26/01/2021 08:34
គ្រួសារបានទទួលស្គាល់សម្រេចកិត្តិនាមផលិតធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់ ភាគច្រើនមានទម្រង់ផលិត ធ្វើអាជីវកម្មមានប្រសិទ្ធភាពដូចជា៖ ទម្រង់ផលិតស្រូវគុណភាពខ្ពស់ ទម្រង់ចិញ្ចឹមសត្វ សេវាកម្ម។ល។ ក្នុងមួយឆ្នាំទទួលបានប្រាក់ចំណូលពីរាប់សិបលានដុងដល់រាប់រយលានដុង។ ធ្វើដំណើរទៅកាន់គ្រួសារលោកមាហឿវ៉ាំងស្វឹង ប្រធានសាខាសមាគមកសិករភូមិបឹង ជាគំរូមួយក្នុងបណ្តាគំរូអនុវត្តទម្រង់ដាំដំណាំ និងចិញ្ចឹមយើងខ្ញុំកត់សម្គាល់បានពីភាពសកម្មក្នុងការពលកម្មផលិតដើម្បីលើកកម្ពស់ជីវភាពសេដ្ឋកិច្ចគ្រួសារ។ នៅលើផ្ទៃដីជិត២កុងរបស់គ្រួសារមាស្វឹងដាំបណ្តាផលដំណាំប្តូរវេនគ្នា ទទួលបានប្រាក់ចំណូលជាង ១០ លានដុងក្នុងមួយរដូវ។ រដូវដំណាំដើមឆ្នាំ ២០២១ គ្រួសារលោកមាដាំសណ្តែកកួរ ដល់ដំណាក់កាលប្រមូលផល លក់បានដោយតម្លៃ ២០.០០០ ដុងក្នុងមួយគីឡូក្រាម ក្នុងមួយថ្ងៃប្រមូលផលបានជាង ២០ គីឡូក្រាម។
លោកឡឹមមិញធឹក ផ្តោះប្តូរបច្ចេកទេសដាំដំណាំជាមួយលោកមាហឿវ៉ាំងស្វឹង។
លោកមាហឿវ៉ាំងស្វឹងបានឱ្យដឹងថា៖ ដាំសណ្តែកកួរ បើសិនចេះថែទាំត្រូវតាមបច្ចេកទេសនោះ រយៈពេលប្រមូលផលនឹងអូសអន្លាយជាង។ ដល់ដំណាក់កាលនេះសណ្តែករបស់គ្រួសារខ្ញុំប្រមូលផលបាន ១៥ ថ្ងៃហើយ ប៉ុន្តែគ្រួសារមានផែនការថែទាំអូសអន្លាយពេលវេលាប្រមូលផល ដើម្បីបម្រើទីផ្សារតេតតឹងស៊ឺវ។ ដូច្នេះ បើសិនរាល់ថ្ងៃប្រមូលផលបានតិចបំផុតត្រឹមតែ ១៥ គីឡូក្រាមនោះគ្រួសារមានប្រាក់ចំណូលបង្គួរដែរហើយ។ ទន្ទឹមនឹងនោះ គ្រួសារនៅទាំងបម្រុងដីជុំវិញផ្ទះដាំផ្កាស្បៃរឿងដើម្បីបម្រើឱ្យទីផ្សារបុណ្យតេត ក៏ដូចជាបណ្តាថ្ងៃបុណ្យទានរបស់ជនរួមជាតិខ្មែរ ព្រមជាមួយនោះបើកទូលាយការចិញ្ចឹមគោមេចំនួន៤ក្បាលដើម្បីបង្កើនបន្ថែមប្រាក់ចំណូលសម្រាប់គ្រួសារ។ ភាពធូរធារបស់គ្រួសារខ្ញុំមួយចំណែកបានមកដោយអាស្រ័យការចូលរួមជាមួយបណ្តាចលនារបស់សមាគមកសិករបានចូលរួមលើកកម្ពស់ចំណេះដឹងក្នុងការដាំដុះ ចិញ្ចឹមសត្វ ។
កាលពីមុន ចូលរួមជាមួយអង្គការសមាគម សមាជិកជាច្រើននៅមានការក្រែងរអែង ប៉ុន្តែពេលបានបង្កលក្ខណៈបានប្រសព្វជាមួយបណ្តាវិស័យដូចជា៖ ចូលរួមបណ្តាវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសប្រសព្វជាមួយបណ្តាប្រភពទុនបុលអាទិភាព ចូលរួមបណ្តាថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។ល។ កសិករជាច្រើនក្រោយពេលបានពង្រីកជាសមាជិកសមាគមតែងសកម្មចូលរួមប្រជុំជីវភាពទៀងទាត់ការកំណត់។ លោកឡឹមមិញធឹក ប្រធានសមាគមកសិករឃុំតឹងស៊ើងបានឱ្យដឹងថា៖ បច្ចុប្បន្ន សមាគមពង្រីកសមាជិកបានចំនួន ៦៧២ នាក់ ក្នុងនោះមានសមាជិកា៤៥នាក់ ស្រូបយកអត្រា ៦,៧% ជនរួមជាតិខ្មែរចំនួន ៤១១ នាក់ ស្រូបយកអត្រា ៦១,១%។ ក្រៅពីអនុវត្តបណ្តាចលនាអាស្រ័យសមាគមថ្នាក់លើផ្សព្វផ្សាយ សមាគមមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅទាំងម្ចាស់ការកសាងបណ្តាចលនាសំដៅជួយដល់បណ្តាសមាជិកឲ្យបានជឿនលឿន។ ផ្តើមពីនោះ សមាជិកជាច្រើនសកម្មចូលរួមជាមួយបណ្តាចលនារបស់សមាគម។
អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៩៥៦/QĐ-CP របស់រដ្ឋាភិបាលស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ ក្នុងឆ្នាំ ២០២០ សមាគមឃុំតឹងស៊ើងសហការជាមួយមជ្ឈមណ្ឌលសិក្សាសហគមន៍បើកថ្នាក់បង្រៀនវិជ្ជាជីវៈបច្ចេកទេសសាងសង់បាន ២ ថ្នាក់ មានសិក្ខាកាម ៦២ នាក់ចូលរួម ក្នុងនោះមានសមាជិកសមាគមកសិករចំនួន ៥២ នាក់។ បញ្ចប់ថ្នាក់រៀន សមាគមបានសហការជាមួយបណ្តាផ្នែកពាក់ព័ន្ធឧទ្ទេសនាមការងារធ្វើជូនពលករជនបទចំនួន ៥២ នាក់ទទួលបានប្រាក់ចំណូលក្នុងមួយ ខែៗពី ៥,៨ ដល់៨លានដុង។ ក្នុងឆ្នាំ ២០២១ សមាគមបន្តដាក់ចេញកម្រិតផែនការសំខាន់ៗជាច្រើនក្នុងនោះមានការខិតខំបង្កើនចំនួនគ្រួសារសម្រេចកិត្តិនាម “កសិករផលិតធ្វើអាជីវកម្មពូកែ” ទាំងគុណភាព និងបរិមាណភាព ព្រមជាមួយនោះ យកចិត្តទុកដាក់បង្កើនគុណភាពបណ្តាទម្រង់ផលិត ចិញ្ចឹមសត្វរបស់បណ្តាសមាជិក ក៏ដូចជាបង្កលក្ខណៈឱ្យសមាជិកប្រសព្វជាមួយបណ្តាប្រភពទុនបុលអាទិភាពពីបណ្តាគម្រោងការដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។