• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

អំណរបុណ្យសែនដូនតា ក្នុងភាពកក់ក្តៅ ប្រិតសំចៃភ្ជាប់ជាមួយនឹងពង្រីកសេដ្ឋកិច្ចគ្រួសារ

21/09/2020 13:56

ស្ថិតក្នុងស្ថានភាពទូទាំងប្រទេស អនុវត្តព្រមៗគ្នាបណ្តាវិធីសាស្រ្ដបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ម៉្លោះហើយបុណ្យសែនដូនតាឆ្នាំ ២០២០ របស់ជនរួមជាតិខ្មែរនៅខេត្តត្រាវិញនិយាយរួម ជនរួមជាតិខ្មែរនៅឃុំហ្វាឡើយស្រុកចូវថាញ់និយាយដោយឡែក បានចាត់តាំងសាមញ្ញ មិនឧឡារិកដូចរាល់ឆ្នាំឡើយ ប៉ុន្តែពោរពេញដោយភាពកក់ក្តៅ ប្រិតសំចៃភ្ជាប់ជាមួយនិងការពង្រីកសេដ្ឋកិច្ចគ្រួសារ។

ឃុំហ្វាឡើយ ស្រុកចូវថាញ់ មានប្រជាជន ៣.៤៨៦ គ្រួសារ ក្នុងនោះជនជាតិខ្មែរស្រូបយកអត្រា ៧០%។ រដូវបុណ្យសែនដូនតា គឺជារដូវដែលកូនចៅជួបជុំរំលឹកនឹកគុណបុព្វការីជន ។ ទន្ទឹមនឹងការជូនទេយ្យវត្ថុដល់យាយតា ឪពុកម្តាយកំពុងធរមាននៅ និងចាត់តាំងពិធីរាប់បាតប្រគេនព្រះសង្ឃដើម្បីឧទ្ទិសភាគផលដល់ញាតិកានៅបរលោក កូនចៅជិតឆ្ងាយនៅទាំងមកជួបជុំញាតិមិត្តយ៉ាងសប្បាយរីករាយ។ ប៉ុន្តែរដូវដូនតាឆ្នាំនេះ គាប់ជួននិងដំណាក់កាលអាសន្នរោគកូវីដ-១៩ កើតមានយ៉ាងស្មុគស្មាញ ទើបប្រជាជនមួយចំនួននៅឃុំហ្វាឡើយ ដែលទៅធ្វើការស៊ីឈ្នួលឆ្ងាយមិនបានមកជួបជុំគ្រួសារឡើយ។ បុណ្យសែនដូនតា បានចាត់តាំងយ៉ាងសាមញ្ញ ភ្ជាប់ជាមួយនិងការពលកម្មផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារ។

            គ្រួសារគឹម ហ្វី ជាគ្រួសារជិតក្រមួយ ក្នុងចំណោមគ្រួសារជិតក្រ គ្មានការងារធ្វើលំនឹង ប្រពន្ធគាត់ក៏ទៅធ្វើការស៊ីឈ្នួលនៅទីក្រុងហូជីមិញ ដោយមានប្រភពចំណូលក្នុងមួយខែប្រមាណ ០៨ លានដុង។ ចំណែកបងហ្វីនៅផ្ទះ ឆ្លៀតពេលទៅស៊ីឈ្នួលធ្វើជាងកំបោរ ដាំដំណាំនិងថែទាំកូន ០២ នាក់ រៀនបឋមសិក្សា។ បុណ្យសែនដូនតាឆ្នាំនេះ ដោយសារអាសន្នរោគកូវីដ-១៩ ប្រពន្ធគាត់គិតថាមិនមកជួបជុំគ្រួសារទេ ខំខិតធ្វើការដើម្បីសន្សំប្រាក់ធ្វើដើមទុន។ ដើម្បីឧបត្ថម្ភគ្រួសារ បងគីមហ្វី ពង្រីកសេដ្ឋកិច្ចគ្រួសារ ថ្មីៗនេះ មន្ទីរពលកម្មយុទ្ធជនពិការ និងសង្គមកិច្ចខេត្តបានឧបត្ថម្ភប្រាក់គ្រួសារបងគីមហ្វី ១២ លានដុង សម្រាប់ទិញគោមួយក្បាលចិញ្ចឹម (ក្នុងនោះគ្រួសារគាត់បំពេញបន្ថែម ០៤ លានដុង)។

            បងគីមហ្វី សំណេះសំណាលដោយរីករាយថា៖ បុណ្យសែនដូនតាឆ្នាំនេះ ថ្វីត្បិតតែមិនអធិកអធ័មដូចឆ្នាំមុន ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់ព្រោះបានឧបត្ថម្ភប្រាក់ទិញគោញីមួយក្បាល។ ប្តីប្រពន្ធខ្ញុំនឹងខិតខំសន្សំសំចៃ ដើម្បីទិញគោញីថែមមួយក្បាលទៀត។ ក្រៅពីជូនកូនទៅរៀន ខ្ញុំឆ្លៀតទៅស៊ីឈ្នួលធ្វើជាងកំបោរ មានប្រភពចំណូលក្នុងមួយថ្ងៃ ២៣០ ពាន់ដុង។ ទន្ទឹមនឹងនោះខ្ញុំនៅទាំងជួលដីមួយកុង សម្រាប់ដាំសណ្តែកកួរ និងសណ្តែកដី។ ឆ្នាំ ២០១៩ ខ្ញុំបានសម្ព័ន្ធយុវជនឃុំ ឧបត្ថម្ភប្រាក់ជាង ១០ លានដុង សម្រាប់សង់ផ្ទះ។ មកទល់ពេលនេះ ប្តីប្រពន្ធខ្ញុំក៏សន្សំបានប្រាក់ទិញបានសម្ភារសាងសង់សន្សឹមៗ បានផ្ទះមួយខ្នងតម្លៃជិត ១០០ លានដុង។ ខ្ញុំខំថែទាំគោឲ្យបានល្អ សង្ឃឹមថាគ្រួសារខ្ញុំ ឆ្លងផុតពីភាពជិតក្រ ហើយសេដ្ឋកិច្ចគ្រួសារបន្តរីកចម្រើនស្ថិរភាពដើម្បីគិតគូឲ្យកូន ០២ នាក់រៀនសូត្របានល្អ។

            ទម្រង់ចិញ្ចឹមគោញី គឺជាទម្រង់ដែលឃុំហ្វាឡើយ បានជ្រើសជាទម្រង់ពង្រីកសេដ្ឋកិច្ចស្ថិរភាព ហើយកំពុងបានពង្រីកទូលំទូលាយ។ មកទល់ពេលនេះ ឃុំមានគ្រួសារប្រជាជនជាង ៦០% ​ ចិញ្ចឹមគោ ដោយមានហ្វូងគោ ២.៧៤៦ ក្បាល កើន ១៦០ ក្បាល បើប្រៀបនឹងដំណាក់កាលជាមួយគ្នានៃឆ្នាំកន្លង។ ទន្ទឹមនឹងបណ្តាគ្រួសារវិនិយោគទុន ចិញ្ចឹមគោ ក្នុងខែសីហាឆ្នាំ ២០២០ នៅលើភូមិសាស្ត្រឃុំ មានគ្រួសារជនជាតិខ្មែរក្រីក្រ ជិតក្រ ៣៦ គ្រួ បានឧបត្ថម្ភទុនទិញគោចិញ្ចឹម (រយៈកាល ០៣ ឆ្នាំសងទុន ៥០% ក្រៅពីនោះឧបត្ថម្ភរហូត)។ ក្នុងនោះមាន ១១ គ្រួ ទទួលបានប្រាក់ ១៥០ លានដុង ពីប្រភពថវិកាមជ្ឈិម ស្ថិតក្នុងកម្មវិធីគោលដៅជាតិ កាត់បន្ថយភាពក្រីក្រស្ថិរភាព។ ២៥ គ្រួទទួលបានទឹកប្រាក់ ៣៣៤ លានដុង ពីមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត ឧបត្ថម្ភពីប្រភពថវិកាមូលដ្ឋាន អនុវត្តទម្រង់កាត់បន្ថយភាពក្រីក្រស្ថិរភាព។

            លោកថាយ ថាញ់ប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាឡើយបានឲ្យដឹ៖ មហន្តរាយដោយសារជ្រូកកើតជំងឺអាសន្នរោគអាហ្វ្រិក គ្រោះជ្រាបទឹកប្រៃឆ្នាំ ២០១៩ និងស្ថានភាពអាសន្នរោគកូវីដ-១៩ តាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ បណ្តាលឲ្យជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការពង្រីកសេដ្ឋកិច្ចសង្គមនៅឃុំហ្វាឡើយ។ ដោយបានការយកចិត្តទុកដាក់ ឧបត្ថម្ភរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងការខិតខំពលកម្មផលិតរបស់ប្រជាជននៅលើភូមិសាស្ត្រឃុំនិយាយរួម ជនជាតិខ្មែរ ៧០% និយាយដោយឡែក វិស័យសេដ្ឋកិច្របស់ឃុំហ្វាឡើយមានការរីកចម្រើនជាបន្ត តម្លៃនៃការផលិតក្នុង ០៨ ខែដើមឆ្នាំ ២០២០ សម្រេចជាង ៣៧៦ ពាន់លានដុង សម្រេច ៧៥,៦៣% នៃផែនការ (កើន ២៥,៣៧% បើប្រៀបនឹងដំណាក់កាលជាមួយគ្នានៃឆ្នាំកន្លង)។ឆ្នាំនេះ ជនជាតិខ្មែរនៅឃុំហ្វាឡើយ អំណរបុណ្យសែនដូនតា ដោយរីករាយ ប្រិតសំចៃ ភ្ជាប់ជាមួយនឹងខិតខំពលកម្មផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារ។ជាពិសេស បុណ្យសែនដូនតាឆ្នាំនេះ គ្រួសារជនជាតិខ្មែរក្រីក្រ ជិតក្រ ៣៦ គ្រួ​នៅលើភូមិសាស្រ្តឃុំសប្បាយជាងទៀត ដោយសារពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ទិញគោចិញ្ចឹម ជំរុញស្មាតីឲ្យពួកគាត់បន្តការខិតខំក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ ឲ្យរួចផុតផុតពីភាពក្រីក្រ ជិតក្រ ស្ថិរភាព។ ក្រៅពីនោះ បច្ចុប្បន្ននេះ ឃុំបានឡើងបញ្ជីរាយនាម គ្រួសារជនជាតិខ្មែរ ៦៤ គ្រួ ដែលត្រូវការបុលទុន ឥណទានអាទិភាព សរុបប្រាក់ទុនជាង ១,៥ ពាន់លានដុង ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ សង្ឃឹមថា សេដ្ឋកិច្ចគ្រួសារជនជាតិខ្មែរនៅឃុំហ្វាឡើយ បន្តរីកចម្រើនស្ថិរភាព រួមចំណែកជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច ឃុំអនុវត្តល្អ ការងារពង្រីកសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន៕អត្ថបទ‑រូបថត៖សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.