• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សហករណ៍កសិកម្មព្រែកលប៖ បង្កើនគុណភាពក្នុងការគ្រប់គ្រងបញ្ជាការ ពង្រីកសមាជិក

08/12/2020 07:09

អស់រយៈកាលជិត ៥ ឆ្នាំធ្វើសកម្មភាព សហករណ៍កសិកម្មព្រែកលប ឃុំតឹងហ៊ុង ស្រុកទីវកឹងពង្រីកសមាជិកថ្មីបាន ១៥៩ នាក់​ បង្កើនតួលេខមកដល់បច្ចុប្បន្នមានសមាជិក ៥១៤ នាក់ អាណត្តិកាល​ ២០២០-២០២៥ សហករណ៍កំពុងខិតខំពង្រីកសមាជិកថ្មី ៧០០ នាក់ទៀត។

 

សមាជិកសហករណ៍កសិកម្មព្រែកលបពិនិត្យដើមស្រូវ។ រូបថត៖ មីញឹង

   គិតតាំងពីឆ្នាំ ២០១៦ មកដល់ពេលនេះ បណ្តាសមាជិកក្នុងក្រុមប្រឹក្សាភិបាលសហការជាមួយរដ្ឋអំណាចមូលដ្ឋាន​សកម្មផ្សព្វផ្សាយ ចលនាពង្រីកសមាជិកថ្មីដោយរូបភាពជាក់ស្តែងជាច្រើនមានប្រសិទ្ធភាព។ លោកហ្វិញដាំងខ្វា​ ប្រធានក្រុមប្រឹក្សាភិបាល នាយកសហករណ៍កសិកម្មព្រែកលបបានឲ្យដឹង៖ គិតតាំងពីបង្កើតមកដល់បច្ចុប្បន្នសហករណ៍អនុវត្តល្អបណ្តាផែនការ វិធានការ ផលិត​ធ្វើអាជីវកម្មប្រចាំឆ្នាំ។ ក្នុងការអនុវត្តន៍ភារកិច្ចផលិត ធ្វើអាជីវកម្មសហករណ៍បានកសាងផែនការលម្អិតក្នុងមួយឆ្នាំ និងក្នុងរដូវនីមួយៗ។ ផ្តើមពីនោះ​ មានសមាជិកសហករណ៍ ១០០% តែងផលិតត្រូវតាមវិធីសាស្រ្តបច្ចេកទេស​ ពូជដូចគ្នា​ ផលិតផលច្រកចេញបានឯកភាព, ចំនួនផលិតច្រើន ឆ្លើយតបតម្រូវការនីហរណរបស់អាជីវកម្ម។ ក្នុងមួយឆ្នាំបរិមាណផលស្រូវមានគុណភាពខ្ពស់សម្រេច ៤.៥០០ តោន។ បច្ចុប្បន្នសហករណ៍ចុះកិច្ចសន្យាជាមួយអាជីវកម្មនីហរណអង្ករ ៤ កន្លែង។ អាស្រ័យលក់ផ្ទាល់ឲ្យអាជីវកម្មច្នៃនីហរណ ទើបតម្លៃខ្ពស់ជាងទីផ្សារនៅមូលដ្ឋានពី ៥០ -២៥០ ដុងក្នុងមួយគីឡូក្រាម ផ្តើមពីនោះបង្កបានការរាលដាលក្នុងទូទាំងប្រជាជន ម៉្លោះហើយមានសមាជិកជាច្រើនមកកាន់សហករណ៍ធ្វើសំណុំលិខិតសុំចូលរួម។ ទន្ទឹមនឹងនោះ សហករណ៍នៅទាំងសហការជាមួយបណ្តាអាជីវកម្មផ្គត់ផ្គង់ពូជ​ ជី ថ្នាំការពាររុក្ខជាតិដើម្បីផ្គត់ផ្គង់ដល់សមាជិក។ មកដល់សព្វថ្ងៃសហករណ៍បានចុះកិច្ចសន្យាជាមួយអាជីវកម្ម ៥ កន្លែង ឆ្លងតាមនោះបានជួយឲ្យសមាជិកទទួលបានប្រភពវិនិយោគមានគុណភាព តម្លៃសមស្រប។

   អស់រយៈកាលជិត ៥ ឆ្នាំធ្វើសកម្មភាព សហករណ៍នាំមកប្រភពចំណូលបង្កើនបន្ថែមជូនដល់សមាជិកជាង ៣,៥ ពាន់លានដុង (ប្រាក់ចំណេញបង្កើនបន្ថែមជូនសមាជិកជាង ៧៥០ លានដុងក្នុងមួយឆ្នាំ)។ ឆ្នាំ ២០១៧ ប្រភពចំណូលសម្រេចបានជាង ១៥,៣ ពាន់លានដុង ចំណេញជិត ២៥០ លានដុង​ ឆ្នាំ​ ២០១៨ ប្រភពចំណូលសម្រេចជាង ១៦,៤ ពាន់លានដុង​ ចំណេញជិត ១០០ លានដុង​ ​ឆ្នាំ​ ២០១៩ ប្រភពចំណូលសម្រេចបាន ១៦,៤ ពាន់លានដុង​ ចំណេញជិត ៩០ លានដុង។ ប្រាក់ចំណេញថយចុះ អាស្រ័យក្នុងបណ្តា ឆ្នាំជិតៗ​ នេះសហករណ៍វិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធច្រើន ផ្តើមពីនោះ កើនប្រាក់ចំណាយផលិត ម៉្លោះហើយជះឥទ្ធិពលដល់ប្រាក់ចំណេញរបស់សហករណ៍ ប៉ុន្តែអំពីប្រាក់ចំណេញរបស់សមាជិកសហករណ៍គ្មានត្រូវជះឥទ្ធិពលឡើយ។

   បច្ចុប្បន្នសហករណ៍បានគណៈកម្មាធិការប្រជាជនខេត្តដោះស្រាយឲ្យជួលដីជាង ៥​ កុងសម្រាប់កសាងមណ្ឌលសកម្មភាព​ជួយក្នុងរយៈពេល ៤៩ ឆ្នាំ។ ក្រៅពីនោះសហករណ៍នៅទាំងវិនិយោគឃ្លាំងសម្រាប់ផ្ទុកសម្ភារកសិកម្មផលិតដូង។ល។ សរុបទឹកប្រាក់ជាង ៥០០ លានដុង។ មកដល់បច្ចុប្បន្នមូលដ្ឋានបានឆ្លើយតបតម្រូវការផលតិ និងធ្វើអាជីវកម្ម ។ ទន្ទឹមនឹងនោះសហករណ៍ កសាងគម្រោងការចងសម្ព័ន្ធ និងបានឧបត្ថម្ភទុន ១ ពាន់លានដុងវិនិយោគពូជ​ ជីផ្ទាល់ចំពោះសមាជិក ៤៩៧​ នាក់។ បច្ចុប្បន្នសហករណ៍ពង្រីកបន្ថែម  ៧  សេវាកម្មទៀតរួមចំណែកដោះស្រាយការងារធ្វើជូនពលករនៅមូលដ្ឋាន ម្នាក់ៗមានប្រភពចំណូលពី ៤,៥-០៩ លានដុងក្នុងមួយខែ។

   តាមលោកហ្វិញដាំងខ្វា នៅពេលខាងមុខនេះ សហករណ៍នឹងបន្តបង្កើនគុណភាពសកម្មភាព​ប្រើប្រាស់មានប្រសិទ្ធភាពប្រាក់ទុនរបស់សហករណ៍ អាទិភាពវិនិយោគទុនផលិតស្រូវប្រើប្រាស់ជីសរីរាង្គ បន្តវិនិយោគទុនឧបត្ថម្ភបណ្តាគ្រួសារសងទុនក្រោយពេលប្រមូលផលស្រូវ និងមិនវិនិយោគទុនចំពោះបណ្តាគ្រួសារដែលមិនសងបំណុលមកវិញក្រោយពេលប្រមូលផល​ បន្តផ្គត់ផ្គង់សម្ភារកសិកម្មដល់បណ្តាគ្រួសារសមាជិកទាញយកផល​ និងគ្រប់គ្រងល្អដំណាក់បូមទឹកនៅភូមិចើ ឃុំតឹងហ៊ុង កសាងរោងចក្រផលិតទឹកបរិសុទ្ធ ផលិតអង្ករដោយមានយីហោព្រែកលប៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.