• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សមាគមកសិករឃុំឡុងវិញ៖ សកម្មភាពជាច្រើនដើម្បីគិតគូរដល់សមាជិក

11/08/2022 15:38

ជាមួយគោលដៅទាក់ទាញសមាជិកចូលរួមបណ្ដាចលនា សមាគមកសិករឃុំឡុងវិញ ស្រុកយ្វៀងហាយ កសាងទម្រង់បានជាច្រើន។ ក្នុងនោះ ទម្រង់ដែលមានប្រសិទ្ធភាព គឺទម្រង់កសាងអង្គការសមាគម ភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ច។ គិតតាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ សមាគមពង្រីកសមាជិកថ្មីបាន ១២ រូប សម្រេច ៦០%ប្រៀបជាមួយភាគកម្រិតសេចក្ដីសម្រេចចិត្ត បង្កើនចំនួនសមាជិកគិតមកទល់ពេលនេះ ក្នុងទូទាំងឃុំឡើងបាន ១.៦៤២ រូប។ ក្នុងនោះអត្រាសមាជិកជនជាតិខ្មែរ ១៤%។

          សមាជិកថាច់ធឿង នៅភូមិអង្កោល ជាមាជិកឆ្នើមមួយរូប  សំដែងពីចរិតហ៊ានគិត ហ៊ានធ្វើពេលចូលរួមជាមួយអង្គការចាត់តាំងសមាគមកសិករឃុំឡុងវិញ។ គ្រួសាររបស់សមាជិក ថាច់ធឿង មានដីសម្រាប់ចិញ្ចឹមបង្កងជាង ២០ ហិកតា។ ជាមួយការអនុវត្តន៍វិធានការក្នុងការ ចិញ្ចឹមជលផលកែប្រែរបស់គ្រួសារបាននាំមកលទ្ធផលជាក់ស្ដែង ក្នុងមួយឆ្នាំ គ្រួសារទទួលបានប្រាក់ចំណូលជិត ១០ ពាន់លានដុង។លោកថាច់​ធឿង បានឱ្យដឹងថា៖ បច្ចុប្បន្ន គ្រួសារមានស្រះសម្រាប់ភ្ញាស់កូនពូជបង្កង ៣ ស្រះ ដោយមានផ្ទៃដីជាង ០,៣ ហិកតា ស្រះសម្រាប់ចិញ្ចឹមបង្កង ៩ ស្រះដោយមានផ្ទៃដីជាង ២០ ហិកតា។  គ្រួសារតែង អនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿន និងអនុវត្តតាមការណែនាំរបស់ផ្នែកជំនាញទៅក្នុងការចិញ្ចឹមបង្កងតាមប្រតិទិនជាមួយកូនពូជ ចិញ្ចឹមប្រមាណជិត ១២ លានក្បាលក្នុងមួយរដូវ ដល់ពេលប្រមូល​ផលទទួលបានប្រាក់ចំណូលជាង ៩ ពាន់លានដុង ក្រោយពេលទូទាត់រាល់ការចំណាយនៅចំណេញបានពី ៤,៥‑៥ ពាន់លានដុង។ ក្រៅពីនោះ គ្រួសារនៅទាំងពង្រីកការចិញ្ចឹមគោមេជាង ១០ ក្បាល ចិញ្ចឹមសត្វស្លាបជាច្រើនប្រភេទទៀត ក្នុងមួយឆ្នាំផ្ដល់ប្រាក់ចំណូលរាប់រយលានដុង។

        ដោយអាស្រ័យរក្សាបានទម្រង់ចិញ្ចឹមជលផល រួមជាមួយទម្រង់ដទៃៗទៀត គ្រួសារលោក ដោះស្រាយការងារធ្វើនៅនឹងកន្លែងជូនពលករចំនួន ៩ រូបជាមួយ​ប្រាក់ចំណូលក្នុងមួយខែៗពី ៧,៥-៨ លានដុង។   អ្នកស្រី គាងធីណឿង ប្រធានសមាគមកសិករឃុំឡុងវិញ  បានឱ្យដឹងថា៖ កសិករថាច់ធឿង ជាកសិករមួយរូបក្នុងចំណោមកសិករដែលទទួលបានជោគជ័យក្នុងការ​ពង្រីកសេដ្ឋកិច្ច ពង្រីកបណ្ដាទម្រង់។ លោកមិនត្រឹមតែធ្វើសេដ្ឋកិច្ចពូកែ នៅទាំងជ្រោមជ្រែងបណ្ដាចលនានៅមូលដ្ឋាន។ ជាក់ស្ដែងរយៈពេលកន្លង លោកបានបរិច្ចាគដីជិត ២.០០០ ម៉ែត្រក្រឡាសម្រាប់មូលដ្ឋានកសាងសាលារៀន រួមចំណែកជាមួយមូលដ្ឋានក្នុងការអនុវត្តន៍បណ្ដាលក្ខឋានកសាងជនបទថ្មី អនុវត្តល្អការងារសុខុមាលភាពសង្គម។ លោកថាច់ធឿង ក៏ជាអ្នកមានប្រជាប្រិយភាពក្នុង​ជនរួមជាតិខ្មែរតែងសកម្មក្នុងការងារសង្គមហើយបានបណ្ដាផ្នែកគ្រប់លំដាប់ថ្នាក់ស្ងើចសរសើរជាគំរូឆ្នើម។

ក្រៅពីចិញ្ចឹមបង្កង គោ លោកថាច់ធឿងនៅទាំងចិញ្ចឹមមាន់ ទទួលបានប្រាក់ចំណូលរាប់សិបលានដុងក្នុងមួយឆ្នាំ។

        ដោយអាស្រ័យបានប្រសព្វជាមួយបណ្ដាវិធានការចិញ្ចឹមតាមវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿន ម៉្លោះហើយសមាជិកជាច្រើនទទួលបានជោគជ័យក្នុងវិស័យផលិត ចិញ្ចឹម ជលផល សមាជិកជាច្រើនសំដែងពីចរិតឈានមុខ​ ពង្រីកទូលាយបណ្ដាទម្រង់។​ គិតមកទល់ពេលនេះ​ សមាគមមានសមាជិកជាង ៧០០ រូបសម្រេចកិត្តិនាមជាកសិករផលិត- ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់។ ដើម្បីពង្រឹងសកម្មភាព ចលនា គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ សមាគមកសិករឃុំផ្សព្វផ្សាយចលនាកសិករផលិត-ធ្វើអាជីវកម្មពូកែបាន ៥៣​​ ​លើក ដោយមានសមាជិក ២.៣១២ លើកនាក់ចូលរួម មានគ្រួសារចំនួន ១.៤០៨ គ្រួចុះឈ្មោះអនុវត្ត(សម្រេច ១០១,៥%)។ដើម្បីជួយឱ្យបណ្ដាសមាជិកមានភាពជឿនលឿនក្នុងការផលិត- ធ្វើអាជីវកម្ម សមាគមបានបង្កលក្ខណៈឱ្យសមាជិកចូលរួមបណ្ដាវគ្គហ្វឹកហាត់ សិក្ខាសាលា  ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿន និងកសាងទម្រង់ចិញ្ចឹមពពែនៅខេត្តត្រាវិញ” មានសមាជិក ៣០ រូបចូលរួម។ ចូលរួមជាមួយការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកចាត់តាំង ផ្សព្វផ្សាយបណ្ដា​ផែនការ គោលនយោបាយទាក់ទងដល់វិស័យកសិកម្ម មានសមាជិក ៤០ រូបចូលរួម។ ចូលរួមជាមួយមជ្ឈមណ្ឌលជំរុញកសិកម្មត្រាវិញហ្វឹកហាត់ផ្សព្វផ្សាយពង្រីកទូលាយទម្រង់​ចិញ្ចឹមបង្គានាគ គួបផ្សំជាមួយត្រីទំពាំងទឹកដោះ មានសមាជិក ៤៦ រូបចូលរួម។ល។ គិតមកទល់ពេលនេះ ឃុំមានក្រុមសហការ ៣៥ ក្រុម ដោយមានសមាជិក ៤៧៨ រូប បង្កើតថ្មីក្រុមអាជីពចិញ្ចឹមគោមេ ១ ក្រុមមានសមាជិក ១០ រូប បង្កើតក្រុមអាជីពខ្នាតគំរូ​ ១ ក្រុម មានសមាជិក ១៤ រូបចូលរួម ចិញ្ចឹមពពែចំនួន ៩៨ ក្បាល។

        អ្នកស្រី គាងធីណឿង ឱ្យដឹបន្ថែម៖ សមាគមតែងយកចិត្តទុកដាក់ដល់ការផ្លាស់ថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពចលនាកសិករផលិត -ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាន និងកាត់បន្ថយភាពក្រីក្រស្ថិរភាព។ តាមរយៈនោះ បណ្ដាសមាជិកខ្វះទុនផលិត មានតម្រូវការទុនបម្រើឱ្យការផលិត ចិញ្ចឹមសត្វ។ល។ នោះ សមាគមបង្កលក្ខណៈឱ្យបានបុលទុនអាទិភាពពី ធនាគារ។ បង្កលក្ខណៈពង្រីកទូលាយទម្រង់ផលិត សកម្មចូលរួមក្នុងបណ្តាចលនាបដិវត្តន៍នៅមូលដ្ឋាន៕

 អត្ថបទ‑រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.