• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ស្រុកកូវង៉ាងបន្តផ្សព្វផ្សាយឧបត្ថម្ភធ្វើរចនាសម្ព័ន្ធកសិកម្មឡើងវិញ

17/01/2023 08:31

       តាមប្រសាសន៍របស់លោកង្វៀងទ្រឿងយ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក​កូវង៉ាង៖​ ស្រុកកូវង៉ាង​ជាស្រុកមានកម្លាំងព្រៀបអំពីការពង្រីកកសិកម្ម។ អនុវត្តតាមសេចក្ដីសម្រេចចិត្តលេខ ២២៨៨/QĐ-UBND ចុះថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ “ផ្ដល់សច្ចាប័នផែនការប្រគល់បរិមាណ និងថវិកាអនុវត្តគោលនយោបាយឧបត្ថម្ភធ្វើរចនា​សម្ព័ន្ធផ្នែកកសិកម្មខេត្តត្រាវិញឆ្នាំ ២០២៣ ឡើងវិញ”  ស្រុកកូវង៉ាង បានផ្ដល់ជូន​ថវិកាជាង ៦,៥ ពាន់លានដុង​ដើម្បីផ្សព្វផ្សាយ ជំរុញមាំអនុវត្តរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញតាមទិសដៅបង្កើនកន្សោមតម្លៃ។ អនុវត្តគោលនយោបាយឧបត្ថម្ភនីតិវិធីអនុវត្តការផលិតកសិកម្មល្អ(VietGAP) ដល់មូលដ្ឋានផលិត ៦៤ កន្លែង ជាមួយថវិកាជាង ៤,៨ ពាន់លានដុង។ ឧបត្ថម្ភការផលិត ប្រើប្រាស់បន្លែសុវត្ថិភាពដល់មូលដ្ឋាន ២ កន្លែង ជាមួយថវិកាជាង ០,១ ពាន់លានដុង។ ឧបត្ថម្ភបង្វែរដីផលិតស្រូវមិនសូវមានផលជូនកសិករលើភូមិសាស្រ្តដោយមានផ្ទៃដីអនុវត្តចំនួន ១៣៩,៦ ហិកតា ដោយមានថវិកាឧបត្ថម្ភជិត ១,៦ ពាន់លានដុង។

ទម្រង់ដាំផ្កា របស់ប្រជាកសិករស្រុកកូវង៉ាង។

អនុវត្តគោលនយោបាយឧបត្ថម្ភនីតិវិធីអនុវត្តការផលិតកសិកម្ម (VietGAP)  ស្រុកនឹងឧបត្ថម្ភបណ្ដាផលិតផលដាំដុះរួមមាន៖ បន្លែ ផ្សិត ឈើហូបផ្លែ ដូង ស្រូវ សណ្ដែកដី។ បណ្ដាផលិតផលចិញ្ចឹមសត្វរួមមាន៖ ជ្រូក គោ ពពែ មាន់ ទា។ បណ្ដាផលិតផលជលផល រួមមាន៖ បង្គានាគ បង្កងជើងស បង្កងសាវទាវ ត្រីប្រា ក្ដាមសមុទ្រ  ងាវ។ ជាមួយកម្រិតឧបត្ថម្ភ៖ ឧបត្ថម្ភសម្រាប់មូលដ្ឋានមួយលើកនៅក្នុងរង្វង់ពេលផលិតដំបូងអនុវត្ត​VietGAP ឬក៏រង្វង់ពេលផលិតឡើងវិញចំពោះបណ្ដាមូលដ្ឋានដែលបានទទួលស្គាល់អនុវត្តVietGAP ប៉ុន្តែមិនទាន់បានទទួលគោលនយោបាយឧបត្ថម្ភ។ កម្រិតឧបត្ថម្ភពី ២០ - ៣០០ លានដុងសម្រាប់បណ្ដាផលិតផលត្រូវអនុវត្ត VietGAP តាមគំរូបានកំណត់។ មានកិច្ចសន្យាប្រើប្រាស់ ឬក៏វិធីសាស្រ្តប្រើប្រាស់ផលិតផល និងមានលិខិតទទួលស្គាល់VietGAP។ គោលនយោបាយឧបត្ថម្ភការផលិត ប្រើប្រាស់ និងជួល ឬក៏កសាងថ្មីគ្រឹះស្ថានអាជីវកម្មបន្លែសុវត្ថិភាព។ កម្រិតឧបត្ថម្ភ ៥០ លានដុងចំពោះមូលដ្ឋានផលិតមានគម្រោងការវិនិយោគពង្រីកបន្លែសុវត្ថិភាព និងសន្យាសម្ទុះផ្សព្វផ្សាយគម្រោងការដោយបានគណៈកម្មាធិការប្រជាជនស្រុកទទួលស្គាល់ បានផ្ដល់លិខិតទទួលស្គាល់មូលដ្ឋានគ្រប់លក្ខណៈសុវត្ថិភាពគ្រឿងបរិភោគ ឬមានលិខិតសន្យាផលិត ធ្វើអាជីវកម្មអនុវត្តគ្រឿងបរិភោគ កសិ-រុក្ខ- ជលផលសុវត្ថិភាពតាមការកំណត់។ គោលនយោបាយឧបត្ថម្ភបង្វែរដីអន់ប្រសិទ្ធភាព នឹងឧបត្ថម្ភមួយលើកពីថវិកាទិញជី ថ្នាំការពាររុក្ខជាតិ ចំណី បសុព្យាបាលសម្រាប់បណ្ដាគ្រួសារផលិតផ្ទាល់ដោយបង្វែរពីដីផលិតស្រូវមកដាំបណ្ដាប្រភេទឈើដំណាំដទៃ ឬក៏ផលិតស្រូវគួបផ្សំជាមួយការដាំចិញ្ចឹមជលផលដោយកម្រិតឧបត្ថម្ភ ១០ លានដុងក្នុងមួយហិកតា។ ដាំស្មៅចិញ្ចឹមគោ ឧបត្ថម្ភ ១០ លានដុងក្នុងមួយហិកតា ដាំសណ្ដែកដី ពោត ឧបតម្ថម្ភ ៨ លានដុងក្នុងមួយហិកតា។

នាំយកដំណាំចុះកាន់វាលស្រែ រួមចំណែកអនុវត្តរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញរបស់ស្រុកកូវង៉ាង។

   ឃុំឡុងស៊ើង ជាឃុំមួយក្នុងបណ្ដាឃុំបានកំណត់គប្បីជំរុញយ៉ាងខ្លាំងក្លាជាងទៀតអំពីការធ្វើរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ សមស្របជាមួយតំបន់ដី និងពង្រីកហ្វូងសត្វចិញ្ចឹមក្នុងបណ្ដាគ្រួសារប្រជាជន ។​ គិតមកទល់ពេលនេះ មានគ្រួសារប្រជាជនជាង ៤០ គ្រួបានចុះឈ្មោះអនុវត្តបង្វែរដីផលិតស្រូវអន់ប្រសិទ្ធភាពមកដាំដំណាំ ដាំស្មៅចិញ្ចឹមគោ។ល។

    លោកលឺមិញថុង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងស៊ើងឱ្យដឹងថា៖ ឃុំបានចង្អុលការ បណ្ដាភូមិធ្វើការផ្ទៀងផ្ទាត់បណ្ដាមុខសញ្ញាចាំបាច់ត្រូវការបង្វែរដើម្បីអនុវត្តរចនាស្ព័ន្ធផ្នែកកសិកម្មឡើងវិញ ក្នុងនោះជ្រោងខ្ពស់ការបង្វែរដីផលិតស្រូវអន់ប្រសិទ្ធ​ភាពមកដាំបណ្ដាប្រភេទដំណាំផ្ដល់តម្លៃសេដ្ឋកិច្ចខ្ពស់សំដៅលើកកម្ពស់ប្រភពចំណូលនៅលើផ្ទៃដីកសិកម្មតែមួយ ។ យោងតាមកម្រិតឧបត្ថម្ភតាមការកំណត់ គួបផ្សំជាមួយបណ្ដាគោលនយោបាយពាក់ព័ន្ធដទៃទៀត បង្កបានទិសដៅថ្មីសម្រាប់ការពង្រីកផ្នែកកសិកម្មនៅមូលដ្ឋាន។

   លោកង្វៀងទ្រឿងយ៉ាងឱ្យដឹងបន្ថែម៖ ការឧបត្ថម្ភធ្វើរចនាសម្ព័ន្ធផ្នែកកសិកម្មឡើង​វិញគឺក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់ក្នុងការផលិតកសិកម្មឡើងវិញនៅតាមតំបន់នីមួយៗ ដើម្បីបង្កើតបានផលិតផលមានតម្លៃមានកម្លាំងប្រជែងនៅលើទីផ្សារ។ ទន្ទឹមនឹងនោះ ស្រុកក៏ចង្អុលការឲ្យផ្នែកកសិកម្មត្រូវរួមដំណើរជាមួយប្រជាជនដែលបានទទួលផលហ្វឹកហាត់ពីចំណេះដឹងវិទ្យាសាស្រ្ត-បច្ចេកទេសដើម្បីអនុវត្តទៅក្នុងការដាំដុះ ចិញ្ចឹមសត្វ កាន់តែមានប្រសិទ្ធភាព៕

​​​​​​អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.