• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សមាគមកសិករឃុំហ្វាធ្វឹង៖ លុបបំបាត់គ្រួសារសមាជិកក្រីក្រដោយទម្រង់ចិញ្ចឹមគោ

04/05/2021 08:40

ការបង្កលក្ខណៈឲ្យសមាជិក កសិករបានបុលទុនអាទិភាពដើម្បីពង្រីកការផលិត រួចផុតពីភាពក្រីក្រស្ថិរភាពគឺជាវិធីសាស្រ្តមួយដែលសមាគមកសិករឃុំហ្វាធ្វឹង ស្រុកចូវថាញ់តែងអនុវត្តល្អ។ ឆ្នាំ ២០២០ សមាគមមានគ្រួសារសមាជិកក្រីក្រ ១៣ គ្រួបានរួចផុតពីភាពក្រីក្រស្ថិរភាព ក្នុងនោះមាន ០៧ គ្រួសាររួចផុតពីភាពក្រីក្រដោយសាទម្រង់ចិញ្ចឹមគោ។

          សមាជិក ស៊ើងថាញ់ នៅភូមិវិញទ្រឿង   ឃុំហ្វាធ្វឹង  ឆ្នាំ ២០១៦ បងថាញ់បានសមាគមកសិករឃុំហ្វាធ្វឹងបង្កលក្ខណៈឲ្យបុលទុនបាន ៣០ លានដុង ពីធនាគារគោលនយោបាយសង្គមស្រុកសម្រាប់ទិញគោញីមួយក្បាល តម្លៃ ១៧ លានដុងមកចិញ្ចឹម។ ប្រាក់នៅសល់ពីនោះ គាត់ជួលដី ០២ កុងសម្រាប់ដាំបន្លែហូបស្លឹកហើយបងថាញ់នៅទាំងឆ្លៀតពេលទៅស៊ីឈ្នួល ថែទាំចម្ការរបស់អ្នកភូមិផងដើម្បីរកប្រាក់ចំណូលបន្ថែមទៀតផង។

          បងថាញ់មានប្រសាសន៍ថា៖ មកដល់ពេលនេះគ្រួសារខ្ញុំមានគោទាំងអស់ ០៥ ក្បាល។ គ្រួសារខ្ញុំលក់អស់ ០២ ក្បាល តម្លៃជិត ៤៥ លានដុងដើម្បីសងបំណុលធនាគារ។ បច្ចុប្បន្នគ្រួសារខ្ញុំគ្មាននៅជំពាក់បំណុលធនាគារទៀតឡើយ រួចមានគោ​ញី ០៣ ក្បាល ក្នុងនោះមានគោញី ០២ ក្បាលជិតកើតកូន។ អំពីការដាំដំណាំ គ្រួសារខ្ញុំឆ្លៀតយកលាមកគោមួយចំណែកធ្វើជីសម្រាប់ដាំដំណាំ មួយចំណែកទៀត ខ្ញុំលក់បានតម្លៃពី ១៥-២០ ពាន់ដុងក្នុងមួយការុង។ ក្រោយពេលទូទាត់ប្រាក់ចំណាយរួច គ្រួសារខ្ញុំមានប្រភពចំណូលជិត ៣០ លានដុងក្នុងមួយឆ្នាំពីផ្ទៃដីដាំដំណាំ ០២ កុង និងចំណូលពីការលក់លាមកគោបានពី ០៤-០៥ លានដុង​ទៀត។ អាស្រ័យបានបុលទុនចិញ្ចឹមសត្វពង្រីកការផលិត ទើបជីវភាពគ្រួសារខ្ញុំ បានកែលម្អ និងរួចផុតពីភាពក្រីក្រកាលឆ្នាំ ២០១៩។ ប្តីប្រពន្ធខ្ញុំបន្តការខិតខំពលកម្ម ជាពិសេសគឺខិតខំថែទាំគោឲ្យបានល្អនិងឆ្លៀតពេលធ្វើការស៊ីឈ្នួល ដាំដំណាំពង្រីកសេដ្ឋកិច្ចគ្រួសារឲ្យបានរីកចម្រើនជាងទៀតដើម្បីឧបត្ថម្ភកូនពីរនាក់រៀនសូត្របានល្អ។

បងថាញ់ឆ្លៀតពេលទៅស៊ីឈ្នួលថែទាំចម្ការរបស់អ្នកភូមិផង។

        សមាគមកសិករឃុំហ្វាធ្វឹងមានសមាជិក ១.២៦៨ នាក់ ក្នុងនោះ សមាជិកជនជាតិខ្មែរជាង ៦២% ។ តាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ  សមាគមបង្កលក្ខណៈឲ្យសមាជិក ៥១៦ នាក់បុលទុន សរុបប្រាក់បំណុលជាង ៩,៨ ពាន់លានដុង សមាជិកដែលបានបុលទុន ភាគច្រើនវិនិយោគក្នុងការចិញ្ចឹមគោ និងដាំដំណាំ។ បច្ចុប្បន្ននេះ សមាគមខិតខំពង្រឹង លើកកម្ពស់គុណភាពក្រុមសមាគមអាជីព  ១៧ ក្រុម ដើម្បីទាក់ទាញសមាជិកទំនាក់ទំនងគ្នាទៅវិញទៅមកឲ្យមានការជិតស្និទ្ធគ្នាដោយមានសមាជិក ៣១៤ នាក់ចូលរួម ក្នុងនោះមានក្រុមចិញ្ចឹមគោ ០៧ ក្រុម មានសមាជិក ១១៨ នាក់ចូលរួម។ ក្នុងចំណោមក្រុមសមាគមអាជីព មានក្រុមចិញ្ចឹមគោសាច់ គោញីសម្រេចលទ្ធផលសេដ្ឋកិច្ចខ្ពស់បំផុត។

       តាមតួលេខស្ថិតិ បច្ចុប្បន្នឃុំមានហ្វូងគោជាង ១.១០០ ក្បាល ក្នុងនោះគោរបស់សម ជិកប្រមាណ ៩០០ ក្បាល។ លោកង្វៀងភឿកថាញ់ ប្រធានសមាគមកសិករឃុំហ្វាធ្វឹងមានប្រសាសន៍ថា៖ ដោយយល់ឃើញថា សមាជិក​ កសិករនៅលើភូមិសាស្រ្តឃុំភាគច្រើនមានជីវភាពធូរធាអាស្រ័យដោយការចិញ្ចឹមគោ  ម្ល៉ោះហើយសមាគមក៏ជ្រើសទម្រង់ចិញ្ចឹមគោដើម្បីលុបបំបាត់គ្រួសារសមាជិកក្រីក្រ។ ពិនិត្យរួម បណ្តាគ្រួសារចិញ្ចឹមគោនិយាយរួម គ្រួសារសមាជិកចិញ្ចឹមគោនិយាយដោយឡែក មិនសូវបង់ខាតប៉ុន្មានឡើយ។  ជាពិសេស ក្នុងពេលចិញ្ចឹមអាចយកលាមកគោសម្រាប់ដាំដំណាំផងនិងលក់ផងអាចជំនួយឲ្យកសិករមានប្រាក់ចំណេញខ្ពស់។                ដើម្បីជំនួយឲ្យ សមាជិក​កសិករបង្កើនចំណេះដឹងក្នុងការចិញ្ចឹមគោបានល្អ តាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ សមាគមបានសហការជាមួយសមាគមកសិករខេត្តចាត់តាំងបើកវគ្គហ្វឹកហាត់ពីបច្ចេកទេសចិញ្ចឹម ថែទាំគោញី‑គោសាច់បាន ០២ ថ្នាក់ ទាក់ទាញសមាជិកជិត ៧០ នាក់ចូលរួម។​ សមាគមតែងចាត់ឲ្យកម្មាភិបាលដែលគ្រប់គ្រងភូមិសាស្រ្ត​ សហការជាមួយកម្មាភិបាលកសិកម្មឃុំទៅត្រួតពិនិត្យ ណែនាំសមាជិកពីរបៀបថែទាំគោ សាងសង់រោងគោត្រឹមត្រូវត្រង់ទីកំណត់ អនាម័យឲ្យបានស្អាតស្អំ ធានាការចិញ្ចឹមសុវត្ថិភាព អនាម័យបរិស្ថាន ម្ល៉ោះហើយជាច្រើនឆ្នាំកន្លង ហ្វូងគោរបស់សមាជិក និងកសិករនៅឃុំហ្វាធ្វឹង តែងធំធាត់ល្អជានិច្ច៕

                     អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.