• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ហ្វឹកហាត់បច្ចេកទេសដាំឫស្សី ពីងពង់ជូនកសិករឃុំហាមយ៉ាង

15/07/2022 08:49

កន្លងហើយ មន្ទីរវិទ្យាសាស្ត្រ បច្ចេកវិទ្យាខេត្តត្រាវិញ សហការជាមួយមជ្ឈមណ្ឌលអនុវត្តវិទ្យាសាស្ត្រ‑បច្ចេកទេស រុក្ខកម្មណាមបូ ចាត់តាំងវគ្គហ្វឹកហាត់បច្ចេកទេសដាំឫស្សី និងពីងពង់ឱ្យមាមីងកសិករនៅភូមិបន្ទាយក្រ (បេ) និងបន្ទាយក្រ​ (សេ) ឃុំហាមយ៉ាង។

             ក្នុងពេលហ្វឹកហាត់ មាមីងកសិករបានឧទ្ទេសនាម អំពីលក្ខណៈពិសេសរបស់ដើមឫស្សី ដែលមានប្រភពមកពីខេត្តថាញ់ហ្វា មានឈ្មោះថាឫស្សីលួង ជាប្រភេទឫស្សីមានលក្ខណៈពិសេស បើប្រៀបជាមួយឫស្សីដែលធ្លាប់មានពីមុនមករបស់មូលដ្ឋាន ដូចជា៖ ឫស្សីមានដើមធំ កម្ពស់ពី ១៥‑២០ ម៉ែត្រ ដុះរង្វើលៗ គ្មានបន្លាដូចឫស្សីស្រុក មិនសូវមានមែក មិនសូវកើតជំងឺដង្កូវ ងាយដាំ ងាយថែទាំ ងាយប្រមូលផល និងផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់។ ឫស្សីលួង បានចាត់ទុកជាប្រភេទឈើលុបបំបាត់ភាពក្រីក្រ​ របស់បណ្តាខេត្តនៅតំបន់ភាគខាងជើង។ ឫស្សីនេះនឹងអំណោយផលក្រោយពេលដាំ ០៥ ឆ្នាំ។

            ចំណែកពីងពង់ នៅតំបន់ភ្នំអានយ៉ាង ជាប្រភេទពីងពង់ផ្ដល់ទិន្នផលខ្ពស់ ដើមខ្ពស់ពី ០៨‑​ ១៤ ម៉ែត្រ ធំជាងទ្វេដងបើប្រៀបជាមួយប្រភេទពីងពង់នាពេលបច្ចុប្បន្ន នៅមូលដ្ឋាន។ ពីងពង់នេះនឹងអំណោយផលក្រោយពេលដាំ ០៣ ឆ្នាំ ប្រសិនបើបានថែទាំល្អ ទិន្នផលនឹងខ្ពស់ជាងពី ០២‑០៣ ដង បើប្រៀបជាមួយ ពីងពង់នៅមូលដ្ឋាន។

            ឫស្សី ពីងពង់ ០២ ប្រភេទនេះ សមស្របជាមួយតំបន់ដីនៅឃុំហាមយ៉ាង។ ក្នុងចម្ការដាំឫស្សីលួង មានអាយុសកាល ០២ ឆ្នាំរបស់គ្រួសារកសិករ ឡឹមវិញយ៉ាង នៅភូមិបន្ទាយក្រ (បេ) ដើមដែលខ្ពស់បំផុតជាង ០៦ ម៉ែត្រ។ កសិករ ឡឹមវិញយ៉ាងឱ្យដឹង៖ បច្ចុប្បន្នមានដើមឫស្សីមួយចំនួនអាចប្រមូលផលបាន ក្នុងរយៈកាលពី ០១‑០២ ឆ្នាំខាងមុខនេះ ក៏ដូចជាជំនួយឱ្យការពង្រីកដើមឈើ ដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចនេះ នៅតំបន់ឃុំហាមយ៉ាង។ បន្តការផ្លាស់ប្តូរបណ្តាពូជឫស្សីបន្លានៅលើភូមិសាស្រ្ត ដែលផ្តល់លទ្ធផលសេដ្ឋកិច្ចទាប។

            បានដឹងថា ដើមរស្សីលួង និងពីងពង់ ជាវត្ថុធាតុដើមសំខាន់សម្រាប់បម្រើភូមិរបរឫស្សី ពក ពីងពង់នាពេលបច្ចុប្បន្នរបស់ឃុំហាមយ៉ាង។ ការដាំនិងប្រើប្រាស់បណ្តាពូជឫស្សី ពីងពង់ដែលមានទិន្នផលខ្ពស់ មិនត្រឹមតែ រួមចំណែកលំនឹងវត្ថុធាតុដើម ផ្គត់ផ្គង់សម្រាប់ភូមិរបរ ហើយនៅទាំងបង្កើនប្រសិទ្ធភាពប្រើប្រាស់ដី ជំនួយឲ្យកសិករបង្កើនប្រភពចំណូល។ មិនត្រឹមតែបង្កើនប្រភពចំណូលប៉ុណ្ណោះទេ នៅថែមទាំងបង្កលក្ខណៈឱ្យឃុំហាមយ៉ាងផ្សព្វផ្សាយមុខទំនិញសិប្បកម្ម​ ទៅដល់បណ្តាខេត្ត ក្រុងនានា ក្នុងប្រទេស និងរួមចំណែករក្សា និងពង្រីកភូមិរបរប្រពៃណីរបស់មូលដ្ឋាន៕​

ប្រែសម្រួល៖ សុខា

           

ចម្ការឫស្សីអាយុ ០២ ឆ្នាំរបស់កសិករឡឹមវិញយ៉ាង។ រូបថត៖ ហុងភុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.