងក្រុមហ៊ុនVietlightអត្រាចាក់វ៉ាក់សាំងបង្ការជំងឺដូចជាគ្រុនបក្សីបាន ៣,១២ លានម្ជុល (សម្រេច ៩៨,៧% ផែនការ) ជំងឺរលាកបបូរមាត់រង្គោះក្រចក ២១២.៤០០ ក្បាល (សម្រេច ៥៣,៤៩% ផែនការ) ជំងឺដុំពកស្បែក ១០១.៧៩០ ក្បាល (សម្រេច ៥៣,២៦% ផែនការ) ជំងឺជ្រូកអាហ្រិ្វក ២១.៨០០ ក្បាល (សម្រេច ១៤,៨៩% ផែនការ)។

        តម្លៃជ្រូកសាច់ក្នុងខែធ្នូ ឆ្នាំ ២០២៤ ពី ៦,១-៦,២ លានដុង/១០០ គីឡូក្រាម។ទោះជាដូច្នោះក្តី គិតតាំងពីដើមខែមករា ឆ្នាំ ២០២៥ តម្លៃជ្រូកសាច់កើនឡើងខ្ពស់ លំនឹងនៅកម្រិតពី ៦,៥-៦,៧ លានដុង/១០០ គីឡូក្រាម។ រួមជាមួយនោះ តម្លៃជ្រូកពូជក៏កើនពី ៥០០.០០០-៧០០.០០០ ដុងក្នុងមួយក្បាល។ បច្ចុប្បន្ននេះ ជ្រូកពូជបានអ្នកចិញ្ចឹមលក់ជាមួយតម្លៃពី ១,៥-១,៧ លានដុងក្នុងមួយក្បាល (ទម្ងន់ប្រមាណពី ១០-១១ គីឡូក្រាមក្នុងមួយក្បាល)។

        បងត្រឹងវ៉ាំងហឿង នៅភូមិអូររូង ឃុំភឿកហ៊ឹង ស្រុកថ្កូវបានឲ្យដឹងថា៖ គ្រួសារចិញ្ចឹមភាគច្រើនជ្រូកសាច់ ក្នុងមួយលើកលក់ពី ២៥-៣០ ក្បាល (ប្រមាណ ០៣ តោន)។ បច្ចុប្បន្ននេះ តម្លៃជ្រូកសាច់ជាង ៦,៥ លានដុង/១០០ គីឡូក្រាម អ្នកចិញ្ចឹមចំណេញពី ១,៣-១,៥ លានដុង។ ក្រៅពីនោះ តម្លៃចំណីសត្វចិញ្ចឹមក្នុងរយៈពេលថ្មីៗនេះក៏លំនឹង កើនឡើងតែបន្តិចបន្តួច (ចំណីកើនឡើងពី ២០០-៣០០ ដុងក្នុងមួយគីឡូក្រាម យោងទៅតាមកម្រិតប្រូតិអិន)។

        បច្ចុប្បន្ននេះ ប្រជាជនជំរុញមាំការចិញ្ចឹមសារឡើងវិញ និងចិញ្ចឹមថ្មីចំពោះស្ថានភាពដែលជ្រូកសាច់កំពុងកើនឡើងខ្ពស់ ជាសញ្ញាគួរឲ្យរីករាយផង ប៉ុន្តែក៏ជាបញ្ហាអាចកើតឡើងហានិភ័យផងដែរ ប្រសិនបើអ្នកចិញ្ចឹម និងមូលដ្ឋានមិនគ្រប់គ្រងបានល្អការងារត្រួតពិនិត្យរោគជំងឺ គ្រប់គ្រងហ្វូងសត្វចិញ្ចឹម ដឹកជញ្ជូនសត្វចេញចូលតំបន់ចិញ្ចឹម កសិដ្ឋានចិញ្ចឹម។ល។

        តាមសមមិត្ត ង៉ូឌឹកថាញ់ ខេត្តនឹងបន្តអនុវត្តការងារកសាង កែតម្រូវផែនការចិញ្ចឹមឲ្យសមស្របជាមួយស្ថានភាព និងតម្រូវការទីផ្សារ។ បន្តផ្សព្វផ្សាយអនុវត្តផែនការលេខ ២៥/KH-UBND ចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តអនុវត្តយុទ្ធសាស្រ្តពង្រីកសត្វចិញ្ចឹម ដំណាក់កាល ២០២១-២០៣០ លើភូមិសាស្រ្តខេត្ត។ ទន្ទឹមនឹងនោះកសាង ផ្តល់សច្ចាប័ន “គម្រោងការពង្រីកចិញ្ចឹមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០”។

        ពង្រីកបណ្តាតំបន់ចិញ្ចឹមប្រមូលផ្តុំ ទ្រង់ទ្រាយធំចំពោះបណ្តាផលិតផលមានប្រៀបភ្ជាប់ជាមួយពង្រីកបច្ចេកវិទ្យាច្នៃផលិតផលសាច់សត្វ សុវត្ថិភាពគ្រឿងបរិភោគ ឆ្លើយតបតម្រូវការ ទីផ្សារ។ ចាត់តាំងឡើងវិញការចិញ្ចឹមតាមទិសដៅសហការចងសម្ព័ន្ធកន្សោមតម្លៃមុខទំនិញ អនុវត្តគ្រប់គ្រងមូលដ្ឋានចិញ្ចឹម។

        ពង្រីកការចិញ្ចឹមបសុសត្វ ពាហនសត្វតាមទិសដៅធានាសុវត្ថិភាពជីវសាស្រ្ត ត្រួតពិនិត្យ រោគជំងឺ អនាម័យបរិស្ថាន។ ត្រួតពិនិត្យគុណភាពកូនពូជ ត្រួតពិនិត្យ រោគជំងឺលើបសុសត្វ ពាហនសត្វឲ្យមានប្រសិទ្ធភាព មិនទុកឲ្យជ្រាបជំងឺឡើងវិញ៕

 តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.