• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ស្រុកថ្កូវ៖ បានវិនិយោគ កសាងដំណាក់បូមទឹក-ប្រឡាយបេតុងអណ្តែត ០៥ ខ្សែ សម្រាប់ផលិតកសិកម្ម

16/06/2023 15:39

     អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ៤០៧១/QD-UBND ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការផ្តល់សច្ចាប័នលើគម្រោងការវិនិយោគកសាងសំណង់ វិនិយោគកសាងដំណាក់បូមទឹកដោយអគ្គិសនី-ប្រឡាយបេតុងអណ្តែតចំនួន ១៥ ខ្សែសម្រាប់ផលិតកសិកម្ម។ ស្រុកថ្កូវ បានវិនិយោគកសាងដំណាក់បូមទឹកដោយអគ្គិសនី-ប្រឡាយបេតុងអណ្តែត ០៥ ខ្សែសម្រាប់ផលិតកសិកម្មនៅ ០៦ ឃុំ តឹងស៊ើង តឹបស៊ើង ឡុងហ៊ីប តឹងហ៊ីប ង៉ាយស្វៀង និងឃុំង៉ុកបៀង សរុបថវិកា ជាង ១00 ពាន់លានដុង ពីប្រភពថវិការបស់មជ្ឈិម និងខេត្តវិនិយោគ។

ប្រឡាយបេតុងនៅភូមិព្រៃវល្លិ៍ អា ឃុំង៉ុកបៀង ស្រុកថ្កូវ។

      សំណង់ទាំងនោះរួមមាន៖ ដំណាក់បូមទឹកដោយអគ្គិសនី តឹងស៊ើង-តឹបស៊ើង សម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម ២00​ ហិកតា របស់ប្រជាជកសិករ ១00 គ្រួសារ ភ្ជាប់ជាមួយនឹងកសាង​ប្រឡាយ​បេតុងអណ្តែត និង​លូ​ក្រោម​ដី​ប្រវែង ៣.៦៧០ ម៉ែត្រ។ ដំណាក់បូមទឹកនៅភូមិជ្រៃធំ ឃុំង៉ាយស្វៀង សម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម ៥0 ហិកតា របស់ប្រជាកសិករ ១៦០ គ្រួសារ ភ្ជាប់ជាមួយនឹងកសាង​ប្រឡាយ​បេតុងអណ្តែត​ប្រវែង ​១.០១៥ ​ម៉ែត្រ​។ ដំណាក់​បូម​ទឹកដោយ​អគ្គិសនី​នៅ​ភូមិខ្នោស​-​ភូមិទ្រព្រះបាទ ឃុំ​តឹង​ហ៊ី​ប សម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម ​២០០ ​ហិ​កតា របស់​ប្រជាកសិករ ១០០ ​គ្រួសារ ភ្ជាប់ជាមួយកសាង​ប្រឡាយ​បេតុងអណ្តែតសម្រាប់បូមទឹក​ប្រវែង ៣.៦៣៩ ម៉ែត្រ។ ដំណាក់បូបទឹកដោយអគ្គិសនីឃុំឡុងហ៊ីប - ញ៉ីទ្រឿង សម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្ម ១៨០ ហិកតា របស់គ្រួសារប្រជាកសិករជាង ១២០ គ្រួសារ ភ្ជាប់ជាមួយនឹងកសាង​ប្រឡាយ​បេតុងអណ្តែត និង​លូ​ក្រោម​ដី​សម្រាប់​បូមទឹក​​ប្រវែង ១.៧៦៧ ម៉ែត្រ។ ដំណាក់បូមទឹកដោយអគ្គិសនី នៅភូមិកំពង់សាលា - ភូមិប្រាង្គ និង ភូមិព្រៃវល្លិ៍  អា និង ព្រៃវល្លិ៍ បេ ឃុំង៉ុកបៀងសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម ៤០០ ហិកតា របស់ប្រជាជនកសិករ​ ១៧០ គ្រួសារ ភ្ជាប់ជាមួយនឹងកសាងប្រឡាយបេតុងអណ្តែតសម្រាប់បូមទឹក​ប្រវែង ៨.២៧០ ម៉ែត្រ។

     តាមប្រភពដំណឹងពីការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកថ្កូវ ៖ បច្ចុប្បន្ន សម្ទុះកសាងដំណាក់បូមទឹកដោយអគ្គិសនី- ប្រឡាយបេតុងអណ្តែត សម្រេចបាន ៧០% ។ តាមការគ្រោងទុក នឹងដាក់ឱ្យប្រើប្រាស់ក្នុងរដូវប្រាំងឆ្នាំ ២០២៤ ។ គោលបំណងនៃការវិនិយោគកសាងដំណាក់បូមទឹកដោយអគ្គិសនី-ប្រឡាយបេតុងអណ្តែតគឺសម្រាប់បម្រើការផលិតកសិកម្មនៅតំបន់ដែលរងគ្រោះ រាំងស្ងួត និងជ្រាបជាតិជូរប្រៃដូចនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត៕

ដំណឹង‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.