29/06/2021 09:35
ដើម្បីជំរុញមាំការផ្សព្វផ្សាយសកម្មភាពរបស់សមាគមគ្រប់លំដាប់ថ្នាក់ចូលរួមក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ឆ្លងតាមនោះបង្កើនចំណេះដឹង រាលដាលសកម្មភាព ដោយមានអត្ថន័យ រួមចំណែកជាមួយទូទាំងប្រទេសរុញច្រានអាសន្នរោគជំងឺ។ លើកទឹកចិត្ត ពង្រីកបណ្តាទង្វើច្នៃប្រតិដ្ឋក្នុងសកម្មភាពបង្ការ ទប់ស្កាត់អាសន្នរោគជំងឺរបស់សមាគមគ្រប់លំដាប់ថ្នាក់ បង្កជាចលនាប្រឡងប្រណាំង រួមគ្នាឆ្លងផុតបណ្តាការលំបាក អាស្រ័យអាសន្នរោគជំងឺកូវីដ-១៩ បង្កឡើង។ ទន្ទឹមនឹងនោះ បង្កើនប្រសិទ្ធភាពផ្សព្វផ្សាយលើប្រព័ន្ធបណ្តាញសង្គម រួមចំណែករុញច្រានជំងឺ។
យោងតាមនោះ ពិធីប្រឡងបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៥ មិថុនា ដល់ថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០២១ ដោយរូបភាពអនឡៃ។ បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចូលរួមតិចបំផុត ១០ វណ្ណកម្ម។ ដោយឡែកទីផ្សាររួមខេត្តយ្វៀងហាយ ស្រុកយ្វៀងហាយ និងបណ្តាអង្គភាពកងកម្លាំងប្រដាប់អាវុធចូលរួមតិចបំផុត ០៥ វណ្ណកម្ម (វណ្ណកម្មនីមួយៗរួមមាន អត្ថបទផ្សព្វផ្សាយអំពីបណ្តាខ្លឹមសារស្តីពីបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ រួមជាមួយទង្វើជាក់ស្តែងមួយរបស់មូលដ្ឋាន អង្គភាព)។
គណៈមេប្រយោគនឹងឲ្យពន្ទុបណ្តាអត្ថបទប្រឡង គួបផ្សំជាមួយចំណែកជ្រើសរើសរបស់ទស្សនិកជន។ គណៈចាត់តាំងនឹងជូនរង្វាន់លេខមួយ ១ រង្វាន់ លេខពីរ ២ រង្វាន់ លេខបី ២ រង្វាន់ និងរង្វាន់លើកទឹកចិត្តដល់បណ្តាអង្គភាពដែលសម្រេចស្នាដៃឆ្នើម៕
*ទទួលប្រាក់ឧបត្ថម្ភ ១៤៣ លានដុងសម្រាប់បង្ការទប់ស្កាត់អាសន្នរោគ កូវីដ-១៩
សមាគមសហព័ន្ធនារីខេត្តជូនប្រាក់ឧបត្ថម្ភបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ រូបថត៖ ហុងញ៉ុង
កាលពីថ្ងៃទី ២២ មិថុនា សមាគមសហព័ន្ធនារីខេត្តត្រាវិញចាត់តាំងទទួលប្រភពចលនា ឧបត្ថម្ភរបស់កម្មាភិបាល សមាជិកា នារីបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្ត។ អស់រយៈពេលជាង ២០ ថ្ងៃដែលបានបំផុសចលនា កម្មាភិបាល សមាជិកា នារីក្នុងខេត្តចូលរួមឧបត្ថម្ភជាង ១៤៣ លានដុង។ ឆ្លងតាមរយៈនោះ សមាគមសហព័ន្ធនារីខេត្តត្រាវិញបានគបឲ្យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ១០០ លានដុង ចំនួនដែលនៅសល់ពីនោះ សមាគមនឹងបង្កើតក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តដល់បណ្តាមន្ទីរពេទ្យបណ្ដោះ អាសន្នក្នុងខេត្ត និងបណ្តាប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលបង្ការទប់ស្កាត់ជំងឺនៅតាមច្រកចេញចូលរបស់ខេត្ត និងឧបត្ថម្ភបណ្តាខេត្ត ក្រុងដែលត្រូវរងឥទ្ធិពលពីអាសន្នរោគកូវីដ-១៩៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។