• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សមាគមនារីឃុំង៉ូវឡាក៖ គិតគូរដល់ជីវភាពសមាជិកាខ្មែរ

19/05/2023 09:43

សមាគមសហព័ន្ធន៍នារីឃុំ ង៉ូវឡាក ស្រុកយ្វៀងហាយ មានសមាជិកាជាង ២.៨៣០ នាក់។ ក្នុងនោះ មានសមាជិកាក្រីក្រ ១៤៥ នាក់ (សមាជិកាខ្មែរក្រីក្រ ៩៨ នាក់)។ ដើម្បីគិតគូរដល់ជីវភាពគ្រួសារសមាជិកាក្រីក្រ សមាគមនារីឃុំ តែងយកចិត្តទុកដាក់អនុវត្តគោលនយោបាយសុខុមាលភាពសង្គម ភ្ជាប់ជាមួយនឹងការបង្កើតការងារធ្វើ ផ្តើមអាជីពជូនសមាជិកានិយាយរួម សមាជិកាខ្មែរ និយាយដោយឡែក។

បស្រី ង្វៀងណឺឡឹមអឹកមី ប្រធានសមាគមនារីឃុំ ង៉ូវឡាកបានទទួលស៊ុមផលិតផលដើម្បីប្រគល់ជូនសមាជិកាត្បាញដោយខ្សែជ័រជូនក្រុមហ៊ុន។

     អនុវត្តតាមគម្រោងការលេខ ៩៣៩ ស្តីពី "ឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០១៧ - ២០២៥ "  សមាគមនារីឃុំបានកសាងផែនការអនុវត្តគម្រោងការនេះ និងបំផុសចលនាកម្មាភិបាល សមាជិកា បងប្អូននារីអនុវត្តតាម។ គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់បច្ចុប្បន្ន សមាគមសហព័ន្ធន៍នារីឃុំបានបញ្ជូនសមាជិកា 0៤ នាក់ទៅរៀនរបរតម្បាញផលិតផលអំពីខ្សែជ័រនៅក្រុមហ៊ុនចម្កាត់អាហរ័ណ នីហរ័ណ‑ឧស្សាហកម្មវិញគីម (នៅអនុសង្កាត់ទី ៧ សង្កាត់លេខ ៩ ក្រុងត្រាវិញ)។ ទន្ទឹមនឹងនោះ បានបង្កើតចេញ បង្ហាញមុខក្រុមតម្បាញផលិតផលដោយខ្សែជ័រ ០១ ក្លឹប នៅភូមិជ្រៃតាសូរដោយមានសមាជិកា ១២ នាក់ចូលរួម កើនតួលេខមកទល់ពេលនេះ សមាគមមានក្រុមតម្បាញផលិតផលដោយខ្សែជ័របានចំនួន  ០២ ក្រុម ដោយមានសមាជិកាជាង ៤០ នាក់ ចូលរួម ។ បណ្តាក្រុមបានទទួលស៊ុមពីក្រុមហ៊ុនមកចែកចាយដល់បងប្អូននារីត្បាញជាផលិតផលដោយខ្សែជ័រតាមតម្រូវការរបស់ក្រុមហ៊ុន។ ពលការិនី​ដែល​ធ្វើ​ការ​នៅ​ក្រុមតម្បាញផលិតផលដោយខ្សែជ័រនៅ​ភូមិជ្រៃតាសូរមាន​ប្រាក់​ចំណូល​ក្នុង​មួយ​ខែពី ០៣ - ០៤ លាន​ដុង។ ទោះបី​មាន​ចំណូល​តិច​ជាង​ធ្វើការនៅ​ក្រៅ​ខេត្ត ៥០% ក៏ដោយ ប៉ុន្តែ​ជីវភាព​គ្រួសារ​​មានភាពកក់ក្តៅ និងលំនឹង​ជាងមុន។ ពីព្រោះ ធ្វើការនៅក្រៅខេត្ត ឆ្ងាយពីគ្រួសារ ប្រាក់ចំណាយប្រចាំថ្ងៃក៏ច្រើនជាងខណៈដែលធ្វើការនៅក្នុងភូមិស្រុក។

      បងថាច់ធីនីតា នៅភូមិជ្រៃតាសូរបានឲ្យដឹងថា៖ កាលពីមុន ប្តីប្រពន្ធខ្ញុំទៅធ្វើការនៅទីក្រុងហូជីមិញ បានផ្ញើកូនពីរនាក់ឲ្យនៅជាមួយជីដូន។ បច្ចុប្បន្ន ខ្ញុំបានធ្វើការនៅក្រុមតម្បាញផលិតផលដោយខ្សែជ័រនៅភូមិជ្រៃតាសូរ ក្បែរផ្ទះដោយមានប្រាក់ចំណូលក្នុងមួយខែពី 0៣-0៤ លានដុង ខ្ញុំសប្បាយចិត្តខ្លាំងណាស់។

បងគីមធីសាធីរ កំពុង​ប្រមូល​ផល​សណ្តែកដី។

     ចំពោះបងស្រី គឹមធីសាធីរ នៅភូមិដើមជ្រៃវិញ គ្រួសារគាត់មានដីស្រែ ០,២ ហិកតា ប្រាក់ចំណូលបានមកពីការស៊ីឈ្នួលរបស់ប្តីគាត់តែប៉ុណ្ណោះ ដូច្នេះហើយជីវភាពគ្រួសារគាត់មានការលំបាកច្រើន។ តាំងពីបានសមាគមសហព័ន្ធន៍នារីឃុំបង្កលក្ខណៈឲ្យចូលរួមក្នុងក្រុមដាំដំណាំ ចូលរួមបណ្តាវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្រ បច្ចេកវិទ្យា គាត់បានដាំបន្លែជាច្រើនប្រភេទ និងដាំសណ្តែកដី។

      បងស្រី ថាច់ធីសាធីរឲ្យដឹងថា៖ ខ្ញុំបានចូលរួមក្លឹបដាំដំណាំរបស់សាខាសមាគមនារីភូមិកាលពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះខ្ញុំដាំដំណាំបាន ០២ រដូវ ។ គ្រួសារខ្ញុំដាំបន្លែ ត្រសក់ សណ្តែកដីជាដើម លើផ្ទៃដី ០,២ ហិកតា ទូទាត់ខ្ទង់ចំណាយរួច នៅចំណេញ​ ជិត ១០ ​លាន​ដុង ​ច្រើន​ជាងផលិត​ស្រូវ​ពីរ​ដង។ អាស្រ័យបាន​ប្រភព​ចំណូល​នេះ គួប​ផ្សំ​នឹង​ប្រាក់​សន្សំ​សំចៃរបស់ប្តីខ្ញុំទៀត ជីវភាព​គ្រួសារ​ខ្ញុំបានធូរធាគ្រាន់បើ។

      បងស្រី ង្វៀងណឺឡឹមអឹកមី ប្រធានសមាគមនារីឃុំ ង៉ូវឡាកបានឲ្យដឹងថា៖ ដើម្បីជំរុញទឹកចិត្តបងប្អូននារីនៅជនបទបង្កើតការងារធ្វើនៅមូលដ្ឋាន សមាគមនារីឃុំបានសហការជាមួយផ្នែកមានសមត្ថកិច្ចផ្សព្វផ្សាយ បណ្តាគោលនយោបាយ ទម្រង់បណ្តុះបណ្តាលវិជ្ជាជីវៈ ពិគ្រោះឲ្យបងប្អូនរៀនរបរ ឧទ្ទេសនាមការងារធ្វើជូនពលការិនី ជាពិសេសគឺពលការិនីនៅជនបទ។ ទន្ទឹមនឹងនោះផ្តុំកម្លាំងអនុវត្តបណ្តាវិធានការបង្កើនគុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈ ពហុសណ្ឋានការបណ្តុះបណ្តាលវិជ្ជាជីវៈតាមកម្មវិធីបណ្តុះបណ្តាលក្នុងរយៈពេលខ្លីភ្ជាប់ជាមួយនឹងការសហការជាមួយអាជីវកម្មដើម្បីឲ្យពលការិនីមានការងារធ្វើក្រោយពីរៀនវិជ្ជាជីវៈ។ ទន្ទឹមនឹងនោះ សមាគមនៅទាំងចលនាបងប្អូននារីឱ្យចូលរួម បណ្តាវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តក្នុងការចិញ្ចឹមសត្វ ដាំដំណាំជាដើម ដើម្បីឲ្យបងប្អូននារីប្រកបការងារនៅនឹងគ្រួសារបានលំនឹង។

      គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ សមាគមនារីឃុំង៉ូវឡាក បានសហការបង្កើតក្លឹបដាំដំណាំបាន ០៧ ក្លឹប ដោយមានសមាជិកាជាង ១00 នាក់ចូលរួមដាំដំណាំ បង្កើនប្រាក់ចំណូលកែលម្អជីវភាពគ្រួសារ។ ទន្ទឹមនឹងនោះ សមាគមនារីឃុំនៅទាំង សហការជាមួយក្រុមហ៊ុនពិគ្រោះការងារធ្វើថុងធ្វឹង ណែនាំឲ្យសមាជិកាជាង ៧០ នាក់ ជ្រើសរបរ ឧទ្ទេសនាមជូនពលការិនី ២៩៣ នាក់ ធ្វើការនៅក្នុង និងក្រៅខេត្ត នីហរ័ណពលការិនី ០៥ នាក់។ ទន្ទឹមនឹងនោះ សមាគមបង្កលក្ខណៈឲ្យសមាជិកាខ្មែរ ១២ នាក់ បុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គម ជាង ៣៨០ លានដុង។ បច្ចុប្បន្ន ១២ គ្រួសារដែលបានបុលទុនកំពុងពង្រីកសេដ្ឋកិច្ចស្ថិរភាព។ បង្កលក្ខណៈជូនគ្រួសារសមាជិកា ៨00 គ្រួសារបុលទុនជាង ១៨ ពាន់លានដុង សម្រាប់បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលពង្រីកសេដ្ឋកិច្ចគ្រួសារ ៕       

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.