• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សហការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលករ ពលការិនីនៅជនបទ

01/11/2022 14:38

ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កលក្ខណៈជូនពលករ ពលការិនីនៅជនបទឲ្យមានការងារធ្វើជាទិសដៅមួយសំខាន់ដែលរដ្ឋខិតខំអនុវត្ដល្អ។ ដើម្បីរួមចំណែកអនុវត្ដសម្រេចទិសដៅនេះ សមាគមសហព័ន្ធន៍នារីស្រុកកូវកែ សហការជាមួយការិយាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្រុក ចាត់តាំងបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលករនៅជនបទ ជាពិសេសគឺពលការិនី ភ្ជាប់ជាមួយនឹងការឧទេ្ទសនាម ពិគ្រោះជូនសិក្ខាកាម រកការងារធ្វើក្រោយពេលបានបណ្ដុះបណ្ដាល។

           

            មុខសញ្ញាដែលសមាគមសហព័ន្ធន៍នារីស្រុកយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈ នោះគឺមុខសញ្ញាក្រីក្រ មិនទាន់មានការងារធ្វើ មុខសញ្ញាច្រើនទៅធ្វើការងារឆ្ងាយ រួចនាំកូនទៅតាមបណ្តាលឱ្យប្អូនៗឈប់រៀនពាក់កណ្ដាលការ។ សមាគមសហព័ន្ធន៍ នារីស្រុកសហការជាមួយសមាគមកសិករបណ្តាឃុំផ្សព្វផ្សាយផែនការដល់សមាជិកា និងប្រជាជនពីរបប គោលនយោបាយ ផលប្រយោជន៍ ស្របច្បាប់ពេលចូលរួមរៀនវិជ្ជាជីវៈ និងស្វែងយល់អំពីចិត្ដសាស្ដ្រ គោលបំណងរបស់សមាជិកាដែលមានអាយុច្រើនមិនអាចជ្រើសធ្វើជាពលករ ប៉ុន្ដែមានបំណងរៀនវិជ្ជាជីវៈ សមាគមក៏បង្កលក្ខណៈឱ្យអ្នកទាំងនោះចុះឈ្មោះរៀនវិជ្ជាជីវៈសមស្រប នឹងស្ថានភាពជាក់ស្តែងរបស់គ្រួសារដូចជា៖ ចិញ្ចឹមសត្វ ដាំបន្លែសុវត្ថិភាព។ល។ ភាគច្រើនបណ្ដាមុខសញ្ញាដែលបានបណ្តុះបណ្តាលវិជ្ជាជីវៈតែងយកទៅអនុវត្ដនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។

លោកមាថាច់ហាយ កំពុងស្រោចទឹកដំណាំដំណាំ។

            លោកមាថាច់ហាយ កសិករនៅភូមិតាខាវ ជាសិក្ខាកាមម្នាក់បានរៀនវិជ្ជាជីវៈផ្នែកដាំបន្លែសុវត្ថិភាព។ លោកមាបានឱ្យដឹង៖ កាលពីមុនខ្ញុំដាំដំណាំដែរ តែដាំបន្ដិចបន្ដួច មិនសូវចេះពីរបៀបថែទាំ។ ក្រោយពីបានរៀន រួច ខ្ញុំក៏សម្រេចចិត្ដវិនិយោគទុនដាំបណ្ដាប្រភេទបន្លែហូបស្លឹក ស្ពៃស្លាបព្រា ស្ពៃជាច្រើនទៀតលើផ្ទៃដី ០១ កុង ពង្រីកទូលាយ បាន ០៧ កុង ហើយអនុវត្ដតាមវិធានការដាំបន្លែសុវត្ថិភាព បង់ប្រាក់ចំណាយតិច តែសម្រេចទិន្នផលខ្ពស់។ ផ្តើមពីផ្ទៃ ០៧ កុងនោះ ពេលទូទាត់ខ្ទង់ចំណាយរួច គ្រួសារខ្ញុំមានប្រភពចំណូលតិចបំផុត ៤០០ ពាន់ដុងក្នុងមួយថ្ងៃ។

            ប្អូនថាច់ធីថាញ់នៅទីប្រជុំជនកូវកែបានឱ្យដឹងដែរថា៖ បានសមាគម នារីឃុំឧទេ្ទសនាមឱ្យចូលរួមរៀនរបរកាត់ដេរ លុះរៀនបាន ០៣ ខែ សមាគមសហព័ន្ធនារីស្រុកក៏ឧទេ្ទសនាមឱ្យខ្ញុំធ្វើការនៅក្រុមហ៊ុនកាត់ដេរមួយ និងពាណិជ្ជកម្មដុងយ៉ាងសាខានៅស្រុកកូវកែ។ ប្អូនបានរៀនរបរផង ហើយមានការងារធ្វើនៅជិតផ្ទះផង ប្អូនតេ្រកអរណាស់។

            បងស្រីត្រេវធីង៉ុកឡិន អនុប្រធានសមាគមសហព័ន្ធន៍នារីស្រុកកូវកែបានឱ្យដឹង៖ សមាគមសហព័ន្ធន៍នារីស្រុកបានអនុវត្ដល្អកិច្ចសហការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលករនៅជនបទ ជាពិសេសគឺ ពលការិនី។ ផ្ដើមពីនោះបានរួមចំណែកឱ្យស្រុកចាត់តាំងជោគជ័យបណ្ដាថ្នាក់ បណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលករនៅជនបទ។ ក្នុងរយៈកាល ០៣ ឆ្នាំកន្លង (២០២០-២០២២) សមាគមសហព័ន្ធន៍នារីស្រុក សហការជាមួយនឹងការិយាល័យពលកម្ម យុទ្ធជនពិការនិងសង្គមកិច្ចស្រុកចាត់តាំងបើកថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈបានជាង ៣៥0 ថ្នាក់ជូនសិក្ខាកាមជាង ៩.៥០០ នាក់ (ពលការិនី ៤៥%)។ ក្នុងនោះបណ្ដុះបណ្ដាលតាមគម្រោងការលេខ ១៩៥៦ ចំនួន ២៨ ថ្នាក់ ដោយមានពលករ ពលការិនី ៩០០ នាក់រៀន (ពលការិនី ២០%)។ ក្រៅពីនោះគឺបណ្ដុះបណ្ដាលតាមបណ្ដាកម្មវិធី គម្រោងការផេ្សង។ ពលករ ពលការិនីមួយចំនួនបានបណ្ដុះបណ្ដាលវិជ្ជាជីវៈរួចមានការងារធ្វើ មួយចំនួនទៀត បង្កការងារធ្វើដោយខ្លួនឯងសម្រេចអត្រា ៨០%  បើប្រៀបនឹងចំនួនពលករ ពលការិនីដែលបានបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.