• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សហករណ៍កសិកម្មឡុងហ៊ីប ចូលរួមទម្រង់ចងសម័្ពន្ធ ពហុសណ្ឋាន ធានាកន្សោមតម្លៃមុខទំនិញចាប់តាំងពី ការផលិតដល់ការលក់ផលិតផល

01/12/2021 05:57

ជាមួយការប្តេជ្ញាកសាងស្លាកសញ្ញាអង្ករ“ត្បូងពេជ្រវៀត” ដំបូងបង្អស់របស់ខេត្ត សហករណ៍បានប្រមូលផ្តុំសមាជិកដើម្បីកសាងវិធីសាស្រ្តថែទាំដោយធម្មជាតិ ធានាម៉ៅទិញផលិតផលតាមកន្សោមតម្លៃដែលបានចងសម័្ពន្ធផលិត សន្សឹមៗផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិតរបស់សមាជិកក្នុងសហករណ៍។

 

កសិករប្រមូលផលស្រូវ។ រូបថត៖ រតនា

លោកត្រឹមមិញធ្វឹង ប្រធានក្រុមប្រឹក្សាភិបាល នាយកសហករណ៍កសិកម្មឡុងហ៊ីបបានឲ្យដឹង៖ ដើម្បីមានផលិតផលគុណភាពខ្ពស់ សហករណ៍បានកសាងនីតិវិធីផលិតចាប់តាំងពីការជ្រើសពូជ ចុះពូជផ្គត់ផ្គង់របៀបថែទាំ គ្រប់គ្រង គុណភាពផលិតផល ប្រមូលផល ដើម្បីផលិតចេញជាផលិតផលផ្គត់ផ្គង់ទីផ្សារ។ ក្រោយពេលកសាងប្រព័ន្ធរក្សាទុកឯកសារសំដៅឧបត្ថម្ភក្នុងការរកប្រភពដើម ចូលរួមជ្រើសរើសបណ្តាកម្មវិធីជាតិដូចជាសម្បទា OCOP។ គិតមកទល់ពេលនេះ ផលិតផលអង្កររបស់សហករណ៍បានទទួលស្គាល់ជាផលិតផលឧស្សាហកម្មជនបទឆ្នើមចំណាត់ថ្នាក់តំបន់វាលទំនាបទន្លេគឺវឡុង និងស្ថិតនៅក្នុងក្រុមទី ០៤ អង្ករឆ្ងាញ់ ស្លាកសញ្ញាវៀតនៅ festival ស្រូវអង្ករវាលទំនាបទន្លេគឺវឡុងឆ្នាំ ២០២០។

ពេលផលិតសម្រេចតាមសម្បទា សហករណ៍ជំរុញមាំការងារជំរុញពាណិជ្ជកម្ម កសាងបណ្ដាញចែកចាយ ប្រព័ន្ធលក់មុខទំនិញលើបណ្ដាទំព័រពាណិជ្ជកម្មអេឡិកត្រូនិច។ ដើម្បីផលិតផលបានប្រសព្វជាមួយបណ្តាទីផ្សារពាណិជ្ជកម្មអេឡិកត្រូនិចដែលមានស្រាប់ដូចជា tiki, lazada, sendo, Postmart.vn។ល។ សហករណ៍ត្រូវមានវិធីសាស្រ្តប្រសព្វមានប្រសិទ្ធភាព ព័ត៌មានផលិតផលច្បាស់លាស់ គុណភាពលំនឹង តម្លៃ ការប្រណាំងប្រជែង និងសមត្ថភាពគ្រប់គ្រងមុខទំនិញលើបណ្តាញ និងការទំនាក់ទំនងល្អជាមួយអតិថិជន។ ចាប់តាំងពីចូលរួមពាណិជ្ជកម្មអេឡិកត្រូនិច ប្រព័ន្ធលក់មុខទំនិញឆ្លងតាមបណ្តាញបានជួយឲ្យសហករណ៍ស្ទាត់ជំនាញជាងទៀតក្នុងការលក់មុខទំនិញ បង្កើនចំនួនមុខទំនិញរបស់សហករណ៍បន្ថែម ៣០% និងទីផ្សារទូទាំងប្រទេស។

កសិករហាយស្រូវ។ រូបថត៖ រតនា

ទន្ទឹមនឹងនោះ សហករណ៍កសាងប្រព័ន្ធឌីប៉ូចែកចាយតាមប្រពៃណីសម្រាប់ផលិតផលលក់ចេញមានប្រសិទ្ធភាព ជាមួយតម្លៃគួរឲ្យចាប់អារម្មណ៍ ហើយមានកម្មវិធីជូនបន្ថែមជាច្រើនបានអនុវត្តបន្តបន្ទាប់ មិនផ្ទួនគ្នា បង្កជាចំណុចពិសេសចំពោះអ្នកប្រើប្រាស់។ លើកដំបូងសហករណ៍ដាក់ចេញរូបភាពចលនាបណ្តាប្រព័ន្ធឌីប៉ូចែកចាយក្នុងទូទាំងប្រទេសចូលរួមសហករណ៍ជាមួយរូបភាពហ៊ុនទុន និងទទួលផលប្រយោជន៍ផ្ទាល់ពេលប្រើប្រាស់ផលិតផលរបស់សហករណ៍បានឌីប៉ូ ប្រព័ន្ធចែកចាយជាច្រើនទទួលស្គាល់ និងក្លាយជាកងកម្លាំងសមាជិកសហករណ៍ប្រើប្រាស់សេវាកម្មលក់មុខទំនិញមានប្រសិទ្ធភាពបំផុត នាំមកផលប្រយោជន៍យ៉ាងច្រើនដល់សហករណ៍ និងបណ្តាសមាជិកចូលរួម ជំរុញការចងសម័្ពន្ធ ជាមួយសហគមន៍ និងបង្កជាប្រព័ន្ធជីវសាស្រ្តឧបត្ថម្ភគ្នាទៅវិញទៅមក។ ជាពិសេសក្នុងឆ្នាំ ២០២១ សហករណ៍បានឧបត្ថម្ភអង្ករ ២,៥ តោនដល់ប្រជាជននៅបណ្ដាឃុំ៖ ហាមយ៉ាង ឡុងហ៊ីប ង៉ុកបៀង តឹងហ៊ីប ភឿកហ៊ឹង ហាមតឹង ស្រុកថ្កូវ ត្រូវជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩។

តាមលោកត្រឹមមិញធ្វឹង ជិត ០៣ ឆ្នាំកសាងកន្សោម និងស្លាកសញ្ញាអង្ករ ក៏នៅជួបការលំបាកមួយចំនួនដែរ។ ដើម្បីមានផលិតផលស្លាកសញ្ញាមានមុខនៅលើទីផ្សារ សហករណ៍ត្រូវការឧបត្ថម្ភពីបណ្ដាថ្នាក់ បណ្ដាផ្នែកក្នុងការឡើងគម្រោងផែនការប្រភពវត្ថុធាតុដើម កសាងបង្ហាញណែនាំភូមិសាស្រ្ត ការពារស្លាកសញ្ញា និងបណ្តាកម្មវិធីជំរុញឧស្សាហកម្មជាតិ កម្មវិធីជំរុញពាណិជ្ជកម្ម។ល។ ឆ្លងតាមរយៈ នោះ ជួយឲ្យសហករណ៍ជំរុញការលក់ចេញ និងចែកចាយកសិផលមូលដ្ឋានពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែស្ថិរភាព៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.