07/05/2021 08:13
អំណរអនុស្សាវរីយ៍ឆ្នាំទី ៤៦ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ មេសាឆ្នាំ ១៩៧៥-៣០ មេសាឆ្នាំ ១៩២១) ឆ្នាំទី ១៣៥ ទិវាពលកម្មអន្តរជាតិ (ថ្ងៃទី១ ឧសភា) និងចូលរួមជ្រោមជ្រែងខែកម្មករឆ្នាំ ២០២១ ដោយមានបធានបទ “សាមគ្គី ច្នៃប្រតិដ្ឋ ឆ្លងកាត់ការលំបាក អភិវឌ្ឍន៍” កាលពីថ្ងៃទី ២៨ មេសា លោកស្រីយឿងធីង៉ុកធើសមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកស្រីថាច់ធីធូហាសមាជិកាគណៈប្រតិបត្តិការនៃគណៈកម្មាធិការបក្សខេត្ត ប្រធានសម្ព័ន្ធពលករខេត្ត សហការជាមួយសហជីពមូលដ្ឋានក្រុមហ៊ុនចំកាត់ស្បែកជើងម៉ីផុង ចាត់តាំងជូនអំណោយ ១២៥ ចំណែកដល់សមាជិកសហជីពដែលមានស្ថានភាពក្រលំបាក។
ពិធីជូនអំណោយដល់គ្រួសារលំបាល។
អំណោយមួយចំណែកៗ រួមមានសម្ភារប្រើប្រាស់ចាំបាច់ក្នុងគ្រួសារ គិតជាតម្លៃ ៣២០.០០០ ដុង និងប្រាក់មុខ ២០០.០០០ ដុង។ សរុបតម្លៃនៃអំណោយទាំងអស់ជាង ៦៥ លានដុង។ ថវិកាអាស្រ័យដោយសម្ព័ន្ធពលករខេត្តឧបត្ថម្ភ៕
ថាញ់ក្វាង-សុខា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។