25/12/2020 09:37
សាខាសមាគមរបរដាំដំណាំភូមិផ្នោរដូង(អា) បានបង្កើត រួមមានសមាជិក ៣១ នាក់ សមាជិកគណៈប្រតិបត្ដិការសាខាសមាគមរួមមាន ០៥ នាក់ អាស្រ័យដោយប្រធានសាខាសមាគមកសិករធ្វើជាអធិការ។ ក្នុងដំណើរការសកម្មភាពរបស់សាខាសមាគមរបរដាំដំណាំធ្វើសេនាធិការឲ្យសមាគមកសិករឃុំនិងម្ចាស់ការសហការជាមួយបណ្ដាផ្នែក មូលដ្ឋានចងសម្ព័ន្ធជាមួយភាគីទាំង ០៦៖ កសិករ-រដ្ឋ-អ្នកវិទ្យាសាស្រ្ដ-អាជីវកម្ម-ធនាគារ-ផ្គត់ផ្គង់ដើម្បីបង្កគ្រប់លក្ខណៈឲ្យទម្រង់ផលិតត្រាវក្រមួនលើផ្ទៃដី ២១ ហិកតា។ កសាងរបៀបផលិតប្រមូលផ្ដុំ របស់ក្រុមសមាគមភ្ជាប់ជាមួយនឹងរបៀបផលិតក្រុមសហការបង្កើនការអនុវត្តន៍បច្ចេកទេសជឿនលឿនទៅក្នុងការផលិត ចងសម្ព័ន្ធស្អិតល្មួតបណ្ដាអាជីវកម្ម បណ្ដាម្ចាស់វិនិយោគ អង្គការចាត់តាំងសេដ្ឋកិច្ចដើម្បីលំនឹងការផលិត បង្កើនប្រភពចំណូល រួមចំណែកញ៉ាំងឲ្យក្រុមសហការកាន់តែរីកចម្រើន។ ទន្ទឹមនឹងនោះ ណែនាំមាមីងឲ្យអនុវត្តបណ្ដាបច្ចេកទេសជឿនលឿនក្នុងការផលិតតាមលក្ខឋាន ”កសិផលសុវត្ថិភាព-លើកកម្ពស់ទិន្នផលគុណភាព” ឆ្លើយតបតម្រូវការទីផ្សារ ។
កសិករប្រមូលផលស្រូវ។ រូបថតោ៖ រតនា
ការបង្កើតសាខាសមាគមរបរបានបង្កើតលើមូលដ្ឋានផ្សារភ្ជាប់រវាងសមាជិកកសិករដែលមានគោលបំណងនិងមានផលប្រយោជន៍រួម។ បង្កឲ្យសមាជិក កសិករភ្ជាប់បន្ទុកផលិត ធ្វើអាជីវកម្មជាមួយគ្នា ចងសម្ព័ន្ធឧបត្ថម្ភគ្នាដើម្បីលើកកម្ពស់តម្លៃផលិត បង្កចេញជាកន្សោមតម្លៃក្នុងការដាំដំណាំភាគច្រើនគឺដំណាំត្រាវក្រមួន។ ដើម្បីផ្លាស់ប្ដូរខ្លឹមសារ របៀបលើកកម្ពស់គុណភាពប្រសិទ្ធភាពធ្វើសកម្មភាពរបស់អង្គការចាត់តាំងសមាគមតាមទិសដៅនាំមកផលប្រយោជន៍ជាក់ស្ដែងពិតប្រាកដ ៕
ខាក់លឿង-លឺវវូ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។