• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សម្ព័ន្ធសហករណ៍ខេត្ត៖ កសាងទម្រង់សហករណ៍ពង្រីកប្រសិទ្ធភាព និងស្ថិរភាព

29/06/2021 09:39

កាលពីថ្ងៃទី ១៨ មិថុនា លោកង្វៀងក្វិញទៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញ​ទៅធ្វើការជាមួយសម្ព័ន្ធសហករណ៍ខេត្ត ស្តីពីស្ថានភាពសេដ្ឋកិច្ចសមូហភាព សហករណ៍ និងសកម្មភាពរបស់សម្ព័ន្ធសហករណ៍ខេត្តរយៈពេល ៦ ខែដើមឆ្នាំ ២០២១។

 

ទិដ្ឋភាពអង្គប្រជុំ។ រូបថត៖ ម៉ីញ៉ឹង

             បច្ចុប្បន្ន ខេត្តត្រាវិញមានសហករណ៍ចំនួន ១១ កន្លែងបុលទុនមូលនិធិឧបត្ថម្ភពង្រីក​សហករណ៍ខេត្តជាមួយទឹកប្រាក់ចំនួន ៥,២៨ ពាន់លានដុង សរុបបំណុលឱ្យបុលចំនួន ៣,៨៩៨ ពាន់លានដុង។ ទន្ទឹមនឹងនោះ សម្ព័ន្ធសហករណ៍ខេត្តតម្រែតម្រង់រយៈពេលសង​បំណុល ឱ្យបុលរបស់សហករណ៍សាងសង់-បរិស្ថានត្រាវិញ អាស្រ័យឥទ្ធិពលនៃអាសន្នរោគកូវីដ-១៩ និងបង្កលក្ខណៈឱ្យសហករណ៍សាងសង់-បរិស្ថានត្រាវិញ និងសហករណ៍កាត់ដេរង្វៀងគឿងបុលប្រាក់ទុន ១,៤៥ ពាន់លានដុងពី​មូលនិធិឧបត្ថម្ភពង្រីកសហករណ៍ សម្ព័ន្ធសហករណ៍វៀតណាម។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ បង្កើតក្រុមសហការថ្មីបាន ៣៣​ ក្រុម ទន្ទឹមនឹងនោះ រំសាយក្រុម​សហការ ១១​ ក្រុម។ បង្កើនចំនួនមកទល់ពេលនេះ ទូទាំងខេត្តមានក្រុមសហការ ១.៨៨៣ ក្រុម ដោយមានសមាជិក ៣៤.២០៦ នាក់ចូលរួមធ្វើសកម្មភាពក្នុងវិស័យកសិកម្ម ពាហិរកសិកម្ម។ ព្រមជាមួយនោះ បង្កើតសហករណ៍ថ្មីបានចំនួន ១០ កន្លែង និងសហព័ន្ធសហករណ៍ ១ កន្លែង ទាក់ទាញសមាជិក ៣១៧ នាក់ចូលរួម គបវាល់ទុនលក្ខន្តិកៈ បាន ៥,០២៧ ពាន់​លានដុង។ ជាមួយនោះដែរ រំសាយសហករណ៍ចំនួន ៣ កន្លែង។ បង្កើនចំនួនមកទល់​ពេលនេះ ទូទាំងខេត្តមានសហព័ន្ធសហករណ៍ ១ កន្លែង និងសហករណ៍កំពុងធ្វើសកម្ម​ភាព ១៦៩ កន្លែង ទាក់ទាញសមាជិក ២៩.៩១២​ នាក់ចូលរួម ដោយមាន​ទុនលក្ខន្តិកៈ ១៦៥,១២៣ ពាន់លានដុង និងមាន សហករណ៍ ២៦ កន្លែងឈប់ធ្វើ​សកម្មភាព។

            នៅក្នុងឱកាសធ្វើការ ថ្នាក់ដឹកនាំសម្ព័ន្ធសហករណ៍ខេត្តបានស្នើដល់ថ្នាក់ដឹកនាំខេត្តឲ្យកែប្រែ បំពេញបន្ថែមលក្ខន្តិកៈចាត់តាំង និងសកម្មភាពមួយចំនួនរបស់មូលនិធិឧបត្ថម្ភពង្រីក​សហករណ៍ខេត្តតាមផែនការលេខ ៣១៥/KH-LMHTXVN ចុះថ្ងៃទី ៨ មិថុនា ឆ្នាំ ២០២១ របស់សម្ព័ន្ធសហករណ៍វៀតណាមស្តីពីការផ្សព្វផ្សាយអនុវត្តអនុក្រឹត្យលេខ ៤៥/២០២១/NĐ-CP របស់រដ្ឋាភិបាល។ ដោះស្រាយរួចរាល់ការលំបាកជាប់ជំពាក់របស់សហករណ៍ លៀស​ភឿងដុង សហករណ៍លៀសថាញ់កុង អំពីសំណុំបែបបទជួលដី បង្កលក្ខណៈ លៃលកមូលនិ​ធិដីឲ្យសហករណ៍សាងសង់ទីស្នាក់ការ ឃ្លាំង។ គណៈកម្មាធិការប្រជាជនខេត្ត មានសារលិខិតចង្អុលការពង្រឹងគណៈចង្អុលការសេដ្ឋកិច្ច សមូហភាពថ្នាក់ស្រុក និងបង្កើនការយកចិត្តទុកដាក់ដល់សកម្មភាពរបស់សហករណ៍។ល។

             ថ្លែងយោបល់ក្នុងឱកាសធ្វើការ លោកង្វៀងក្វិញទៀង វាយតម្លៃខ្ពស់អំពីស្ថានភាពសេដ្ឋកិច្ចសមូហភាពសហករណ៍ក្នុងរយៈពេល ៦ ខែដើមឆ្នាំ។ ទន្ទឹមនឹងនោះ ក្នុងឆ្នាំ ២០២១ ដោយមានការលំបាកសាកល្បងយ៉ាងច្រើន អាស្រ័យឥទ្ធិពល​នៃអាសន្នរោគ សម្ព័ន្ធសហករណ៍ខេត្តបន្តអនុវត្តកសាងទម្រង់សហករណ៍ពង្រីកបានប្រសិទ្ធភាព និងស្ថិរភាព​ រួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត និងគប្បីជម្នះបណ្តាចំណុចអន់ខ្សោយ ផ្តុំកម្លាំងអនុវត្តបញ្ហាមួយចំនួន៖ ផ្សព្វផ្សាយច្បាប់សហករណ៍ឆ្នាំ ២០១២ និងបណ្តាសារលិខិតទាក់ទងដល់សេដ្ឋកិច្ចសហការ សហករណ៍ ពង្រីកទូលាយបណ្តាទម្រង់សហករណ៍មានប្រសិទ្ធភាព សន្សឹមៗបំផុសចលនាសមាជិកសមាគម សមាជិកសម្ព័ន្ធយុវជន និងប្រជាជនចូលរួម​ទម្រង់សហករណ៍។ អនុវត្តមានប្រសិទ្ធភាពគោលនយោបាយអាទិភាពចំពោះសេដ្ឋកិច្ច​សមូហភាព សហករណ៍ ពង្រឹងមកវិញសកម្មភាពរបស់សហករណ៍ត្រូវតាមច្បាប់សហ​ករណ៍ឆ្នាំ ២០១២។ បណ្តុះបណ្តាល បំពាក់បំប៉នលើកកម្ពស់លទ្ធភាពជូនកម្មាភិបាល​គ្រប់គ្រង និងសមាជិកសហករណ៍ បង្កលក្ខណៈ ដើម្បីឱ្យសហករណ៍ ក្រុមសហការ កសាង​បណ្តាទម្រង់សហករណ៍ ក្រុមសហការ ផលិតភ្ជាប់ជាមួយកន្សោមតម្លៃធ្វើជាមូលដ្ឋាន​ដើម្បីពង្រីកទូលាយ៕  

ម៉ីញ៉ឹង-សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.