• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សមាគមកសិករឃុំឡុងស៊ើង៖ ជួយសមាជិកកសាងទម្រង់ពង្រីកសេដ្ឋកិច្ច

29/08/2023 07:49

បច្ចុប្បន្ន សមាគមកសិករឃុំឡុងស៊ើង ស្រុកកូវង៉ាង មានសមាជិកចំនួន ១.៨៩៩ រូប ក្នុងនោះ សមាជិកជាជនជាតិខ្មែរជាង ៦២%។ កន្លងហើយ សមាគមពង្រឹងសកម្មភាព ទាក់ទាញ សមាជិក កសិករជាច្រើនចូលរួមជ្រោមជ្រែង កសាងទម្រង់ពង្រីកសេដ្ឋកិច្ច ធ្វើមានយ៉ាងស័ក្ដិសមជូនសមាជិក។

ប្ដីប្រពន្ធបង ថាច់ក្វៀង ជាមួយទម្រង់ចិញ្ចឹមគោមេរបស់គ្រួសារ។

    ជំរុញមាំអនុវត្តចលនាប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាន និងបន្ថយភាពក្រីក្រស្ថិរភាព ក្នុង ៦ ខែដើមឆ្នាំ ២០២៣ សមាគមចាត់តាំងការផ្សព្វផ្សាយបានជិត ៨០ លើក មានសមាជិក កសិករចំនួន ២.២៧៦ លើកនាក់ចូលរួម។ តាមរយៈនោះ មានសមាជិក កសិករចំនួន ១.៤០៦ រូបចុះកិត្តិនាមផលិត ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់។ ក្នុងនោះមានគ្រួសារសមាជិកចុះឈ្មោះថ្នាក់មជ្ឈិម ០១   គ្រួ ថ្នាក់ខេត្ត ០៩ គ្រួ ថ្នាក់ស្រុក ១០០ គ្រួ និងថ្នាក់មូលដ្ឋាន១.២៩៦ គ្រួ។

   សមាគមបង្កលក្ខណៈឱ្យសមាជិកបានបុលទុនអាទិភាពពង្រីកការផលិត ចិញ្ចឹមសត្វ បង្កបានជាទម្រង់ពង្រីកសេដ្ឋកិច្ច ផ្ដល់ប្រាក់ចំណូលំនឹង។ ជាអាទិ៍ដូចជា សមាជិក​ ថាច់ក្វៀង នៅភូមិថ្មី ជាមួយនឹងទម្រង់ចិញ្ចឹមគោមេជិត ១០ ក្បាល។ ក្រៅពីនោះ គ្រួសារបងនៅទាំងរក្សាផ្ទៃដីដាំ ពោត សណ្ដែកដី។ល។ រួមចំណែកបង្កើនប្រភពចំណូលជូន គ្រួសារ ស្ថិរភាព គិតជាមធ្យមក្នុងមួយឆ្នាំៗទទួលបានប្រាក់ចំណូលជាង ១០០ លានដុង។ បង ថាច់ក្វៀង ចែក​រំលែក៖ ដោយអាស្រ័យបានចូលរួមជាមួយសកម្មភាពសមាគម និងបានសមាគមបង្កលក្ខណឱ្យខ្ញុំ ចូលរួមថ្នាក់ហ្វឹកហាត់ចំណេះដឹង ការផលិតស្រូវ ដាំដំណាំ ចិញ្ចឹមសត្វ។ អាស្រ័យដោយមានចំណេះដឹង ខ្ញុំឥតរអែងក្នុងការកសាងទម្រង់ចិញ្ចឹមសត្វឡើយ។ ខ្ញុំតែងគ្រប់គ្រងបានល្អហ្វូងគោរបស់គ្រួ​សារ ជៀសវាងបានការកើតជំងឺ លើហ្វូងគោ ជួយឱ្យហ្វូងគោរបស់ខ្ញុំមិនត្រឹមតែ​បានសុវត្ថិភាពក្នុងការចិញ្ចឹមនិងគុណភាព លក់បានតម្លៃខ្ពស់ប្រៀបជាមួយការចិញ្ចឹមធម្មតាដូចកាលមុន។

   លោក ង្វៀងមិញតឹម ប្រធានសមាគមកសិករ ឃុំឡុងស៊ើង បានឱ្យដឹងថា៖ ឡុងស៊ើងជាតំបន់ដីមានភាពងាយស្រួល សម្រាប់ពង្រីកផលដំណាំផ្សេងៗ អនុផលក្រោយប្រមូលផលក៏មានច្រើន ងាយស្រួលដល់ការចិញ្ចឹមសត្វរបស់ប្រជាកសិករ។ ហេតុនោះ សមាជិកជាច្រើនក៏ឆ្លៀតប្រើប្រាស់ដើម្បីចិញ្ចឹមសត្វ បង្កើនប្រាក់ចំណូល ឈានឡើងក្នុងជីវភាព។ ប្រសិទ្ធភាពពីទម្រង់ សមាគមស្នើទៅថ្នាក់លើស្ងើចសរសើរ កសិករចំនួន ៨ រូបសម្រេចកិត្តិនាមផលិត ធ្វើអាជីវកម្មពូកែថ្នាក់មូលដ្ឋានឆ្នាំ ២០២២។ ដើម្បីបង្កើនប្រសិទ្ធភាពផលិត ចិញ្ចឹមសត្វ កន្លងហើយ សមាគមសហការជាមួយ​ផ្នែកពាក់ព័ន្ធចាត់តាំងវគ្គហ្វឹកផ្ទេរជូនចំណេះដឹងវិទ្យាសាស្រ្តបច្ចេកទេសចំនួន ៥ ថ្នាក់ ដោយមានសមាជិក កសិករជាង ១០០ រូបចូលរួម ជួយឱ្យសមាជិក កសិករមានភាពជឿជាក់លើខ្លួនឯងក្នុងការចិញ្ចឹមសត្វ។

    គ្រួសារសមាជិក ថាច់ក្វៀងទទួលជោគជ័យក្នុងរបរចិញ្ចឹមគោ រីឯគ្រួសារសមាជិកសឺនង៉ុកខាយ នៅភូមិពាក់រហាត់ ជោគជ័យក្នុងការនាំយកដំណាំចុះដាំនៅវាលស្រែ ។ ផ្ដើមពីដីផលិតស្រូវមិនសូវបានផលប្រមាណ ០,៣ ហិកតា បងបង្វែរមកដាំ ត្រសក់ផ្អរ ម្រះ ម្ទេស រួមជាមួយផលដំណាំរួមផ្សំមួយចំនួនដទៃទៀត។ បងសឺនង៉ុកខាយ បានឱ្យដឹងថា៖ បានការយកចិត្តទុកដាក់របស់សមាគមកសិករក្នុងការបង្កលក្ខណៈឱ្យខ្ញុំបានប្រសព្វជាមួយ​ចំណេះដឹងវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន ម៉្លោះហើយជារៀងរាល់ឆ្នាំលើផ្ទៃដីរបស់គ្រួសារ ខ្ញុំតែងដាំបណ្ដាប្រភេទដំណាំមានប្រសិទ្ធភាព។ ខ្ញុំចូលចិត្តបំផុតគឺដាំដំណាំក្នុងរដូវវស្សា ពីព្រោះក្នុងរដូវនេះ ច្រើនតែលក់បានថ្លៃខ្ពស់។ ជាក់ស្ដែងដូចជាត្រសក់ផ្អររបស់គ្រួសារខ្ញុំដែលកំពុងប្រមូលផល មានតម្លៃជាង ១០.០០០ ដុងក្នុងមួយគីឡូក្រាម។ តាមគិតទៅ លើផ្ទៃដី ប្រមាណ ០,២ ហិកតាក្នុងរដូវនេះ ទទួលបានប្រាក់កម្រៃជាង ៤០ លានដុង។ ក្រៅពីនោះ គ្រួសារនៅទាំង ចិញ្ចឹមគោមេបានពី ៤-៥ ក្បាលទៀតផង។

    ដើម្បីរួមចំណែកជួយលើកស្ទួយជីវភាពប្រជាជននិយាយរួម បណ្ដាសមាជិកនិយាយដោយឡែក សមាគមបានបំផុសចលនាសមាជិក កសិករបន្តរក្សាសកម្មភាពកក្រុមចូលហ៊ុនទុនចំនួន ៤ ក្រុម ដោយមានសមាជិកចំនួន ៤៧ រូប ចូលរួមហ៊ុនទុនជារៀងរាល់ខែគិតជាមធ្យមពី ១៤-១៦ លានដុង ដោះស្រាយឱ្យសមាជិកខ្ចីធ្វើដើមទុនពង្រីកការផលិត  ចិញ្ចឹមសត្វ។     ទន្ទឹមនឹងនោះ សមាគមនៅទាំងសហការជាមួយ ធនាគារគោលនយោបាយសង្គមរក្សាសកម្មភាពក្រុមប្រិតសំចៃបុលទុនចំនួន ១៥ ក្រុម ដោយមានសមាជិក ៧៦៥ រូប ជាមួយប្រាក់បានបុលជាង ១៥ លានដុង វិនិយោគ និងវិនិយោគឡើងវិញសម្រាប់សមាជិកជាមួយប្រាក់ទុនចំនួន ១,២ ពាន់លានដុង បំផុសចលនាផ្ញើប្រាក់ប្រិតសំចៃជាង ៥៤៥ លានដុង ជួយឱ្យសមាជិក កសិករអនុវត្តពហុសណ្ឋានពូជដំណាំ សត្វចិញ្ចឹមនៅតាមបណ្ដាគ្រួសារ៕

 អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.