• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ស្រុកថ្កូវ៖ កសិករពង្រីកផ្ទៃដីដាំដំណាំតេត

21/01/2021 15:20

អាស្រ័យជះឥទ្ធិពលពីភាពរាំងស្ងួតជ្រាបជាតិជូរប្រៃក្នុងរដូវស្រូវសម្រក និងរដូវដើម ឆ្នាំ ២០២០ ម៉្លោះហើយអូសអន្លាយរយៈកាលប្រមូលផលស្រូវរដូវសម្រកដល់ចុងខែវិច្ឆិកានិងខែធ្នូ។ ប្រជាកសិករជាច្រើននៅស្រុកថ្កូវមិនផលិតស្រូវរដូវវស្សាបានធ្លៀតចុះពូជដំណាំរដូវប្រាំងដើម្បីបម្រើទីផ្សារតេតឆ្នាំ ២០២១។ ដំណាំភាគច្រើនបានផលិតនៅលើផ្ទៃដីវាលស្រែទួលខ្ពស់ និងមានអគ្គិសនីសម្រាប់បម្រើ ក្នុងការផលិត។ សរុបផ្ទៃដីផលិតដំណាំប្រចាំឆ្នាំរបស់ស្រុកថ្កូវប្រមាណ ៧.០០០ ហិកតា ដោយឡែកដំណាំរដូវប្រាំងឆ្នាំ ២០២០-២០២១ ស្រូបយកអត្រាជិត ៧០% នៃផ្ទៃដីចុះពូជ។ល។

                                             កសិករថាច់ធីស្វឹង នៅភូមិផ្នោរដូង ឃុំដាយអាង ថែទាំត្រាវ ។ រូបថត ៖ ហឺវហេ្វ
        ក្នុងបណ្តាឆ្នាំកន្លងកសិករនៅបណ្ដាឃុំ៖ ហាមយ៉ាង ង៉ុកបៀង លឺវង៉ីបអាញ់ អាងក្វាងហឺវ ដាយអាង ឡុងហ៊ីប។ល។ ពង្រីកច្រើនគឺ បណ្តាទម្រង់ដាំដំណាំក្នុងវាលស្រែនិងដីដាំអំពៅដោយមានបណ្តាដំណាំចម្បងដូចជា៖ ម្ទេស ពោតបង្កាត់ ដំឡូងជ្វាជប៉ុន សណ្តែកគ្រប់ប្រភេទ ត្រាវ។ល។ លោកត្រឹងវុាំងដុង អនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកថ្កូវបានឲ្យដឹង៖ ឆ្នាំ ២០២០-២០២១ អាស្រ័យផ្ទៃដីដាំដំណាំថយចុះច្រើន (ឆ្នាំ ២០១៩ ប្រមាណ ៣.១៧០ ហិកតា ឆ្នាំ ២០២០ ប្រមាណ ១.៤៣០ ហិកតា) មានបណ្តាតំបន់បានផ្លាស់ប្តូរមកដាំដំណាំ និងចិញ្ចឹមជលផលនៅលើវាលស្រែអំពៅ។ ចំពោះបណ្តាផ្ទៃដីមិនផលិតស្រូវរដូវសម្រកកសិរបានបង្វែរមកដាំដំណាំប្រមាណ ៥០០ ហិកតា។
        នៅឃុំហាមយ៉ាង ជាមូលដ្ឋានដែលមានទម្លាប់ដាំដំណាំរដូវប្រាំង ជាពិសេសគឺដំណាំបម្រើទីផ្សារតេតច្រើនតាមលោក ថាច់វុាំងថាច់អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហាមយ៉ាងជាមួយការជីកស្តារបណ្តាដងប្រឡាយរបស់មូលដ្ឋានជាពិសេស គឺតំបន់ស្នូលដាំដំណាំនៅភូមិញ៉ែតឺ (អា) និងញ៉ែតឺ (បេ) បង្កលក្ខណៈ​ឲ្យប្រជាជនពង្រីកការដាំដំណាំជំនាញរដូវ​ដាំដំណាំតេតឆ្នាំនេះ កសិករនៅភូមិញ៉េតឺ (បេ) ចុះពូជតែដំណាំសុទ្ធប្រមាណ ១០ ហិកតា មាន​ម្រះ ល្ពៅ ស្ពៃមើម។ល។
        សំណេះសំណាលជាមួយយើងខ្ញុំកសិករ ថាច់ធីតឺ នៅភូមិញ៉េតឺ (បេ) ឃុំហាមយ៉ាងបានឲ្យដឹងៈ គ្រួសារខ្ញុំមានផ្ទៃដីផលិត ០,២ ហិកតា ក្នុងមួយឆ្នាំផលិតស្រូវ ១ រដូវ (រដូវវស្សា) និង ដាំដំណាំ ១ រដូវ។ ចាប់ពីឆ្នាំ ២០២០ មកដល់ បច្ចុប្បន្នបានបង្វែរមកដាំដំណាំ។ ក្នុងរដូវដំណាំដំបូងគ្រួសារខ្ញុំចុះពូជត្រឡាចលក់ជាមួយ តម្លៃពី ១២.០០០-១៣.០០០ ដុងក្នុងមួយគីឡូ ក្រាម ម៉្លោះហើយ គ្រួសារមានប្រភពចំណូលជាង ២៥ លានដុង។ បច្ចុប្បន្ន គ្រួសារបន្តការ ចុះពូជម្រះសម្រាប់លក់ក្នុងឱកាសបុណ្យតេតតាមការគ្រោងទុកដល់ចុងខែមករាឆ្នាំ ២០២១ នឹងប្រមូលផល សង្ឃឹមថារដូវដំណាំឆ្នាំនេះម្រះ មានតម្លៃខ្ពស់។ ប្រសិនជាឈ្នួញទិញជាមួយតម្លៃ ២៥.០០០ ដុងក្នុងមួយគីឡូក្រាមឡើងទៅកសិករនឹងមានប្រាក់ចំណូលប្រមាណ ១៥០ លានដុងក្នុងមួយហិកតា។
        ចំណែកឃុំអាងក្វាងហឺវតែងល្បីឈ្មោះជាមួយរបរដាំបន្លែហូបស្លឹកនិងមានសមាជិក ១០០% បានអនុវត្តដាំបន្លែតាមទិសដៅសុវត្ថិភាព។ តាមបងស្រីវ៉ាច់ធីអ៊ុក ប្រធានក្រុមសហការដាំបន្លែសុវត្ថិភាពភូមិភោបច្ចុប្បន្នក្រុមមានសមាជិក ៣១ នាក់ ដោយមានផ្ទៃដីផលិតតែបន្លែសុទ្ធរួម ៤,៥ ហិកតា។ ក្នុងមួយឆ្នាំផលិតបន្លែហូបស្លឹកនិងហូបមើមគ្រប់ប្រភេទពី ៤-៥ រដូវ  ។ ដោយឡែកក្នុងរដូវដំណាំតេតបណ្តាសមាជិកក្នុងក្រុមផ្តុំដាំដំណាំបន្ថែដូចជា ប៉េង ប៉ោះ ម្ទេស ម្រះ។ ជារៀងរាល់ឆ្នាំផ្គត់ផ្គង់បន្លែគ្រប់ប្រភេទឲ្យទីផ្សារពី ០៤-០៥ តោន ។ តម្លៃសេដ្ឋកិច្ចនាំមកយ៉ាងខ្ពស់ ជារៀងរាល់ឆ្នាំមានប្រភពចំណូលជាង ៣០ លាដុងក្នុងមួយកុង។
         បង​ ថាច់សារ៉ាម ជាសមាជិការបស់ក្រុមសហការដាំបន្លែសុវត្ថិភាពភូមិភោរីករាយឲ្យដឹង៖ មុននោះគ្រួសារខ្ញុំជាគ្រួសារក្រីក្រមានផ្ទៃដីតែ ១,៥ កុងសម្រាប់ផលិតស្រូវ។ តាំងពីឆ្នាំ ២០១៦ ចូលរួមក្នុងទម្រង់ AMD ត្រាវិញ ហើយបានវិនិយោគទុននិងផ្ទេរជូនបច្ចេកទេសដាំដំណាំ។ ជារៀងរាល់ឆ្នាំគ្រួសារខ្ញុំដាំដំណាំពី ៧-៨ រដូវ ទូទាត់ប្រាក់ចំណាយរួចស្រេចនៅចំណេញពី ៣៥-៤០ លានដុង។ ឆ្នាំ ២០១៧ គ្រួសារខ្ញុំបានរួចផុតពីភាពក្រីក្រ អាស្រ័យដាំដំណាំទើបគ្រួសារខ្ញុំប្រិតសំចៃទិញបានដី ០,៥ កុង ដើម្បី បើកទូលាយផ្ទៃដីដាំកើនឡើង ០២ កុង៕ 
   

   ប្រែសម្រួល៖ សុខា

 

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.