• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សមាគមកសិករឃុំតឹងហ៊ុងជួយសមាជិកលើកកម្ពស់ប្រសិទ្ធភាពផលិត

08/10/2021 10:32

ក្នុងបណ្តាឆ្នាំកន្លង រួមជាមួយការបើកបណ្តាវគ្គហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសជូនប្រជាកសិករ សមាគមកសិករឃុំតឹងហ៊ុង​ ស្រុកទីវកឹង​នៅទាំងសកម្មបំផុសចលនាប្រឡងប្រណាំង ជំរុញការផលិត ផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹម និងកសាងបានទម្រង់ជាច្រើនជួយឱ្យប្រជាកសិករលើកកម្ពស់ប្រសិទ្ធភាព​ផលិត។

លោកត្រឹងតឹងថាញ់ ប្រធានសមាគមកសិករឃុំតឹងហ៊ុងបានឱ្យដឹងថា៖ សមាគមដាក់ចេញគោលដៅដើម្បីសមាជិក ដើម្បីកសិករសកម្មកសាងជនបទថ្មីជាភារកិច្ច និងមានអត្ថន័យយ៉ាងសំខាន់។ អាស្រ័យហេតុនោះ សមាគមតែងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពការងារប្រមូលផ្តុំ សាមគ្គី ពង្រីកប្រជាធិតេយ្យ កម្លាំងច្នៃប្រតិដ្ឋ សមត្ថភាពចងសម្ព័ន្ធ កិច្ចសហការរបស់សមាជិកសមាគមកសិករ។ ធ្វើសេនាធិការជូនបក្សដើម្បីមានបណ្តាគោលការណ៍ គោលនយោបាយសមស្របសម្រាប់សមាជិក កសិករ។ ទន្ទឹមនឹងនោះការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជួយឱ្យសមាជិក កសិករមានស្មារតីហានក្លាក្នុងការចូលរួមជាមួយសកម្មភាពរបស់សមាគម។

បច្ចុប្បន្ន សមាគមកសិករឃុំតឹងហ៊ុង មានសមាជិកចំនួន ១.២៧៥ នាក់ ក្នុងនោះ សមាជិកជាជនជាតិខ្មែរស្រូបយកអត្រា ៤៣% ចូលរួមប្រជុំជីវភាពនៅតាមសាខាសមាគមចំនួន ៩ កន្លែង។ សមាគមបំផុសចលនារក្សាទម្រង់សេវាកម្មឧបត្ថម្ភកសិករអំពីចំណេះផលិតបាន ១ កន្លែង ទន្ទឹមនឹងនោះ សហការជាមួយសហករណ៍អនុវត្តទម្រង់សេវាកម្មឧបត្ថម្ភកសិករបូមទឹកជូនកសិករក្នុង​វាលស្រែធំដល់ទៅចុងរដូវទើបប្រមូលប្រាក់។ ឧបត្ថម្ភសង្គ្រោះកសិផលសម្រាប់សមាជិក កសិករក្នុងការប្រើប្រាស់កសិផលដែលត្រូវរងផលប៉ះពាល់នៃអាសន្នរោគកូវីដ‑១៩ លក់មិនបានដល់សមាជិកដែលដាំកញ្ឆែត ស្រកានាគ ត្របែក ក្រូច។ល។ ៤ នាក់ដោយតម្លៃ ៥ លានដុង។ ក្រៅពីនោះ សមាគមនៅទាំងសហការជាមួយការិយាល័យកសិកម្មស្រុក ចាត់តាំងហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសបាន ២ លើក មានសមាជិក ៤៨ នាក់ចូលរួម។ ខ្លឹមសារបច្ចេកទេសដែលបានហ្វឹកហាត់គឺ បច្ចេកទេសផលិតស្រូវ  និងចិញ្ចឹមជ្រូក មាន់។

ទម្រង់ដាំបន្លែនៅវាលស្រែរបស់កសិករឃុំតឹហ៊ុង។

កសិករថាច់ក្វិញ​ នៅភូមិព្រែកលបកើត បានឱ្យដឹងថា៖ ខ្ញុំមានដីស្ថិតក្នុងតំបន់វាលស្រែធំចំនួន ១,៦ ហិកតា​ និងបានសមាគមកសិករសហ ការជាមួយផ្នែកពាក់ព័ន្ធឧបត្ថម្ភបណ្តាកិច្ចការទាក់ទងដល់ការផលិត ម៉្លោះហើយការផលិតរបស់គ្រួសារខ្ញុំបានងាយស្រួលជាង។ គិតដោយឡែកតែការបូមទឹកបញ្ចូលស្រែដល់ចុងរដូវទើបទូទាត់ម្តងឃើញថាជួយសម្រាលបានក្តីកង្វល់សម្រាប់ខ្ញុំ។ ដោយអាស្រ័យបរិមាណទឹកបានធានាសម្រាប់ការផលិត គួបផ្សំជាមួយការអនុវត្តន៍វិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន ម៉្លោះហើយផ្ទៃដីផលិតស្រូវរបស់គ្រួសារខ្ញុំក្នុងមួយហិកតាសម្រេចបានទិន្នផលជាង ៦,៥ តោនក្នុងមួយរដូវ។

ដើម្បីបង្កលក្ខណៈក្នុងការផលិត និងប្រើប្រាស់បណ្តាមុខទំនិញកសិផល សមាគមបំផុសចលនាបណ្តាសមាជិករក្សាទម្រង់សហករណ៍កសិកម្ម និងសេវាកម្ម ដោយមានសមាជិកចំនួន ៥១២ នាក់ចូលរួម។​ទម្រង់សេវាកម្មឧបត្ថម្ភកសិករបូមទឹកជូនកសិករក្នុងតំបន់វាលស្រែធំ មានសមាជិកចំនួន ១១៣ នាក់ ដោយមានផ្ទៃដីជាង ២៣០ ហិកតា។ ទម្រង់ចិញ្ចឹមគោមេនៅភូមិតែតែ ១ មានសមាជិក ១២ នាក់។ ទម្រង់ចិញ្ចឹមមាន់សាច់ និងមាន់មេនៅភូមិតែតែ ១ មានសមាជិក ៥ នាក់ និងទម្រង់ចិញ្ចឹមគោមេតាមគម្រោងការ “មូលនិធិឧបត្ថម្ភកសិករ” នៅភូមិព្រែកលបលិច និងព្រែកលបកើត មានសមាជិក ១២ នាក់ ភូមិតាមេម មានសមាជិក ៥​ នាក់ មានចំនួនគោជាង ៤០ ក្បាល។ ទម្រង់សាខាសមាគមមុខរបរផលិតស្រូវគុណភាពខ្ពស់នៅភូមិចើ មានសមាជិក ១៥ នាក់ ជាមួយផ្ទៃដីជិត ៤០ ហិកតា។ សមាគមសហការជាមួយផ្នែកពាក់ព័ន្ធបង្កើតសហករណ៍ព្រែកលប មាន សមាជិក ៥១២​ នាក់ ក្នុងនោះមានសមាជិក ១៤៥ នាក់ ជាសមាជិកសមាគមកសិករ។ សហករណ៍ធ្វើសកម្មភាពសំខាន់គឺអនុវត្តបណ្តាកិច្ចការចងសម្ព័ន្ធច្រកចូល ច្រកចេញប្រើប្រាស់ផលិតផល និងដោះស្រាយការងារធ្វើជូនសមាជិកសមាគមកសិករ។

ក្រៅពីនោះ សមាគមនៅទាំងរក្សាល្អការអនុវត្តន៍គ្រោងផែនការលេខ ២៤ ចង្អុលការដល់បណ្តាសាខាសមាគមឲ្យពង្រីកក្រុមមុខរបរចិញ្ចឹមគោមេនៅភូមិតាមេមចំនួន ២ ក្រុម មានសមាជិកចំនួន ៣០ នាក់។ បង្កើនចំនួនគិតមកទល់ពេលនេះ មាន ៤៨ ក្រុម មានសមាជិក ៦៧៩ នាក់ចូលរួម។ បណ្តាក្រុមមុខរបរធ្វើសកម្មភាពសំខាន់ក្នុងបណ្តាវិស័យដូចជា៖ ចិញ្ចឹមជ្រូកមេ ជ្រូកសាច់ គោមេ មាន់សាច់ ដាំដូង ដាំក្រូច និងផលិតស្រូវ៕   

អត្ថបទ‑រូបថត៖សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.