• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ស្រូវរដូវសម្រកកសិករមិនសូវបានសប្បាយចិត្តព្រោះប្រភពចំណូលទាប

18/04/2022 10:17

បច្ចុប្បន្ននេះ មាមីងកសិករកំពុងឈានចូលដល់រដូវប្រមូលផលស្រូវសម្រកឆ្នាំ ២០២១-២០២២ ទិន្នផលស្មើនឹងរដូវសម្រកឆ្នាំមុន។ អាស្រ័យតម្លៃជី ថ្នាំការពាររុក្ខជាតិកើនឡើងខ្ពស់ ម្ល៉ោះហើយកសិករមិនសូវមានចំណេញ។

លោកវ៉ក្វាងកឿង អនុប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកទីវកឹងបានឲ្យដឹង៖ ស្រូវរដូវសម្រកឆ្នាំនេះ កសិករនៅលើភូមិសាស្រ្តស្រុកចុះពូជបាន ១១.២៧៩ ហិកតា សម្រេច ១០០,២៦% ផែនការបានដាក់ចេញ។ ភាគច្រើនកសិករប្រើប្រាស់ពូជស្រូវធន់នឹងជំងឺដង្កូវ ដូចជា៖ OM៤៩០០ OM៥៤៥១ ដាយថើម ៨។ ទន្ទឹមនឹងនោះ កសិករមួយចំនួននៅទាំងប្រើប្រាស់បណ្តាប្រភេទពូជផ្សេងដូចជា៖ VNR២០ OM១៨។ ទិន្នផលស្រូវរដូវសម្រកបានវាយតម្លៃសម្រេចមធ្យមប្រមាណ ៦,២២ តោនក្នុងមួយហិកតា។ មានផ្ទៃដីមួយចំនួនសម្រេចពី ៦,៥-៧ តោនក្នុងមួយហិកតា។ បច្ចុប្បន្នឈ្មួញប្រមូលទិញស្រូវនៅនឹងវាលស្រែចំពោះពូជស្រូវ OM៤៩០០ មានតម្លៃពី ៥.៨០០ -៥.៩០០ ដុងក្នុងមួយគីឡូក្រាម ពូជស្រូវ OM៥៤៥១ តម្លៃពី ៥.៦០០-៥.៩៥០ ដុងក្នុងមួយគីឡូក្រាម ចំណែកស្រូវដាយថើម ៨ តម្លៃ ពី ៥.៧០០-៦.០០០ ដុងក្នុងមួយគីឡូក្រាម។ ស្រូវអំណោយហើយលក់បានតម្លៃខ្ពស់ ប៉ុន្តែ កសិករមិនសូវសប្បាយចិត្ត ពីព្រោះតម្លៃជី ថ្នាំ ការពាររុក្ខជាតិ ប្រេងសាំង។ល។ កើនឡើងខ្ពស់ ម៉្លោះហើយ ស្រូវរដូវសម្រកនេះកសិករមិនសូវមានចំណេញ ។

កសិករទស្សនាទម្រង់ផលិតស្រូវគុណភាពខ្ពស់។ រូបថត៖ ថាញ់ក្វាង

កសិករ ឡឹមវុាំងទ្រុង ស្នាក់នៅភូមិចុង-ង ទើបប្រមូលផលស្រូវ ០៤ ហិកតាឲ្យដឹងថា៖ ស្រូវរដូវសម្រកឆ្នាំនេះ គ្រួសារចុះពូជ OM ៤៩០០ លក់ស្រូវនៅនឹងវាលស្រែជាមួយតម្លៃ ៥.៧០០ ដុងក្នុងមួយគីឡូក្រាម ទូទាត់រាល់ខ្ទង់ចំណាយរួចក្នុងមួយកុងនៅចំណេញតែ ២,៥ លានដុង ថយចុះ ០១ លានដុងប្រៀបនឹងរដូវ សម្រកឆ្នាំមុន។ ដូចកសិករឡឹមវ៉ាំងទ្រុងដែរ កសិករ ង្វៀងវ៉ាំងបើយ ស្នាក់នៅភូមិចុង-ង បានឲ្យដឹង៖ ស្រូវរដូវសម្រកឆ្នាំនេះ ខ្ញុំចុះពូជស្រូវ VNR២០ ចំនួន ០៥ ហិកតា។ បច្ចុប្បន្ន ប្រមូលផល រួចលក់ស្រូវនៅនឹងវាលស្រែជាមួយតម្លៃ ៥.៥០០ ដុងក្នុងមួយគីឡូក្រាម។ តាមកសិករ ង្វៀងវ៉ាំងបើយ ពូជ VNR២០ ជាពូជស្រូវថ្មី មិនសូវមានអ្នកណាចុះពូជ តម្លៃលក់ស្រូវសើមពូជស្រូវនេះថយចុះ ១.០០០ ដុងក្នុងមួយគីឡូក្រាមប្រៀបនឹងរដូវសម្រកឆ្នាំមុន។ រីឯស្រូវរដូវសម្រកឆ្នាំនេះតម្លៃជី ថ្នាំការពាររុក្ខជាតិ តម្លៃប្រេងសាំងតែងកើនខ្ពស់ ក្រោយពេលទូទាត់រាល់ខ្ទង់ចំណាយរួចនៅចំណេញប្រមាណ ២,៥ លានដុងក្នុងមួយកុង ចំណេញថយចុះប្រមាណ ០១ លានដុងក្នុងមួយកុង ប្រៀបនឹងរដូវសម្រកឆ្នាំមុន។

តាមការព្យាករណ៍ក្នុងរដូវស្រូវដើមឆ្នាំ ២០២២ នឹងជួបការលំបាកច្រើនអាស្រ័យស្ថានភាពអាកាសធាតុប្រែប្រួលស្មុគស្មាញ ភ្លៀងក្តៅ ឆ្លាស់គ្នា ដង្កូវជំងឺកើតឡើងច្រើន កសិករបង់ប្រាក់ចំណាយច្រើនក្នុងការបង្ការ កម្ចាត់ដង្កូវ ជំងឺប្រៀបជាមួយបណ្តារដូវផ្សេងៗក្នុងឆ្នាំ។ ម្យ៉ាងទៀត ស្ថានភាពសម្ភារកសិកម្មកំពុងកើនឡើងខ្ពស់ ដើម្បីធានាផលិតស្រូវរដូវដើមឆ្នាំសម្រេចជោគជ័យ លោកវ៉ក្វាងកឿង អនុប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកប្រកាសព្រមានឲ្យប្រជាជនគប្បីអនុវត្តល្អការងារអនាម័យវាលស្រែមុនពេលចុះពូជយ៉ាងតិចបំផុត ០២ សប្តាហ៍ កែលម្អដី ជ្រួយដីឲ្យផុស ដើម្បីកាត់បន្ថយជាតិពុលដោយសារជូរប្រៃ ជាតិសរីរាង្គ និងកាត់ផ្តាច់ប្រភពជំងឺ។ បណ្តាមូលដ្ឋានចង្អុលការចុះពូជគប្បីប្រតិបត្តិតាមកាលបរិច្ឆេទ និងចុះពូជព្រមៗគ្នាឲ្យរួច ស្រេចនៅរាល់វាលស្រែនីមួយៗ មិនចុះពូជតាមទំនើងចិត្តចំពោះផ្ទៃដីស្ថិតនៅក្រៅគម្រោងផែនការ។ ប្រើប្រាស់ពូជស្រូវគុណភាពខ្ពស់ សមស្របជាមួយតម្រូវការទីផ្សារ សមស្របជាមួយលក្ខណៈរបស់តំបន់ដីនីមួយៗ ដូចជា៖ OM៤៩០០ OM៥៤៥១ ដាយថើម ៨។ល។ កសិករគប្បីអនុវត្តវិធានការចុះពូជជាជួរ ចុះពូជរង្វើល ប្រើចំនួនពូជពី ១២០-១៥០ គីឡូក្រាមក្នុងមួយហិកតា។ ទៅរវាំងវាលស្រែឲ្យបានញឹកញាប់ ព្រាចជីល្មមរវាង N-B-K បង្កើន ចំនួនជីសរីរាង្គ សរីរាង្គអតិសុខុមប្រាណ អាទិភាពប្រើបណ្តាប្រភេទជីមានប្រភពជីវសាស្រ្ត។ល។ គួបផ្សំបំពេញបន្ថែមជីតាមរយៈស្លឹកជួយឲ្យដើមស្រូវបែកគុម្ពល្អ បង្កើនកម្លាំងធន់ឲ្យដើមស្រូវតាំងពីដើមរដូវ។ ជំរុញទឹកចិត្តឲ្យកសិករអនុវត្តរបៀបផលិតស្រូវតាមវិធីសាស្រ្ត “ត្រូវ ១ បន្ថយ ៥” និងបច្ចេកទេស “បន្ថយ ៣ បង្កើន ៣” ច្នៃប្រើប្រាស់កាកសំណល់កសិកម្មធ្វើជាជីសរីរាង្គសម្រាប់ស្រូវ ដើម្បីរីកចម្រើនស្ថិរភាព លំនឹង។ បាញ់ថ្នាំការពាររុក្ខជាតិពេលចាំបាច់ និងអនុវត្តតាមសេចក្តីកំណត់ “ត្រូវ ៤ យ៉ាង”។ល។ ក្រៅពីនោះ កសិករក៏គប្បីគ្រប់គ្រងឲ្យបានល្អចំនួនទឹកសមស្របនៅរាល់ដំណាក់កាលលូតលាស់របស់ស្រូវ ដើម្បីកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត បង្កើនទិន្ន ផល គុណភាព និងនាំមកលទ្ធផលខ្ពស់៕

ថាញ់ក្វាង-តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.