24/01/2025 09:42
លោក សឺនង៉ុករ៉ា អនុប្រធានសមាគមកសិករស្រុកកូវង៉ាង មានប្រសាសន៍ឱ្យដឹងថា៖ សមាគមជ្រោងខ្ពស់ “ពង្រឹងការចាត់តាំងសមាគម ភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ចក្នុងសមាជិក”។ ក្នុងឆ្នាំ ២០២៤ សមាគមបំផុសចលនាបង្កើតសហករណ៍បាន ១ កន្លែងដោយមានសមាជិកចំនួន ៧ រូប បង្កើតសាខាសមាគមកសិករអាជីព មានសមាជិក ៣៥ រូប។
បងង៉ុកធ្វឹង ប្រមូលផលដំឡុងមី។
ពង្រឹងក្រុមសមាគមកសិករអាជីព ៨១៧ ក្រុមលើបណ្ដាវិស័យដាំដុះ ចិញ្ចឹមសត្វ និងចិញ្ចឹមជលផល។ កសាងផែនការសកម្មភាពលើកកម្ពស់គុណភាពការប្រជុំជីវភាពសាខាសមាគម ណែនាំបណ្ដាសាខាសមាគមចាត់តាំងបណ្ដាការប្រជុំជីវភាពតាមបធានបទនីមួយៗសមស្របតាមមូលដ្ឋាន។ ចាត់តាំងការហ្វឹកហាត់ជូនកងជួរកម្មាភិបាលសាខាសមាគមអំពីលទ្ធភាពបញ្ជាការបណ្ដាពេលប្រជុំបានល្អ។ ជារៀងរាល់ត្រីមាស កំណត់ខ្លឹមសារប្រជុំជីវភាព ណែនាំបណ្ដាសាខាសមាគមរៀបចំកម្មវិធីប្រជុំជីវភាពសមស្របជាមួយលក្ខណៈនៅនឹងសាខាសមាគម។
ជំរុញមាំចលនា “កសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាន និងបន្ថយភាពក្រីក្រស្ថិរភាព”គិតមកទល់ពេលនេះផ្សព្វផ្សាយបានចំនួន ៦២៩ លើក មានអ្នកចូលរួម ១៨.៣៨៦ នាក់។ តាមរយៈការ ផ្សព្វផ្សាយសម្បទាកសិករផលិតធ្វើអាជីវកម្មពូកែដល់សមាគមគ្រប់លំដាប់ថ្នាក់ មានគ្រួសារចំនួន ១២.១៩៨ គ្រួចុះឈ្មោះ (ថ្នាក់មជ្ឈិម ១២ គ្រួ ថ្នាក់ខេត្ត ២៨៩ គ្រួ ថ្នាក់ស្រុក ១.៣២១ គ្រួ និងថ្នាក់ឃុំ ទីប្រជុំជនចំនួន ១០.៥៧៦ គ្រួ)។
គ្រួសារបង ត្រឹងង៉ុកធ្វឹង (ជនជាតិខ្មែរ) នៅភូមិត្រពាំងក្រពើ ឃុំឡុងស៊ើង ក្រោយពេលទទួលបានការឧបត្ថម្ភរបស់សមាគមកសិករ ក្នុងនោះមានការចូលរួមបណ្ដាថ្នាក់ហ្វឹកហាត់អំពីបច្ចេកទេសដាំដំណាំ បងកាន់តែមានជំនឿលើខ្លួនឯង ក្នុងការដាំដំឡូងមី លើផ្ទៃដីជិត ០,២ ហិកតារបស់គ្រួសារ។
បង ង៉ុកធ្វឹង ឱ្យដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លង ខ្ញុំចាត់ទុកការដាំដំណាំជាមុខរបរចម្បងរបស់គ្រួសារ សំខាន់គឺផ្ដុំឱ្យការដាំបណ្ដាប្រភេទដំណាំដូចជា សណ្ដែក ពោត។ ឆ្នាំនេះឆ្លៀតដាំដំឡូងមីបានរូត ម៉្លោះហើយមកទល់ពេលនេះ ដំឡូងរបស់គ្រួសារខ្ញុំបានទទួលផល។ ដោយអាស្រ័យមូលដ្ឋានមានម្ចាស់ផលិត OCOP ទើបដំឡូងមីរបស់គ្រួសារខ្ញុំបានឈ្មួញទិញនៅនឹងកន្លែងដោយតម្លៃជិត ១០.០០០ ដុងក្នុងមួយគីឡូក្រាម ប៉ាន់ស្មានប្រមូលផលដំឡូងរួចរាល់ទទួលបានប្រាក់ចំណូលពី ៨-៩ លានដុងក្នុងមួយកុង ទូទាត់ប្រាក់ចំណាយរួចរាល់នៅមានប្រាក់ចំណេញ ៤,៥-៥ លានដុងក្នុងមួយកុង។
ចូលរួមជាមួយចលនាសមាគម បណ្ដាសមាជិកសមាគមកសិករ មិនត្រឹមតែបានលើកកម្ពស់ចំណេះដឹងសម្រាប់ការផលិតប៉ុណ្ណោះទេ ទាំងផលិតផលរបស់សមាជិកក៏មានទីផ្សារសម្រាប់លក់ អះអាងបានតួនាទីរបស់សមាគមអំពីការកសាង ពង្រឹងការចាត់តាំង ភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ចរបស់សមាជិក បង្កបានភាពពេញចិត្តចំពោះសមាជិក៕
អត្ថបទ-រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។